Messi ឈ្នះ Ballon d’Or លើក​ទី​៦ ដោយបាន​សំឡេងគាំទ្រ​លើស Van Dijk និង Ronaldo
កីឡាអន្តរជាតិ
អន្តរជាតិ
Messi ឈ្នះ Ballon d’Or លើក​ទី​៦ ដោយបាន​សំឡេងគាំទ្រ​លើស Van Dijk និង Ronaldo
03, Dec 2019 , 10:06 am        
រូបភាព
Lionel Messi ខ្សែប្រយុទ្ធ Barcelona បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់​កីឡាករ​ឆ្នើម Ballon d’Or ឆ្នាំ​២០១៩ និង​ជាការ​ឈ្នះ​លើក​ទី​៦​ជា​កំណត់ត្រា​ពិភពលោក​លើស​គូប្រជែង Cristiano Ronaldo ដែល​ឈ្នះ​៥​លើក សម្រាប់​ពាន​ដែល​រៀបចំ​ដោយ​ទស្សនា​វ​ដ្តី​បារាំង France Magazine នេះ​។ កាលពី​ឆ្នាំ​២០១៨ Luka Modric ខ្សែបម្រើ​អន្តរជាតិ​ក្រូ​អាស៊ី និង​ក្លិប Real Madrid ជា​អ្នកឈ្នះ​ពាន​នេះ​។​




 

 
​ការ​ឈ្នះ​ជា​លើក​ទី​៦ របស់​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​៣២​ឆ្នាំ​រូបនេះ កើតឡើង​បន្ទាប់ពី​រូបគេ​រក​គ្រាប់​បាល់​បាន​ដល់​ទៅ ៥៤​គ្រាប់​សម្រាប់​ក្លិប និង​ក្រុម​ជម្រើសជាតិ​ក្នុង​រដូវ​កាល ២០១៨-១៩ និង​ជួយ Barca ឈ្នះ​ពាន La Liga ផង​។ ពាន Ballon d’Or ដែល Messi ឈ្នះ​ចាប់ពី​ឆ្នាំ ២០០៩, ២០១០, ២០១១, ២០១២, ២០១៥ និង ២០១៩​នេះ​។​
 
​ខ្សែការពារ Liverpool និង​ជម្រើសជាតិ​ហូ​ឡង់ Virgil van Dijk ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ សម្រាប់​ការ​ប្រជែង​ពាន​នេះ ខណៈ​មិត្ត​រួម​ក្រុម​របស់គេ Sadio Mane ឈរ​លេខ​៤​។ ខ្សែប្រយុទ្ធ​ឆ្នើម Juventus និង​ជម្រើសជាតិ​ព័រ​ទុ​ហ្គា​ល់ Ronaldo ដែល​ឈ្នះ​៥​លើក​រួចមកហើយ​បាន​ត្រឹម​ចំណាត់ថ្នាក់​ទី​៣ សម្រាប់​ការបោះឆ្នោត​។

  
 
​ដោយឡែក Ballon d'Or សម្រាប់​អ្នកចាំទី​ល្អ​បំផុត​លើ​លោក (Best Goalkeeper) បាន​ទៅ Alisson កីឡាករ​ប្រេ​ស៊ី​ល និង​ក្លិប Liverpool​។​
 
  
 
​សម្រាប់​ផ្នែក​ស្ត្រី​វិញ កីឡាការិនី Megan Rapinoe របស់​ជម្រើសជាតិ​អាមេរិក និង​ក្លិប Reign FC ជា​អ្នក​លើក​ពាន Ballon d'Or ឆ្នាំ​២០១៩ ដោយ​ប្រជែង​ឈ្នះ​កីឡាករ​អង់គ្លេស Lucy Bronze និង Alex Morgan របស់​អាមេរិក​៕
 




Tag:
 Ballon d’Or
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com