ជាតិ
មន្ទីរ​សុខាភិបាល ពេទ្យ​បង្អែក ស្រុក និង​ប៉ុស្តិ៍​សុខភាព នឹង​ស្ថិតក្រោម​ការគ្រប់គ្រងរ​ដ្ឋ​បាល​ខេត្ត​
07, Dec 2019 , 4:33 pm        
រូបភាព
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុង​ពិធីបុណ្យឆ្លងសមិទ្ធផលនានានៅ​វត្តឥន្ទមុនី ខេត្ត​ព្រៃវែង នាថ្ងៃទី៧ ខែ​ឆ្នូ
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុង​ពិធីបុណ្យឆ្លងសមិទ្ធផលនានានៅ​វត្តឥន្ទមុនី ខេត្ត​ព្រៃវែង នាថ្ងៃទី៧ ខែ​ឆ្នូ
ដោយ:
​ភ្នំពេញ​៖ ក្នុង​ពិធីបុណ្យ​ឆ្លង​សមិទ្ធផល​នានា នៅ​វត្ត​ឥន្ទ​មុនី ហៅ​វត្ត​ព្រៃ​ជ្រាំង ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង នៅ​ថ្ងៃទី​៧ ខែធ្នូ សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា ចាប់ពី​ឆ្នាំ​២០២០​តទៅ ក្រសួងសុខាភិបាល នឹង​ផ្ទេរអំណាច​ទាំងស្រុង​ឲ្យ​ទៅ រដ្ឋបាលខេត្ត​នីមួយៗ​ទទួលបន្ទុក​គ្រប់គ្រង​មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យ​ស្រុក និង​ប៉ុស្តិ៍​សុខភាព​។



​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា ថ្វី​ដ្បិត​ផ្ទេរសិទ្ធិ​គ្រប់គ្រង​ទៅ​ឲ្យ​រដ្ឋបាលខេត្ត​ក៏ពិតមែន តែ​ក្រសួងសុខាភិបាល​ក៏​នៅតែមាន​តួនាទី​ផ្តល់​សេវា​ថ្នាំ​ព្យាបាល​ដល់​ពលរដ្ឋ និង​ការបណ្តុះបណ្តាល​ដល់​គ្រូពេទ្យ​។ 
 
«​កិច្ចការ​ប្រចាំថ្ងៃ​ដែល​ក្រសួង​ជា​អ្នកចាត់ចែង ឥឡូវ​គឺ​ប្រគល់​ឲ្យ​ខេត្ត​វិញ ហើយ​ថវិកា​ដែល​ក្រសួង​គ្រប់គ្រង ក៏ត្រូវ​ផ្ទេរ​មក​ឲ្យ​ខេត្ត​គ្រប់គ្រង​ផងដែរ​។ ហើយ​ខេត្ត​នឹង​ពិនិត្យ​លទ្ធភាព​ធ្វើ​ប្រតិភូកម្ម​ទៅ​ឲ្យ​ស្រុក ឃុំ ក្នុងការ​គ្រប់គ្រង​ពេទ្យ​»​។  នេះ​ជាការ​បញ្ជាក់​របស់លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ 
 
​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​លើកឡើងថា ចាប់ពី​ឆ្នាំ​២០២០​តទៅ ក្រសួង​អប់រំ យុវជន និង កីឡា ក៏​នឹង​ផ្ទេរអំណាច​ទាំងស្រុង​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គឺ​រាជធានី​-​ខេត្ត គ្រប់គ្រង​កម្រិត​អប់រំ​នៅ​ថ្នាក់​ម​តេ្ត​យ្យ បឋមសិក្សា និង ការអប់រំ​ក្រៅ​ប្រព័ន្ធ​ផ្សេងទៀត​។ 
 
​បើតាម​សម្តេច ស ខេង រដ្ឋាភិបាល នឹង​យក​ខេត្តបាត់ដំបង​អនុវត្ត​មុនគេ ក្នុង​ការប្រគល់​សិទ្ធិអំណាច​ឲ្យ​គ្រប់គ្រង​លើ​វិស័យ​អប់រំ​នេះ​។ ចំពោះ​ពី​ថ្នាក់​អនុវិទ្យាល័យ​ឡើងទៅ គឺ​នៅតែ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​អប់រំ​ដដែល​៕ 
 
 

Tag:
 រដ្ឋបាលខេត្ត​
 ​អប់រំ​
 ​សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com