ជាតិ
AIMF៖ ស្ត្រី​ពីររូប​ទទួលបាន​ពានរង្វាន់​ស្ត្រី​ហ្វ្រ​ង់​កូ​ហ្វូ​ន​ឆ្នើម​ប្រចាំឆ្នាំ ២០១៩
04, Dec 2019 , 6:19 pm        
រូបភាព
លោកស្រី Maimou Wali និង​លោកស្រី Andreanne Laurin ពេលទទួលពាន។ រូបថត Ong Hongleang & Suos Savy
លោកស្រី Maimou Wali និង​លោកស្រី Andreanne Laurin ពេលទទួលពាន។ រូបថត Ong Hongleang & Suos Savy
ដោយ: ថ្មីៗ
​នា​មហាសន្និបាត​លើក​ទី​៣៩​នៃ​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​៤ ខែធ្នូ នេះ លោកស្រី Anne Hidalgo ប្រធាន​សមាគម និង​ជា​អភិបាលក្រុង​ប៉ារីស បានប្រគល់​ពានរង្វាន់​ស្ត្រី​ឆ្នើម​ហ្វ្រ​ង់​កូ​ហ្វូ​ន​ប្រចាំឆ្នាំ (Prix AIMF de la Femme Francophone 2019) ដល់​ស្ត្រី​ពីររូប​។​



​លោកស្រី Maimou Wali សញ្ជាតិ​នី​ហ្សេ ដែល​រស់នៅ​ក្រុង​ម៉ុងរ៉េអាល់ និង​លោកស្រី Andreanne Laurin  សញ្ជាតិ​កាណាដា ជា​ម្ចាស់​ជ័យលាភី​នៃ​ពានរង្វាន់ Prix AIMF de la Femme Francophone 2019​។​

​លោកស្រី Maimou ជា​ប្រធាន​អង្គការ Cercle.Dev ដែលមាន​បេសកកម្ម​ជួយ​ដល់​សហគមន៍​ជនបទ​នៅ​ប្រទេស​នី​ហ្សេ ជាពិសេស​ការពង្រឹង​សមត្ថភាព​ស្ត្រី និង​យុវជន មីក្រូហិរញ្ញវត្ថុ ការអប់រំ និង​ការទប់ស្កាត់​ជម្លោះ​ជាដើម​។​

​រីឯ​លោកស្រី Andreanne Laurin ជា​អគ្គ​នា​យិ​ក​កា និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Epicerie LOCO​។ អ្នកស្រី​ជា​សហគ្រិន​មួយរូប ហើយ​ក្រុមហ៊ុន​លោកស្រី មាន​ហាង​លក់ទំនិញ​ដំបូង​បំផុត​នៅ​ដែល​មិន​ប្រើប្រាស់​ប្លា​ស្ទិ​កនៅ​កេ​បិ​ច​។​

​ជ័យលាភី​ទាំងពីរ​រូប​សុទ្ធ​តែមាន​ស្នាដៃ​ឆ្នើម​ក្នុងការ​ការពារ​បរិស្ថាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com