អត្ថបទពាណិជ្ជកម្ម
Urban Village គម្រោង​អគារ​ខុន​ដូ​ដំបូង​គេ​នៅ​កម្ពុជា​ដែល​ឈ្នះ​ពានរង្វាន់​«​ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុន​ដូ​ល្អ​បំផុត​» នៅ​អាស៊ី​កំណត់​នូវ​សមិទ្ធផល និង​ស្តង់ដា​ថ្មី​នៅ​កម្ពុជា​
12, Dec 2019 , 4:43 pm        
រូបភាព
ដោយ: ថ្មីៗ
​វា​គឺជា​ឆ្នាំ​ដ៏​រំភើប សម្រាប់​ក្រុមហ៊ុន Urban Hub (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុន​ដូ​ដែល​ទទួលបាន​សមិទ្ធផល​ដ៏​អស្ទារ្យ ខណៈ​ជិត​បញ្ចប់​ឆ្នាំ​២០១៩​នេះ​។ ក្រុមហ៊ុន​ទទួលបាន​ពានរង្វាន់​ជាច្រើន​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស សម្រាប់​គម្រោង​អភិវឌ្ឍ​ខុន​ដូ ប្រណីត និង​មានតម្លៃ​សមរម្យ និង​ការរួមបញ្ចូល​ភាព​ច្នៃប្រឌិត​ខ្ពស់ ដល់​គម្រោង​របស់ខ្លួន​។​ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុន​ដូ​នេះ ទទួលបាន​ពានរង្វាន់​ចំនួន​៦ នៅក្នុង​ឆ្នាំនេះ សម្រាប់​គម្រោង​ខុន​ដូ Urban Village ដែលមាន​ទីតាំង ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ​។
 
Urban Village បានឈ្នះ​ពានរង្វាន់ «​ក្រុមហ៊ុន​អភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត​» នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អ​ច​-​លន​ទ្រព្យ Property Guru Asia Property Awards កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​។ «​ជាការ​ពិតណាស់ វា​ជាការ​ទទួល ស្គាល់​ក្រុមហ៊ុន​របស់​យើង​។ យើង​គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ ដំបូង​គេ​នៅ​កម្ពុជា​ដែល​បានឈ្នះ​ពានរង្វាន់​នេះ​។ មាន​អ្នកចូលរួម​ប្រកួតប្រជែង​ជាច្រើន​ហើយ​ភាគច្រើន​គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំៗ​»​។ 
 
​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Urban Hub លោកស្រី Catherine Chan មានប្រសាសន៍ថា​៖«​ពានរង្វាន់​នេះ ត្រូវបាន​ត្រួតពិនិត្យ​ដោយ BDO ដែលជា​ក្រុមហ៊ុន​សវនកម្ម​អន្តរជាតិ​ដ៏​ល្បីល្បាញ​។ វា​ជា​វេទិកា ដែលមាន​ភាព​សុក្រឹត និង​ត្រូវមាន​ការទទួលស្គាល់​។ ប្រាកដ​ណាស់​អតិថិជន​របស់​យើង​នឹង​កាន់​តែមាន​ទំនុកចិត្ត​លើ​គម្រោង​របស់​យើង ពីព្រោះ​គម្រោង​យើង​មានការ​ទទួលស្គាល់​ពី​អន្តរជាតិ​»​។​


 
​កាលពីដើម​ខែឧសភា ក្នុងឆ្នាំនេះ Urban Village បានទទួល​ពាន​-​រង្វាន់​ចំនួន​៥ ផ្សេងៗ​គ្នា នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ Property Guru Cambodia Property Awards ប្រចាំឆ្នាំ លើក​ទី​៤ ក្នុងនោះ​មាន​ពានរង្វាន់​ក្រុមហ៊ុន​អភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត (​ខេ​ម​បូ​ឌា​) ពានរង្វាន់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុន​ដូ​ល្អ​បំផុត (​ភ្នំពេញ​) ពានរង្វាន់​ខុន​ដូ​ដែល​មានការ​រចនា និង​ស្ថាបត្យកម្ម​ល្អ​បំផុត និង​ពានរង្វាន់​ខុន​ដូ​ដែលមាន​ការ​រចនា​ផ្ទៃ​ខាងក្នុង​ល្អ​បំផុត​។ 
 
