ជាតិ
សេដ្ឋកិច្ច
ឆ្នាំ​២០១៩​នេះ ការវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទុន ៩,៣ ពាន់​លាន​ដុល្លារ កើន​៧៨​ភាគរយ​
06, Dec 2019 , 10:19 pm        
រូបភាព
រូបពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
រូបពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ដោយ:
​ភ្នំពេញ​៖ ការវិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​ឆ្នាំ​២០១៩​នេះ មានតម្លៃ​ប៉ាន់ស្មាន​សរុប​ចំនួន ៩,៣​ពាន់​លាន​ដុល្លារ​អាមេរិក កើន ៧៨​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​សំណង់​កម្ពុជា​-​អន្តរជាតិ​ឆ្នាំ​២០១៩ នៅ​ថ្ងៃទី​៥​ខែធ្នូ​។​


 
​លោក ជា សុផារ៉ា បាន​ឲ្យ​ដឹងថា ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​បាន​សម្រុក​ទៅ​ខេត្ត​ព្រះសីហនុ​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​ទុន​ដែល​វិនិយោគ​ក្នុង​ឆ្នាំ​២០១៩​នេះ មាន​៩៣០០​លាន​ដុល្លារ​នៅ​ទូទាំងប្រទេស បើ​ធៀប​នឹង​ទុន​ដែល​បាន​កត់ត្រា​នៅ​ឆ្នាំ​២០១៨ គឺ​កើន​ដល់​៧៨​ភាគរយ គឺ​ធំ​ណាស់ ហើយ​ទុន​នេះ​សម្រុក​ក្នុង​ខេត្ត​ព្រះសីហនុ ដែលជា​ទុន​មានការ​ចូលរួម​ពិសេស​គឺ​មកពី​ប្រទេស​ចិន ហើយ​មកដល់​បច្ចុប្បន្ន​នេះ​នៅតែ​ដំណើរការ ដោយឡែក​ក្រុមហ៊ុន​តូចៗ​មានការ​ថមថយ​ខ្លះ តែ​ទុន​ធំ បងប្អូន​គួរ​ចាប់អារម្មណ៍​ពីមុន​ហុងកុង​ទៅ​ចាប់ដៃ​ជាមួយ​សាំង​ហ្គា​ពួរ តែ​នៅ​សាំង​ហ្គា​ពួរ​បាន​បន្ថែម​ពន្ធ ដូចនេះ​មុខសញ្ញា​សំខាន់​គឺ​នៅ​ខេត្ត​ព្រះសីហនុ ឬក៏​ភ្នំពេញ និង​បណ្ដា​ខេត្ត​ដទៃទៀត​»​។ 
 
​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ត្រូវបាន​ប៉ាន់​ស្មានថា​មាន​ទំហំ ៥,៧​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​១៨​ភាគរយ ធៀប​នឹង ៦,៤​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ ៕




Tag:
 សំណង់​
  អចលនទ្រព្យ​
  ជា សុផារ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com