ជាតិ
ពិនិត្យ​៧​ទីតាំង កាំកុងត្រូល​រកឃើញ​៥​ទីតាំង លក់​ប្រេង​មិន​ត្រឹមត្រូវ ក្នុងស្រុក​មុខកំពូល​
09, Dec 2019 , 11:39 pm        
រូបភាព
រូបពីអគ្គនាយកដ្ឋានកាំកុងត្រូល
រូបពីអគ្គនាយកដ្ឋានកាំកុងត្រូល
ដោយ:
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​រកឃើញ​ស្ថាន​នី​យ​/​ដេប៉ូ ចំនួន​ក​៥​កន្លែង លក់​ប្រេងឥន្ធនៈ មិន​ត្រឹមត្រូវ ក្នុងស្រុក​មុខកំពូល ខេត្តកណ្ដាល​។​


 
​មន្ត្រី​កាំកុងត្រូល​បាន​ប្រើ​រថយន្ត​ពិសោធន៍​ចល័ត នៅ​ថ្ងៃទី​៩​ខែធ្នូ ចុះ​ត្រួតពិនិត្យ​ស្ថានីយ​/​ដេប៉ូ ចែកចាយ​ប្រេងឥន្ធនៈ​ចំនួន​៧​ទីតាំង ក្នុងស្រុក​មុខកំពូល ខេត្តកណ្ដាល​។ ក្នុងការ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​រកឃើញ​យ​ស្ថានីយ​/​ដេប៉ូ​ចំនួន​៥​ទីតាំង កំពុង​ធ្វើ​អាជីវកម្ម​មិន​ត្រឹមត្រូវ ដោយ​ក្នុងនោះ ៤​ទីតាំង លក់​មិន​គ្រប់​លីត្រ និង​១​ទីតាំង​ទៀត ខុស​ទាំង​បរិមាណ និង​គុណភាព​។​



​រីឯ​ចំណាត់ការ​ចំពោះ​អាជីវកម្ម​ប្រព្រឹត្ត​ខុស​ទាំងនេះ ត្រូវបាន​អគ្គនាយកដ្ឋាន​កាំកុងត្រូល ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​ដោយសារ​នេះ​ជាការ​រកឃើញ​លើក​ទី ១ មន្ត្រី​ជំនាញ​បានឱ្យ​ម្ចាស់​ស្ថានីយ​/​ដេប៉ូ​ខាងលើ ធ្វើ​កិច្ចសន្យា​កែតម្រូវ ភាពមិន​អនុលោម​ខាងលើ ។ បើ​មន្ត្រី​កាំកុងត្រូល​រកឃើញ​កំហុស​លើក​ទី ២ មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​»៕



Tag:
 ប្រេងឥន្ធនៈ​
  មុខកំពូល​
  កាំកុងត្រូល​
© រក្សាសិទ្ធិដោយ thmeythmey.com