ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Denice Zamboanga ត្រៀម​រួចរាល់​ប៉ះ​ដៃគូ​ខ្លាំង​នៅ ONE Championship
04, Dec 2019 , 7:59 am        
រូបភាព
ដោយ​៖ ស៊ី​ធី​

​កីឡាការិនី Denice Zamboanga រហស្សនាម «The Menace» ត្រូវ​ជួប​គូប្រកួត​ខ្លាំង​បំផុត​មួយ​នៅ​សង្វៀន ONE Championship ក្នុងការ​បង្ហាញខ្លួន​លើកដំបូង​។ កីឡាការិនី​សញ្ជាតិ​ហ្វីលីពីន​រូបនេះ​ថា​ខ្លួន​ចង់​ធ្វើ​ឲ្យ​លទ្ធផល​មាន​ភាព​ភ្ញាក់ផ្អើល​។



​នៅ​ថ្ងៃ​សុក្រ​ទី ៦ ខែ ធ្នូ ខាងមុខ កីឡាការិនី​វ័យ ២២ ឆ្នាំ​មកពី​ក្រុង Quezon City នឹង​ប្រឈម​កីឡាការិនី​ម្ចាស់​ស្រុក​ម៉ាឡេស៊ី Jihin Radzuan ឬ «Shadowcat» នៅក្នុង​កម្មវិធី ONE: MARK OF GREATNESS នា​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។ Jihin Radzuan ជា​ជើង​ខ្លាំង​ទទួល​ជ័យជម្នះ​៥​លើក​នៅ​សង្វៀន​លំដាប់​ពិភពលោក ប៉ុន្តែ Zamboanga ជា​កីឡាការិនី​ទើប​ឡើងមក​ប្រកួត​នៅ​សង្វៀន​អន្តរជាតិ ONE លើកដំបូង​។

Zamboanga បាន​ប្រាប់ថា​៖«​នៅពេល​ខ្ញុំ​អាយុ ២០ ឆ្នាំ ខ្ញុំ​ក៏​ធ្លាប់​គេ​ទាក់ទង​មក​ប្រកួត​នៅទីនេះ​ដែរ​។ ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​មានបទពិសោធន៍ និង ការហ្វឹកហាត់​ល្អ​ត្រឹមត្រូវ​។ ឥឡូវនេះ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ត្រៀម​បាន​រួចរាល់​ហើយ​»​។  កីឡាការិនី​ហ្វីលីពីន​រូបនេះ​មានបទពិសោធន៍​ពីរលើក​កន្លងមក​ក្នុងការ​ប្រកួត​គុន​ចម្រុះ និង​អាចបង្កើត​សមត្ថភាព​កាន់តែខ្លាំង​ក្នុងការ​ប្រកួត​គុន​ចម្រុះ​នា​ថ្ងៃ​សុក្រ​សប្ដាហ៍​ក្រោយ​នា​សង្វៀន​អន្តរជាតិ​។  «The Menace» រីកចម្រើន​យ៉ាងខ្លាំង​ក្នុង​រយៈពេល​៦ ខែ​មកនេះ​នៅ​ស្រុកកំណើត​របស់ខ្លួន​មុនពេល​ចូលរួម​ក្លិប Fairtex នៅ Pattaya ប្រទេស​ថៃ​។ កីឡាការិនី​រូបនេះ​បាន​សំលៀង​ក្បាច់គុន​បន្ថែមទៀត​ក្រោម​ការណែនាំ​របស់​ជើងឯក​ពីរ​ស្ថាប័ន ONE World Champion កីឡាការិនី Stamp Fairtex​។

