ជាតិ
ក្រសួង​សិក្សា​បង្កើត​គន្លង​ផ្លូវ​ពិសេស​សម្រាប់​រថយន្តក្រុង ដើម្បី​ដឹក​អ្នកដំណើរ​បាន​ឆាប់រហ័ស​
05, Dec 2019 , 11:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​សិក្សា​អំពី​លទ្ធភាព​បង្កើត​គន្លង​ផ្លូវ​សម្រាប់​រថយន្តក្រុង ដើម្បី​ឲ្យ​ការដឹកជញ្ជូន​អ្នកដំណើរ​កាន់តែ​ឆាប់រហ័ស​ជាង​សព្វថ្ងៃ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​វេទិកា​សំណេះសំណាល​ស្ដីពី​ចល័តភាព​ក្នុង​ទីប្រជុំជន នៅ​ថ្ងៃទី​៥​ខែធ្នូ ។​


 
«​យើង​កំពុង​សិក្សា​ថា​តើ​គួរ​មាន​គន្លង​ពិសេស​សម្រាប់​រថយន្តក្រុង​? ព្រោះ​ថាបើ​(​សព្វថ្ងៃ​) ជិះ​រថយន្តក្រុង​ហើយ​កកស្ទះ​ដដែល គេ​មិន​ចង់​ជិះ​ទេ​»​។ នេះ​ជា​ប្រសាសន៍​របស់លោក ស៊ុន ចាន់ថុល ។ លោក​បញ្ជាក់ថា ក្រសួង​សាធារណការ នឹង​សហការ​ជាមួយ​សាលា​រាជធាន​ភ្នំពេញ​ដើម្បី​ពិនិត្យ​កិច្ចការ​សិក្សា​បង្កើត​គន្លង​សម្រាប់​រថយន្តក្រុង​នេះ​។​
 
​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​បានដាក់​ឲ្យ​ដំណើរការ​ខ្សែ​រថយន្តក្រុង​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ឆ្នាំ​២០១៤ ដែល​ចាប់​ផ្ដើមដំបូង​ពី​ចំនួន​៣​ខ្សែ ឥឡូវ​មាន​១៣​ខ្សែ ដោយមាន​រថយន្ត​សរុប ២៣៥ អាច​ផ្ទុក​អ្នកដំណើរ ១៥០០០​នាក់​ក្នុង​មួយថ្ងៃ​៕

Tag:
 ស៊ុន ចាន់ថុល​
  រថយន្តក្រុង​
  ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com