កីឡាជាតិ
ជាតិ
អស្ចារ្យមែន! សៀវម៉ីឈ្នះមេដាយមាសស៊ីហ្គេមលើគូប្រជែងហ្វីលីពីនដូចកាលពី២ឆ្នាំមុន ស៊ន សៀវម៉ី បានមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីន។ រូបថត Yim Sovathana/CAMSOC
× កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ការពារមេដាយមាសស៊ីហ្គេមរបស់ខ្លួនក្នុងទម្ងន់លើស៧៣គីឡូក្រាម បានសម្រេច ក្រោយយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន Alora Kirstie Elaine ១២-៩ នៅវគ្គផ្តាច់ព្រ័ត្រ។ ក្នុងព្រឹត្តិការណ៍ដដែលកាលពី២ឆ្នាំមុន នៅម៉ាឡេស៊ី សៀវម៉ី ក៏បានយកឈ្នះកីឡាការិនីដដែលនេះ នាជំនួបដណ្តើមមេដាយមាសផងដែរ។
នេះជាមេដាយមាសទី៣របស់កម្ពុជាពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន៕
Tag:
ស៊ីហ្គេម
SEAGames
តេក្វាន់ដូ
© រក្សាសិទ្ធិដោយ thmeythmey.com