អត្ថបទពាណិជ្ជកម្ម
មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​អបអរ​សារ​ទរ​ខួប​អាជីវកម្ម​គម្រប់​២០​ឆ្នាំ​
06, Dec 2019 , 5:06 pm        
រូបភាព
ដោយ: ថ្មីៗ
រាជធានី​ភ្នំពេញ ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ​២០១៩៖ មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម (​បស្ចិម​) ប្រារព្ធ​គម្រប់​ខួប ២០​ឆ្នាំ​នៃ​ការ ផ្តល់​សេវា​សុខភាព​មាត់​ធ្មេញ​គុណភាព​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​ការបរិភោគ​អាហារ​ពេល​ល្ងាច​រួមគ្នា (gala dinner)  នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា​ភ្នំពេញ​។ ក្នុងការ​បរិភោគ​អាហារ​ពេល​ល្ងាច​រួមគ្នា​នោះ  ក៏មាន​ការប្រគល់​រង្វាន់​ដល់​បុគ្គលិក​ឆ្នើម​ដែល​បាន​បំពេញការងារ​បានល្អ​ប្រសើ​រ​ជូន​ដល់​អតិថិជន​អស់​រយៈ ពេល​ជាង ១០ ឆ្នាំ​កន្លងមកនេះ​ផងដែរ​។
 
​បស្ចិម បានប្រកាស​ពី​បំណង​បង្កើត​គំរូ​សេវា​មាត់​ធ្មេញ​ថ្នាក់ជាតិ​ដោយ​បន្ត​វិនិយោគ​ទៅលើ​បច្ចេកវិទ្យា​ទំនើប​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​ប្រទេស​កម្ពុជា រួម​ជាមួយនឹង​អ្នកជំនាញ​ផ្នែក​ទន្ត​ព្ទ្យ​វិទ្យា​។ ក្នុង​រយ​:​ពេល ២០​ឆ្នាំ កន្លងមកនេះ បស្ចិម​បាន​ផ្លាស់ប្តូរ​ខ្លួន​ពី​គ្លីនិក​តូច​មួយ​ទៅជា​ស្ថាប័ន​លំដាប់​ពិភពលោក​ដែល​បាន​ផ្លាស់ប្តូរ​របៀប អ្នកជំងឺ​ឃើញ និង​ទទួល​សេវា​ថែទាំ​សុខភាព​មាត់​ធ្មេញ​នៅ​ប្រទេស​កម្ពុជា​។ បស្ចិម​អាច​ធ្វើដូចនេះបាន ដោយ​នាំចូល និង ប្រើប្រាស់​បរិក្ខា និង ឧបករណ៍​ទំនើបៗ​ចុងក្រោយបង្អស់​ក៏ដូចជា​ការជ្រើសរើស​ទ​ន្ត​ពេទ្យ​ដែលមាន​សមត្ថភាព ខ្ពស់ៗ​នៅក្នុង​មុខជំនាញ​របស់​ពួកគេ​។ 


 
​លោក ទន្ត​បណ្ឌិត ឡេង តុង ដែលជា​សហ​ស្ថាបនិក​នៃ​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម បាន​មានប្រសាសន៍ថា​៖ “​នៅពេល​ស្ថាបនិក​របស់​យើង​បាន​រួមគ្នា​បើក​ដំណើរការ​មន្ទីរ​ព្យាបាល​នេះ​កាលពី​២០​ឆ្នាំមុន យើង​បានទទួល កម្លាំងចិត្ត​ពី​ភាព​ប៉ិនប្រសប់​របស់​អ្នកជំនាញ​ផ្នែក​ទន្តសាស្ត្រ​នៅ​បណ្ដា​ប្រទេស​លោកខាងលិច​។ នៅពេល នោះ​ហើយ ដែល​យើង​បា​នស​ម្រ​ច​ចិត្ត​ដាក់ឈ្មោះ​គ្លីនិក​របស់​យើង​ថា “​បស្ចិម​” ដែល​សំដៅលើ លោកខាងលិច ព្រោះថា​យើង​មានបំណង​ពាំនាំ​យក​ការព្យាបាល​មាត់​ធ្មេញ​ដែលមាន​លក្ខណៈ​ស្តង់ដារ​ខ្ពស់​ដូច​លោកខាងលិច​មកកាន់​ប្រទេស​កម្ពុជា​យើង​។​”
 
