កីឡាអន្តរជាតិ
អន្តរជាតិ
ហ្វីលីពីន បិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ដោយរកបានមេដាយសរុបចំនួន៣៨៧
× ម្ចាស់ផ្ទះហ្វីលីពីនបានបិទបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ( SEA Games2019) លើកទី៣០ នៅល្ងាចថ្ងៃទី១១ ខែធ្នូនេះ ដោយទទួលបានមេដាយច្រើនជាងគេសរុប៣៨៧មេដាយ ក្នុងនោះមាស១៤៩ ប្រាក់១១៧ និងសំរឹទ្ធ១២១។ វៀតណាមឈរនៅលេខរៀងទី២ក្នុងនាមប្រទេសដែលរកមេដាយច្រើនជាងគេក្នុងនោះមាស៩៨ ប្រាក់៨៥ សំរឹទ្ធ១០៥ សរុបចំនួន២៨៨ តាមពីក្រោយដោយថៃដែលរកបានមាស៩២ ប្រាក់១០៣ និងសំរឹទ្ធ១២៣ សរុប៣១៨។
ឥណ្ឌូណេស៊ីទទួលបានចំណាត់ថ្នាក់ទី៤ ដោយទទួលបានមេដាយសរុបចំនួន ២៦៧ ក្នុងនោះមាស៧២ ប្រាក់៨៤ និងសំរឹទ្ធ១១១ តាមពីក្រោយដោយម៉ាឡេស៊ី (មាស៥៥ ប្រាក់៥៨ សំរឹទ្ធ៧១ សរុប១៨៤) សិង្ហបុរី (មាស៥៣ ប្រាក់៤៦ សំរឹទ្ធ៦៨ សរុប១៦៧) មីយ៉ាន់ម៉ា (មាស៤ ប្រាក់១៨ សំរឹទ្ធ៥១ សរុប៧៣) កម្ពុជា (មាស៤ ប្រាក់៦ សំរឹទ្ធ៣៦ សរុប៤៦) ព្រុយណេ (មាស២ ប្រាក់៥ សំរឹទ្ធ៦ សរុប១៣) ឡាវ (មាស១ ប្រាក់៥ សំរឹទ្ធ២៨ សរុប៣៤) និងទីម័រខាងកើត (ប្រាក់១ សំរឹទ្ធ៥ សរុប៦)។
សរុបពេញមួយព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាននេះ ហ្វីលីពីនចំណាយមេដាយសរុប១៧៥០ ក្នុងនោះមេដាយមាសចំនួន ៥២៩ ប្រាក់ ៥២៣ និងសំរឹទ្ធ ១៧៥០ សម្រាប់អត្តពលិកខ្លួន និងអត្តពលិកពី១០ប្រទេសដែលចូលរួម៕
© រក្សាសិទ្ធិដោយ thmeythmey.com