«The Menace» គូសបញ្ជាក់ថា​៖«​ខ្ញុំ​មាន​អារម្មណ៍​រីកចម្រើន​ច្រើន និង ប្រែប្រួល​រាងកាយ​ផងដែរ​។ ខ្ញុំ​មាន​ទំនុកចិត្ត​នាពេលនេះ ព្រោះ​ខ្ញុំ​មាន​ដៃគូ​ឡាំ​កម្រិត​ខ្ពស់ និង គ្រូបង្វឹក​នៅទីនេះ​។ ការប្រយុទ្ធ​របស់ខ្ញុំ​ល្អ​ច្រើន​។ ក្បាច់​ចំបាប់​របស់ខ្ញុំ​ក៏​ល្អ​ដែរ​ព្រោះថា​មាន​គ្រូបង្វឹក​ជា​ជើងឯក​ចំបាប់ និង​ខ្សែក្រវាត់​ខ្មៅ ជឺ​ជិត​ស៊ូ​»​។

​លើសពីនេះទៅទៀត Zamboanga ក៏បាន​សិក្សា​អំពី​ដៃគូ​ដែល​ត្រូវ​ប្រកួត​ផងដែរ និង បាន​សរសើរ​ដល់ដៃ​គូ​ដ៏​មានបទពិសោធន៍​ផងដែរ​។  កីឡាការិនី​ដដែល​បាន​ពង្រឹង​ក្បាច់គុន​ចម្រុះ​កាន់​ខ្លាំង​ឡើង​និង​បានរៀបចំ​ផែនការ​យ៉ាង​ល្អ​។



​កីឡាការិនី​ហ្វីលីពីន​គូសបញ្ជាក់​៖«​ដៃគូ​របស់ខ្ញុំ [Jihin Radzuan] ជា​កីឡាការិនី​ល្អ​បំផុត​ក្នុងការ​ប្រកួត​ជាពិសេស​ដៃ​ឆ្វេង​របស់គេ​។ គេ​ខ្លាំង មួយ​ថៃ និង ជឺ​ជិត​ស៊ូ​។ ការប្រកួត​នេះ​ច្បាស់​ជា​ប្រកួត​លើ​ក្ដារ​រេញ​ច្រើនជាង​។ វា​ច្បាស់​ជា​ល្អមើល​មិន​ខាន​។ ខ្ញុំ​ក៏បាន​រៀនសូត្រ​ច្រើន​អំពី​ដៃគូ​របស់ខ្ញុំ​»​។ 

​បែបណា​ក្ដី Zamboanga លើកឡើងថា ដៃគូ​របស់ខ្លួន​ជំនាញ​ខាង​ជឺ​ជិត​ស៊ូ កម្រិត​ខ្សែក្រវាត់​ខ្មៅ ប៉ុន្តែ ក្បាច់​ជឺ​ជិត​ស៊ូ និង ចំបាប់​របស់គេ​អាច​ទប់ទល់​បាន​ដើម្បី​ឲ្យ​ការប្រកួត​កាន់តែ​ទាក់ទាញ​។​Zamboanga មិន​ខ្លាចរអា​នឹង​ជើងឯក​កម្រិត​ពិភពលោក​វូ​ស៊ូ World Champion នោះទេ ឲ្យ​តែ​ប្រភេទ​ទម្ងន់​ដូចគ្នា​។


Zamboanga បង្ហើប​អារម្មណ៍​ថា ៖«​ខ្ញុំ​គិតថា​យើង​ជា​គូប្រកួត​ដ៏​ល្អ​និង ចង់​តេស្ត​អំពី​ក្បាច់​ប្រយុទ្ធ​របស់គេ​។ ខ្ញុំ​ដឹងថា នាង​នឹង​ប្រើ​ក្បាច់​ប្រយុទ្ធ​របស់គេ ហើយ​គេ​ធ្លាប់​ហៅ Stamp ដើម្បី​ប្រកួត​ទៀតផង​។ ប៉ុន្តែ​ឥឡូវនេះ នាង​ត្រូវ​ជួប​ខ្ញុំ​មុន​»​។

​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: MARK OF GREATNESS នៅ​ថ្ងៃទី ៦ ខែ ធ្នូ ខាងមុខ ពី​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ចាប់ពី​ម៉ោង ៥:០០ ល្ងាច​តទៅ (​ម៉ោង​កម្ពុជា​)​តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕





© រក្សាសិទ្ធិដោយ thmeythmey.com