​លោក ទន្ត​បណ្ឌិត ឡេង តុង បាន​បន្តទៀតថា​៖ “​គន្លឹះ​នៃ​ភាពជោគជ័យ ទាំង​ពេលនេះ និង​ទៅ​ថ្ងៃ​អនាគត​របស់ យើង អាស្រ័យ​លើ​បុគ្គលិក​របស់​យើងទាំងអស់គ្នា ដែលមាន​តាំងពី​ទន្តពេទ្យ គិលានុប្បដ្ឋាយិកា អ្នកបច្ចេកទេស និង​បុគ្គលិក​អនាម័យ​ផងដែរ​។ យើង​ពិតជា​មានសំណាង​ណាស់ ដែលមាន​មនុស្ស​ដ៏​អស្ចារ្យ​បែបនេះ​ធ្វើ ការ​ជាមួយ​យើង​ឆ្ពោះទៅកាន់​បេសកកម្ម​មួយ​ដើម្បី​ជួយ​មនុស្ស​គ្រប់គ្នា​ឲ្យ​ទទួលបាន​ស្នាមញញឹម​ប្រកបដោយ​ជំនឿ​ចិត្ត​។ ក្នុង​កម្មវិធី​ផ្ដល់​រង្វាន់​ថ្ងៃនេះ យើង​ទទួលស្គាល់​ស្នាដៃ និង អបអរសាទរ​ចំពោះ​សមិទ្ធិផល​ដ៏​មហិមារ របស់​បុ​គ្ក​លិ​ក​យើង​ទាំងអស់​។ ហើយ​យើង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​ទាំង​ក្នុង និង​ក្រៅប្រទេស​។​”


 
​តាំងពីដើម​មក បស្ចិម​បាន​រក្សា​ជំហរ​របស់ខ្លួន​ក្នុង​វិស័យ​ទន្តសាស្ត្រ​តាមរយៈ​សកម្មភាព​ផ្សេងៗ​តបស្នង​ទៅកាន់ សង្គម​។ កាលពី​ឆ្នាំ ២០១១ បស្ចិម​បាន​ជួយ​គាំទ្រ​ដល់​កាកបាទក្រហមកម្ពុជា​ដូចជា​ការបរិចាក​ថវិកា និង សកម្មភាព​រៃអង្គាស​ថ​វិកា​សម្រាប់​ជួយ​ដល់​កុមារ និង ជន​ចាស់ជរា​នៅ​កម្ពុជា​។ តាំងពី​ឆ្នាំ ២០១៣ មក បស្ចិម​បាន ចូលរួម​ក្នុង​ស​ន្និ​សិទ្ធ​សុខភាព​ប្រចាំឆ្នាំ​រៀបចំ​ដោយ​ស្ថានទូត​អា​មេ​រិច ដើម្បី​ផ្ដល់ជូន​ការត្រួតពិនិត្យ​សុខភាព​មាត់​ធ្មេញ​ដល់​អ្នកចូលរួម​ក្នុង​ស​ន្និ​សិទ្ធ​នេះ​ទាំងអស់​។ តាមរយៈ​ការចូល​រួមជាមួយ Samrong Children’s Farm កាលពី​ឆ្នាំ ២០១៨ បស្ចិម​បានផ្ដល់​ជូន​ការត្រួតពិនិត្យ​សុខភាព​មាត់​ធ្មេញ​ដល់​កុមារ ហើយ​ថែមទាំង បាន​ផ្គត់ផ្គង់​សម្ភារ​អនាម័យ​មាត់​ធ្មេញ​នៅក្នុង​ប្រទេស​កម្ពុជា រួមមាន​ការចែកជូន​ច្រាស​ដុសធ្មេញ​ដោយ​ឥត គិតថ្លៃ​ជាដើម​។​
 
​នាយិកា​បស្ចិម អ្នកស្រី  កឺ​ក ណា​រី មានប្រសាសន៍ថា​៖ “​ដូច​មន្ទីរពេទ្យ​ព្យាបាល​ទូទៅ​ដែរ គ្លីនិក​ធ្មេញ​គឺជា​ផ្នែក សំខាន់​មួយ​របស់​សហគមន៍​។ បស្ចិម​ពិតជា​មាន​មោទនភាព​ណាស់​ដែល​បាន​បម្រើប្រជាជន​កម្ពុជា​អស់​រយៈ ពេល​ជាង​ពីរ​ទសវត្សរ៍​មកនេះ ហើយ​យើង​សង្ឃឹមថានឹង​រក្សា​ភាពជា​ដៃគូ​នេះ​ឱ្យបាន​យូរអង្វែង​ទៅមុខទៀត​។ វា​គឺជា​សំណាង​ដែល​យើង​បាន​ព្យាបាល និង​បង្កើត​ទំនាក់ទំនង​ជាមួយ​អតិថិជន​របស់​យើង​។ ខ្ញុំ​មាន មោទនភាព​នឹង​និយាយថា យើង​ទទួលបាន​ការជឿទុកចិត្ត​ពី​អតិថិជន និង បាន​បង្កើត​មិត្តភាព​យូរអង្វែង​ជាមួយ ពួកគេ តាមរយៈ​ទំនាក់ទំនង​ល្អ និង​ការយកចិត្តទុកដាក់រ​បស់​បុគ្គលិក​យើង​។ នាឱកាស​ព្រឹត្តិការណ៍​ថ្ងៃនេះ យើង​សូម​ថ្លែងអំណរគុណ​ដល់​សមាជិក​គ្រួសារ​បស្ចិម​ទាំងអស់ ដែល​បាន​ខិតខំ​ផ្ដល់​សេវាកម្ម​ដ៏​ល្អប្រសើរ​ជូន អតិថិជន​របស់​យើង​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​៖ https://www.pachemdental.com/about-us 
​សម្រាប់​ការ​ណាត់ជួបៈ 017 300 300 / 070 300 800
​អ៊ី​ម៉ែ​លៈ [email protected]




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com