ជាតិ
ពីនេះ ពីនោះ
សរសេរ​ជា​«​ស្ថិត​ស្ថិរ​» ក៏បាន សរសេរ​«​ឋិតថេរ​» ក៏បាន សុទ្ធតែ​ត្រឹមត្រូវ​!
08, Dec 2019 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​កុំ​ឲ្យ​មានការ​ប្រកែក​គ្នា​ពី​ការប្រើ​ពាក្យ​«​ស្ថិត​ស្ថិរ​»​អ៊ីចេះ​ត្រូវ ហើយ​សរសេរ​ជា​«​ឋិតថេរ​»​អ៊ីចេះ​ត្រូវ​ជាង​នោះ វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ អាច​សរសេរ​មួយណា​ក៏បាន​គឺ​សុទ្ធតែ​ត្រឹមត្រូវ​ដូចគ្នា​។​



​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត ពាក្យ​«​ស្ថិត​ស្ថិរ​» ឬ​«​ឋិតថេរ​» បាន​បង្ហាញថា ពាក្យ​ទាំងពីរ​នេះ ដើរតួ​ជា​គុណសព្ទ​មានន័យថា ដែល​ឋិត​នៅ​យូរ​,​អង្វែង​,​ដែល​តាំងនៅ​មាំមួន​,​ខ្ជាប់ខ្ជួន ដែល​ជាប់​បានយូរ​។ បើ​ដើរតួ​ជា​កិរិយាសព្ទ មានន័យថា ជាប់​យូរ​មកហើយ ដែល​មិនដែល​ដាច់ មិនដែល​ឈប់​។ ឧ​ទារ​ហណ៍​៖ ធ្វើការ​ឋិតថេរ​៕ 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com