ជាតិ
យន្តហោះ និងបច្ចេកវិទ្យា នឹងត្រូវតាំងបង្ហាញនៅទីមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រយៈពេល៣ថ្ងៃ រូបតាំងពិព័រណ៍ឆ្នាំ២០១៨ ថតដោយលោក សឿន វ៉ាន់ដេត
× ភ្នំពេញ៖ កម្ពុជា នឹងរៀបចំតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា នៅទីមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង ដើម្បីចែករំលែកចំណេះដឹងដល់យុវជន នៅថ្ងៃទី១៣-១៥ ខែឆ្នូ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៥ ធ្នូ។
ពិធីតាំងពិព័រណ៍នេះនឹងបើកឱកាសឲ្យសិស្សនិស្សិត យុវជន អ្នកជំនាញ និងសាធារណជន បានទស្សនាស្នាដៃក្នុងការផលិតឧបករណ៍អេឡិចត្រូនិក គ្រឿងយន្ត បច្ចេកវិទ្យា និងការសរសេរកូដ ។ជាពិសេសការសាកសួរទៅអ្នកជំនាញយន្តហោះ អាកាសចរ និងបច្ចេកវិទ្យា ដើម្បីបានជាចំណេះដឹងក្នុងការអភិវឌ្ឃវិស័យអាកាសចរណ៍ យន្តហោះ និងបច្ចេកវិទ្យានៅកម្ពុជាទៀតផង។
ទៅដល់ទីតាំងពិព័រណ៍នោះ សាធារណជន នឹងបានទស្សនាឧទ្ធម្ភាគចក្រ យន្តហោះបែបឯកជន និងយន្តហោះយោធា ការប្រកួតយន្តហោះកៅស៊ូ និងយន្តហោះបញ្ជា ដែលជាស្នាដៃបច្ចេកវិទ្យារបស់យុវជនខ្មែរ។ នេះបើតាមក្រសួងអប់រំ។
ក្រសួងអប់រំ បញ្ជាការដ្ឋានកងទ័ពអាកាសយានដ្ឋានកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេស បានសហការគ្នារៀបចំតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យានេះ៕
Tag:
យន្តហោះ
បច្ចេកវិទ្យា
តាំងពិព័រណ៍
© រក្សាសិទ្ធិដោយ thmeythmey.com