​គម្រោង​ដ៏​ពេញនិយម​របស់​ក្រុមហ៊ុន គឺ​អគារ​ខុន​ដូ​កម្ពស់​១៩​ជាន់ ដែលមាន​ការ​រចនា​សោភ័ណភាព​លក្ខណៈ​ខ្មែរ មាន​សួនច្បារ មាន​ទេស​-​ភាពស្រស់​បំព្រង រួម​នឹង​ការបំពាក់​នូវ​បរិក្ខារ​ដ៏​សម្បូរបែប ដែល​ធ្វើ​ឲ្យ​ខុន​ដូ​នេះ កាន់តែ​ស្រស់បំព្រង​ទ្វេ​ឡើង​។ គម្រោង​ខុន​ដូ Urban Village មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី សម្តេច ហ៊ុន សែន ជា​តំបន់​ដែល​កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​មាន​ចម្ងាយ​ជិត​ទីក្រុង​ដ៏​រស់​រវើក​។ 
 
​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ បានបញ្ចប់​គម្រោង Urban Loft ដែលមាន​អគារ​កម្ពស់ ២០​ជាន់ មាន​២​អគារ ហើយ Urban Village ដំណាក់កាល​ទី​១ បាន​ត្រៀម​រួចរាល់ សម្រាប់​ប្រគល់ជូន​អតិថិជន នៅ​ខែមីនា ឆ្នាំក្រោយ​។ 
 
​តើ​អ្វី​ជា​អាថ៌កំបាំង​នៅ​ពីក្រោយ​ភាពជោគជ័យ របស់ Urban Village ? អ្នកស្រី Chan ពន្យល់ថា​៖«​យើង​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​ការកសាង​សហគមន៍ ហើយ​យើង​ចង់​ឲ្យ​អតិថិជន​របស់​យើង​មាន​បទពិសោធ​ដ៏​ល្អ​នៅពេល​រស់នៅ​ទីនេះ​។ ដូច្នេះហើយ​ពាក្យស្លោក​របស់​យើង​គឺ​«​រស់នៅ ធ្វើការ និង​កម្សាន្ត​» ហើយ​យើង​ចំណាយ​ពេលវេលា​យ៉ាងច្រើន ក្នុងការ​រចនា ស្ថាបត្យកម្ម និង​ប្លង់​នៃ​គម្រោង​របស់​យើង​»​។​


 
​អ្នកស្រី Chan បន្ថែមថា​៖«​យើង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​។ យើង​ផ្តល់​ភាព​រីករាយ​ដ៏​វិជ្ជមាន​ដល់​មនុស្ស​គ្រប់គ្នា ហើយ​ខ្ញុំ​គិតថា​វា​ក៏​ជា​ទឹកចិត្ត​របស់​យើង​ផងដែរ ក្នុង​ការជួយ​ដល់​ប្រទេសជាតិ ប្រជាជន និង​អ្នកប្រើប្រាស់​។ យើង​ផ្តោតលើ​ការលើកកម្ពស់​ការរស់នៅ និង​លក្ខខណ្ឌ​រស់នៅ​របស់​ប្រជាជន​។ វា​មិនមែន​គ្រាន់តែ​ជាការ​សាងសង់​ខុន​ដូ​ប៉ុណ្ណោះ​ទេ​»​។  
 
​នៅជាប់​នឹង​គម្រោង​ខុន​ដូ Urban Village នោះដែរ គឺ​មជ្ឈមណ្ឌល​ច្នៃប្រឌិត Factory Phnom Penh ដែលមាន​ហាង​លក់ទំនិញ កន្លែង​លេង​ហ្គេម កន្លែងធ្វើការ​រួម ដែល​ព័ទ្ធជុំវិញ​ដោយ​សួនច្បារ​ពណ៌​បៃតង និង​មាន​ផ្លូវ​ដើរ​សម្រាប់​អ្នករស់នៅ​ផងដែរ​។ អ្វីដែល​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀត​នោះ គឺ​ប្លុក​មួយ ក្នុង​គម្រោង​២ ត្រូវបាន​លក់​អស់​តែ​ក្នុង​រយៈពេល​១​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​បើកសម្ពោធ​។ ឥឡូវ ប្លុក G កំពុងបើក​លក់​។​
  
