កីឡាជាតិ
ជាតិ
ប្រវត្តិសាស្ត្រមិនធ្លាប់មាន! កម្ពុជាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស៊ីហ្គេម កែវ សុខផេង រកបានគ្រាប់ទីបីសម្រាប់កម្ពុជា។ រូបថត FFC
× រំភើបណាស់! ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា បានយកឈ្នះម៉ាឡេស៊ី ៣-១ នាការប្រកួតចុងក្រោយនៅក្នុងពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ខណៈហ្វីលីពីនឈ្នះទីម័រខាងកើត ៦-១។ លទ្ធផលនេះ នាំឲ្យកម្ពុជាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រជាមួយក្រុមកំពូលតារាង មីយ៉ាន់ម៉ា។
អ៊ិន សូដាវីដ បានស៊ុតបាល់បញ្ចូលទីនៅនាទី៥៦ ហើយ២នាទីក្រោយមក សៀង ចន្ធា បន្ថែមគ្រាប់ទីពីរ។ នៅនាទី៦៧ កែវ សុខផេង បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី៣។ ម៉ាឡេស៊ី វាយបកបានវិញ១គ្រាប់នៅចុងម៉ោង។
លទ្ធផលនេះ នាំឲ្យកម្ពុជា បាន៧ពិន្ទុ (+៦) ឈរលេខរៀងទីពីរនៃពូល A បន្ទាប់ពីក្រុមកំពូលតារាងមីយ៉ាន់ម៉ា (១០ពិន្ទុ)។ ម្ចាស់ផ្ទះហ្វីលីពីន ដែលខំប្រឹងយកឈ្នះទីម័រខាងកើត ៦-១ រងនូវការខកចិត្ត ដោយមាន៧ពិន្ទុស្មើកម្ពុជា តែចាញ់ផលសង ដែលមានត្រឹម +៥។
ជម្រើសកម្ពុជា៖ កែវ សុខសិលា (ប្រធានក្រុម), សឿត បារាំង, ទេស សម្បត្តិ, អ៊ុក សុវណ្ណ, សាត រ៉ស៊ីប, អ៊ន ចាន់ប៉ូលីន (ប្រធានក្រុម), កាន់ ពិសាល, រ៉ឹង ប៊ុនហៀង (ស៊ិន សុផាណាត់ ៧៩), អ៊ិន សូដាវីដ (យ៉ើ មូស្លីម ៧២), សៀង ចន្ធា (ម៉ៅ ពិសិដ្ឋ ៧៨), កែវ សុខផេង៕
© រក្សាសិទ្ធិដោយ thmeythmey.com