កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ កម្ពុជា​បានមេដាយ​សរុប​២៣ ហើយ​នឹង​ទទួល​បន្ថែមទៀត​ពី​ប្រដាល់សកល និង​គុន​ខ្មែរ
07, Dec 2019 , 6:29 am        
រូបភាព
សុខ ចាន់មាន និងយ៉ែម បូរ៉ា ទទួលបានមេដាយ​ប្រាក់លើ​វិញ្ញាសាវាយគូបុរស ក្រោយចាញ់ថៃ នៅវគ្គ​ផ្តាច់ព្រ័ត្រ។ រូបថត Camsoc
សុខ ចាន់មាន និងយ៉ែម បូរ៉ា ទទួលបានមេដាយ​ប្រាក់លើ​វិញ្ញាសាវាយគូបុរស ក្រោយចាញ់ថៃ នៅវគ្គ​ផ្តាច់ព្រ័ត្រ។ រូបថត Camsoc
ដោយ: រួបរួម
កាលពី​ថ្ងៃ​សុក្រ ទី​៦ ខែធ្នូ ប៉េតង់​វាយ​គូ​បុរស ទទួលបាន​មេដាយប្រាក់ ដែល​ធ្វើ​ឲ្យ​ចំនួន​មេដាយ​របស់​កម្ពុជា​ឡើង​សរុប​ដល់​២៣ ក្នុងនោះ​មាន​មាស​២ ប្រាក់​៤ និង​សំរឹទ្ធ​១៧ ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន​។ តាមពិតទៅ កម្ពុ​ជាមាន​មេដាយ​សំរឹទ្ធ​២​ទៀ​តទៅ​ហើយពី​កីឡាករ​ប្រដាល់សកល ប៉ុន្តែ​នៅ​រង់ចាំ​ពិធី​បំពាក់​ផ្លូវការ​ប៉ុណ្ណោះ​។​



​ប​ច្ច​ប្បន្ន ប្រដាល់សកល និង​គុន​ខ្មែរ មាន​វិញ្ញាសា​មួយចំនួន​ស្ថិតនៅក្នុង​តំបន់​មេដាយ​ទាំង​តាមរយៈ​ការឆ្លងកាត់​ការប្រកួត​ជម្រុះ និង​ការឡើង​ដោយ​ស្វ័យប្រវត្តិ​។ ក្រុម​បាល់ទះ​កម្ពុជា បាន​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​ជាមួយនឹង​ជ័យជម្នះ ៣-២ លើ​វៀតណាម ប៉ុន្តែ​អស់​ឱកាស​ប្រជែង​យក​មេដាយ​ហើយ​។ កីឡាហែលទឹក យូ​ដូ អត្តពលកម្ម វាយ​កូនឃ្លី​លើ​តុ ទូកក្តោង ហុក​គី វាយកូនគោល និង​បាល់បោះ ក៏មាន​សកម្មភាព​ប្រកួត​ផងដែរ កាលពី​ម្សិលមិញ ប៉ុន្តែ​មិន​ទទួលបាន​លទ្ធផល​ល្អ​ឡើយ​។​

​កីឡាករ​ប្រដាល់សកល សៅ រង្សី បាន​ប្រកួត​ចាញ់​កីឡាករ​ឥណ្ឌូណេស៊ី Langu Kornelis ក្នុង​លទ្ធផល ៥-០ ប៉ុន្តែ​ត្រូវ​ទទួលបាន​មេដាយ​សំរឹទ្ធ​។ ជាមួយគ្នានេះ កីឡាករ ស៊ីវ សុខ​ម៉េង ដែល​បាន​យកឈ្នះ​កីឡាករ​ឡាវ Khotsombath Kalanh ត្រូវ​ទទួល​មេដាយ​សំរឹទ្ធ​ផងដែរ ក្រោយពី​គេ​បាន​កីឡាករ​វៀតណាម Nguyen Manh Cuong ក្នុង​ទម្ងន់​៧៥​គីឡូក្រាម​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ កីឡាករ​ទាំងពីរ​រង់​ចាំតែ​ពិធី​បំពាក់​មេដាយ​ផ្លូវការ​ប៉ុណ្ណោះ ក្រោយ​រកឃើញ​អ្នកឈ្នះ​មេដាយមាស និង​ប្រាក់​។​