​អ្នកស្រី​បន្ថែមថា «​ប្រជាជនមាន​ជំនឿ​ចិត្តខ្លាំង លើ​គម្រោង​របស់​យើង ចាប់តាំងពី​យើង​ត្រូវបាន​ទទួលស្គាល់​ដោយ Asia Property Guru Awards ដែល​ផ្តល់​ពានរង្វាន់​ទាំង​ក្នុងប្រទេស រហូតដល់​ពានរង្វាន់​លំដាប់​អាស៊ី​។ ហើយ​អតិថិជន​របស់​យើង បាន​មើលឃើញ​ពី​របៀប​ដែល​យើង​កសាង​សហគមន៍​របស់​យើង និង​ព្រឹត្តិការណ៍​ដ៏​គួរឱ្យ​រំភើប​រីករាយ​ទាំងអស់ ដែល​យើង​បានធ្វើ និង​អភិវឌ្ឍន៍​»​។ 
​អ្នកស្រី​បន្តថា​៖«​យើង​ផ្តោតលើ​អតិថិជន​ភាគច្រើនបំផុត ដែល​ចាប់អារម្មណ៍​ទិញ​ខុន​ដូ ទាំងចាស់ និង​ក្មេង​។ យើង​ផ្តល់​កម្ចី​ចំនួន ៧៥ ភាគរយ រហូតដល់​២៥​ឆ្នាំ​»៕ 
 
​ប្រាក់ មុន្នី​ឧ​ត្ត​ម​: យើង​មាន​ក្តី​សុបិន​ដូចគ្នា កីឡាករ​បាល់ទាត់​កម្ពុ​ជា លោក ប្រាក់ មុន្នី​ឧ​ត្ត​ម មាន​គន្លឹះ​សំខាន់ៗ សម្រាប់​អ្នក​ចង់​ទិញ លំនៅឋាន​។ លោក ឧ​ត្ត​ម ដែល​បច្ចុប្បន្ន​ជា​«​ទូត​សុច្ឆន្ទៈ​» របស់​ក្រុមហ៊ុន Urban Village Hub (Cambodia) Co. Ltd. ថ្លែងថា ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​ដើរ​លើ​ទិសដៅ​ដ៏​ត្រឹមត្រូវ ក្នុង​ការកសាង​លំនៅឋាន​ទំនើប​នៅ​កម្ពុជា​។​
 
​លោក​លើកឡើងថា​៖«​ជាមួយ នឹង​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅ​ទូទាំងប្រទេស តម្រូវការ​លំនៅឋាន ដែលមាន​គុណភាព​ខ្ពស់​ក៏មាន​ការ កើនឡើង​ផងដែរ​នៅក្នុង​ទីក្រុង​»​។​


 
«​កាលពី​ប៉ុន្មាន​ឆ្នាំមុន ខ្ញុំ​មិនទាន់​ឃើញ​ប្រជាជន​កម្ពុជា ចាប់អារម្មណ៍​លំនៅឋាន​ទំនើប​ច្រើន​នៅឡើយ​ទេ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខ្ញុំ​បានកត់សម្គាល់​ឃើញថា មានការ​ផ្លាស់ប្តូរ​ច្រើន គឺ​ពួកគេ​មាន​តម្រូវការ​លំនៅឋាន​បែបនេះ កាន់តែច្រើន​។ ប្រជាជន​ចូលចិត្ត​រស់នៅក្នុង​ខុន​ដូ ពីព្រោះ​វា​មាន​ទីតាំង​ស្ថិ​នៅក្នុង​ទីក្រុង ដែល​នៅ​មិន​ឆ្ងាយ​ពី​កន្លែងធ្វើការ​របស់​ពួកគេ​»​។ 
 
