កីឡាជាតិ
ជាតិ
មនុស្ស​ដ៏​ច្រើន​កុះករ​ទៅ​មើល​ការផ្សាយ​បន្ត​ផ្ទាល់ U22 កម្ពុជា​-​វៀតណាម នៅមុខ​វត្ត​បទុម​
07, Dec 2019 , 6:49 pm        
រូបភាព
​ល្ងាច​សៅរ៍ ទី​៧ ខែធ្នូ ឆ្នាំ​២០១៩ នេះ អ្នកគាំទ្រ​បាល់ទាត់​ទាំងចាស់ទាំងក្មេង​ជាច្រើន​រយ​នាក់ បាននាំគ្នា​ទៅ​មើល​ការចាក់​បញ្ចាំង​ស្លាយ​នៃ​ការប្រកួត​បាល់ទាត់​រវាង U22 កម្ពុជា និង​វៀតណាម នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​។ ការប្រកួត​ប្រព្រឹត្តទៅ​កីឡដ្ឋាន Rizal Memorial ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ខណៈ​សាលា​រាជធានី​ភ្នំពេញ បានរៀបចំ​ការចាក់​ប​ញ្ចាំ​ង​ស្លាយ​នៅមុខ​វត្ត​បទុម​វ​តី រីឯ​ខេត្ត​មួយចំនួន​បានរៀបចំ​នៅតាម​ទីប្រជុំជន​រៀងៗ​ដើម្បី​ឲ្យ​អ្នកគាំទ្រ​កម្ពុជា​បាន​ទស្សនា​ការប្រកួត​រួមគ្នា​។​





​ជម្រើស U22 កម្ពុជា ដែល​គ្រូបង្វឹក Felix Dalmas បានជ្រើសរើស​សម្រាប់​ការប្រកួត​នេះ​រួមមាន កែវ សុខ​សិលា (​អ្នកចាំទី​), កែន ច័ន្ទ​សុភ័ក្ត្រ​, យ៉ើ សា​ហ្វី​, អ៊ុក សុវណ្ណ​, ឆេង ម៉េង​, យ៉ើ មូស្លីម​, អ៊​ន ចាន់​ប៉ូ​លីន​, ម៉ៅ ពិសិដ្ឋ​, ស៊ិន កក្កដា​, រ៉ឹង ប៊ុន​ហៀ​ង​, កែវ សុខ​ផេង​។​

​សូម​ទស្សនា​ទិដ្ឋភាព​នៅមុខ​វត្ត​បទុម​ដូចខាងក្រោម​ដែលថតដោយ លោក ទូច សុវណ្ណឌី៖















© រក្សាសិទ្ធិដោយ thmeythmey.com