​កីឡាការិនី វី ស្រី​ខួច កំពុង​រង់ចាំ​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ទម្ងន់​៦០​គីឡូក្រាម រីឯ​កីឡាករ​ប្រដាល់សកល​មួយរូប​ទៀត​ដែល​ឈាន​ចូលទៅ​តំបន់​មេដាយ​ផងដែរ​នោះ គឺ​កីឡាករ យ៉ុង ដា​រ័ត្ន ដែល​បាន​យកឈ្នះ​កីឡា​ករទី​ម័​រ​ខាងកើត Quintas Da Silva Jonezi Emanuel ក្នុង​ទម្ងន់​៦៤​គីឡូក្រាម នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​។​

​ងាក​ទៅ​ប្រភេទ​កីឡា​គុន​ខ្មែរ​ឯណោះ​វិញ បន្ទាប់ពី​បាន​យកឈ្នះ​កីឡាករ​ឡាវ Banxabeth Soubinh កីឡាករ ឡៅ ចិ​ត្រា កំពុង​ត្រៀមខ្លួន​ជួប​ជាមួយ​កីឡាករ​ថៃ Khundam Norapat នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​កាលពី​ម្សិលមិញ កីឡាករ វ៉ាន់ វឿន បាន​យកឈ្នះ​កីឡាករ​វៀតណាម Nguyen Quang Huy ក្នុង​ទម្ងន់​៥៤​គីឡូក្រាម ហើយ​ត្រូវ​បន្ត​ប៉ះ​ជាមួយ​កីឡាករ​ហ្វីលីពីន Lampacan Ariel Lee នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​ក្រៅពី​ឡៅ ចិ​ត្រា និង វ៉ាន់ វឿន កីឡាករ​គុន​ខ្មែរ ហ៊ឹម គឹម​រៀង ក៏មាន​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទម្ងន់​៤៨​គីឡូក្រាម​ជាមួយ​កីឡាករ​ថៃ Chittra Naruephon នៅថ្ងៃនេះ​ផងដែរ​។​

​មកដល់ពេលនេះ មេដាយ​ដែល​កម្ពុជា​ទទួលបាន​ផ្លូវការ​រួមមាន មាស​២ ប្រាក់​៤ សំរឹទ្ធ​១៧ សរុប​២៣​មេដាយ​
​កីឡា Arnis៖ មាស ១ ប្រាក់​២ និង​សំរឹទ្ធ​១៧

-​កីឡាករ យ៉ុង ម៉េង​លី មាស​១ ប្រាក់​១
-​កីឡាការិនី ស៊ី​វ័​ន្ត សូ​នី​តា ប្រាក់​១ សំរឹទ្ធ​១
-​កីឡាការិនី បូ ច​ន្ធី សំរឹទ្ធ​២
-​កីឡាការិនី យស់ សញ្ច​នា សំរឹទ្ធ​២
-​កីឡាការិនី ខៀវ ចិន្តា​រ័ត្ន សំរឹទ្ធ​២
-​កីឡាករ ឌឹ​ប ង៉ែត សំរឹទ្ធ​២
-​កីឡាករ មឿ​ន ប៊ុនលី សំរឹទ្ធ​២
-​កីឡាករ សុខ ឈុន សំរឹទ្ធ​២
-​កីឡាករ  ឆេ​ម សីឡា សំរឹទ្ធ​២
-​កីឡាការិនី អេង ស៊ូ​ម៉ា​ឡា សំរឹទ្ធ​២

​កីឡា​ប៉េតង់​៖ មាស​១ ប្រាក់​១
-​ក្រុម​នារី​បី​ទល់​បី (​ស្រ៊ាង សុរ៉ា​ឃីម​, ឃួន យ៉ា​រី​, ដួង ឌី​ណា និង​វង ចន្ថា​) មេដាយមាស ១
-​វាយ​គូ​បុរស (​សុខ ចាន់​មាន និង​យ៉ែម បូរ៉ា​) មេដាយប្រាក់​១

​កីឡា​សី​ប៉ាក់​តា​ក្រ (​សីដក់​)៖ ប្រាក់​១

-​ក្រុម​បុរស (​នុត វិសាល​, ហេង រ៉ាវុធ​, ហួត សុ​វុត្ថា​, ឈន សុខុម​, ឈុំ ហាប់​ឈុន​, ជាតិ ខេមរិន្ទ​) ប្រាក់​១

*** ប្រដាល់សកល​៖ សំរឹទ្ធ​២ (​រង់ចាំ​ពិធី​បំពាក់​ផ្លូវការ​)
-​កីឡាករ សៅ រង្សី សំរឹទ្ធ​១
-​កីឡាករ ស៊ីវ សុង​ម៉េង សំរឹទ្ធ​១


Tag:
 ស៊ីហ្គេម
  SEAGames
© រក្សាសិទ្ធិដោយ thmeythmey.com