«​ស្វាង​ចែស​» និង​«​ស្វាង​ចេស​» មួយណា​ត្រឹមត្រូវ​?
ពីនេះ ពីនោះ / មិនយល់...!
«​ស្វាង​ចែស​» និង​«​ស្វាង​ចេស​» មួយណា​ត្រឹមត្រូវ​?
05, Dec 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ត្រូវ​ចងចាំ​ថា កាលណា​ប្រើ​ក្នុងន័យ​ថា ស្រឡះ​មុខមាត់ ស្វាងអារម្មណ៍ ភ្លឺ​ស្រឡះ ស្វាង​ឯកើត ភ្លឺ​ឯលិច​នោះ គេ​ប្រើពាក្យ​«​ស្វាង​ចែស​»​។ នេះ​បើ​យោងតាម​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត​។


 
​ពាក្យ​«​ចែស​»​និង​«​ចេស​»​មាននៅ​ក្នុង​វចនានុក្រម​ខ្មែរ​។ គ្រាន់តែ​គេ​ប្រើ​នៅក្នុង​ន័យ​ខាងលើ គេ​មិនអាច​ប្រើពាក្យ​«​ចេស​»​ជាស្វាង​ចេស នោះទេ​។ កាលណា​គេ​ប្រើ​ជា​ពាក្យ ស្វាង​ចេស គឺ​មានន័យថា សូត្រ ឬ​អំបោះ​ភ្លឺ​ស្រឡះ​ទៅវិញ​ទេ ដែល​មិនត្រូវ​ន័យ​ពិតប្រាកដ​របស់​វា ថា​ជាការ​ស្រឡះ​មុខមាត់​ឡើយ​។ 
 
​វចនានុក្រម​ខ្មែរ​បានបញ្ជាក់​ពាក្យ​«​ចេស​» មានន័យ​ខុសពី​«​ចែស​»​។ «​ចេស​» ជា​នាមសព្ទ មានន័យថា សូត្រ ឬ​អំបោះ​ខ្មាញ់​តូចឆ្មារ សម្រាប់​ប្រើការ​ដេរ​។ ចំណែក​ពាក្យ​«​ចែស​»​គេ​ប្រើ​ក្នុងន័យ​ថា ក្តៅចែស​,​រឹង​ចែស គឺ​ក្តៅ​ខ្លាំង រឹង​ខ្លាំង​។ ក្នុងន័យ​មួយទៀត បញ្ជាក់​ពី​ភាព​ជាក់ច្បាស់​, ឃើញច្បាស់​ចែស ភ្លឺចែស ជាដើម​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com