​លោក​ឧ​ត្ត​ម ថ្លែងថា​៖«​ខ្ញុំ​ជឿជាក់​លើ​គម្រោង Urban Village ពីព្រោះ​វា​ជា​គម្រោង​អភិវឌ្ឍន៍​ដ៏  អស្ចារ្យ​។ ជាមួយនឹង​តម្លៃ​សមរម្យ​មាន​ទីតាំង​ល្អ និង​ទទួលបាន​ពាន​-​រង្វាន់​ចំនួន​៦​។ Urban Village ផ្តល់នូវ​ផលិត​-​ផល​ដែលមាន​គុណភាព​ខ្ពស់​។ ខ្ញុំ​រក​មិនឃើញ​មូល​ហេតុដែល​អតិថិជន​មិនគួរ​ទិញ​នោះទេ​»​។  បច្ចុប្បន្ន​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ​កំពុង​អភិវឌ្ឍ​គម្រោង​ខុន​ដូ Urban Village ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី សម្តេច ហ៊ុន សែន ហើយ​ដំណាក់កាល​ទី​២ គ្រោង​នឹង​បញ្ចប់​នៅ ខែកញ្ញា ឆ្នាំ​២០២២​។ 
 
​ដោយ​ពិពណ៌នា Urban Village ថា​ជា​«​គម្រោង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​»​នោះ លោក​ឧ​ត្ត​ម បាន​ថ្លែងថា ក្រុមហ៊ុន​សម​នឹង​ទទួលបាន​ពានរង្វាន់​ដែល​ខ្លួន​ឈ្នះ​នៅក្នុង​ឆ្នាំនេះ ពីព្រោះ​វា​បានបង្ហាញ​អំពី​សមត្ថភាព​របស់ខ្លួន​ក្នុងការ​សាងសង់​ខុន​ដូ​។ «​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​សមិទ្ធផល​របស់ Urban Village ។ ការទទួលស្គាល់​នេះ មិនមែន​សម្រាប់តែ​គម្រោង​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រទេសជាតិ​របស់​យើង​ផងដែរ ពីព្រោះ​វា​ជា​គម្រោង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​ទទួលបាន​ពានរង្វាន់​នេះ​»​។ លោក​បន្ថែមថា​៖«​ខ្ញុំ​ដឹងថា Urban Village គឺជា​ក្រុមហ៊ុន​មួយ​ដែលមាន​ក្តី​សុបិន ហើយ​សម្រាប់​ខ្ញុំ ក្នុងនាម​ជា​កីឡាករ​ម្នាក់​ខ្ញុំ​ក៏មាន​ក្តី​សុបិន​ដែរ​។ ដូច្នេះ ប្រសិនបើ​យើង​សហការគ្នា យើង​នឹង​ទទួលជោគជ័យ ហើយ​ខ្ញុំ​ពិតជា​រីករាយ ក្នុងការ​ធ្វើជា​ទូត​សុច្ឆន្ទៈ របស់ Urban Village»​។ 
 
Urban Village បានឈ្នះ​ពាន​-​រង្វាន់ «​គម្រោង​អភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត​» ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អ​ច​-​លន​ទ្រព្យ Property Guru Asia Property Awards លើក​ទី​១៤ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា នៅ​ទីក្រុង​បាងកក​។ Urban Village មិន​គ្រាន់តែ​ផ្តោតលើ​ការអភិវឌ្ឍ​ខុន​ដូ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កំពុង​លើកកម្ពស់​របៀប​រស់នៅ ដោយ​សុខមាលភាព​ផងដែរ តាមរយៈ​បាល់ទាត់​។        
​ការប្រកួត​បាល់ទាត់​មិត្តភាព រវាង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង របស់ ប្រាក់ មុន្នី​ឧ​ត្ត​ម និង​ក្រុមបាល់ទាត់ China Macau MUST CPK នឹងត្រូវ​ធ្វើឡើង​នៅ​ទីលាន របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ​តែម្តង គឺ​នៅ​ថ្ងៃទី ២៨-២៩ ខែធ្នូ​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 AdsZone
© រក្សាសិទ្ធិដោយ thmeythmey.com