ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
លទ្ធផលដ៏កម្រក្នុងស៊ីហ្គេម មេដាយប្រាក់ និងសំរឹទ្ធទាំងពីរ សុទ្ធតែចាញ់ ខាន់ ចេសា
12, Dec 2019 ,
6:06 pm
រូបភាព
មេដាយប្រាក់ Napolis Jenna Kaila របស់ហ្វីលីពីន និងមេដាយសំរឹទ្ធ Teh May Yong របស់សិង្ហបុរី និង Duong Thi Thanh Minh របស់វៀតណាម សុទ្ធតែចាញ់ក្រោមថ្វីដៃរបស់កីឡាការិនី ខាន់ ចេសា។ រូបថត CAMSOC
×
ដោយ:
កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា ជាម្ចាស់មេដាយមាសលើប្រភេទកីឡាជឺជិតស៊ូ(Jiu-Jitsu)ទម្ងន់ក្រោម៤៩គីឡូក្រាមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន។ ចេសា បានក្លាយជាឧបសគ្គដ៏ធំសម្រាប់កីឡាការិនីដទៃក្នុងការស្វែងរកមេដាយ ដ្បិតម្ចាស់ជ័យលាភីដែលបានឡើងជាន់ឈ្នាន់បំពាក់មេដាយ សុទ្ធតែធ្លាក់ក្រោមថ្វីដៃរបស់នាង។
អ្នកគាំទ្រទំនងជាមិនធ្លាប់ឃើញម្ចាស់ជ័យលាភីបីរូប ដែលឈរលើឈ្នាន់កិត្តិយសបំពាក់មេដាយតែមួយ ហើយចាញ់ក្រោមថ្វីដៃកីឡាការិនីតែមួយរូបរួមគ្នានោះទេ។ ប៉ុន្តែកីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា បានធ្វើឲ្យរឿងដ៏កម្រកើតមានក្នុងវិស័យកីឡានេះ កើតឡើងក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅហ្វីលីពីនឆ្នាំនេះ។ ដ្បិតម្ចាស់មេដាយប្រាក់ និងសំរឹទ្ធពីររូបដែលឈរលើឈ្នាន់កិត្តិយសរួមគ្នា សុទ្ធតែចាញ់ក្រោមថ្វីដៃ ខាន់ ចេសា ទាំងអស់។
ជាក់ស្តែងកីឡាការិនី ខាន់ ចេសា បានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន Napolis Jenna Kaila នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីគ្រងមេដាយមាសលើប្រភេទកីឡាជឺជិតស៊ូក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម។ បរាជ័យនេះនាំឲ្យកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីនទទួលបានមេដាយប្រាក់។
ខាន់ ចេសា ឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន Napolis Jenna Kaila នៅវគ្គផ្តាច់ព្រ័ត្រ ក្រោយលទ្ធផលស្មើ ២-២ ប៉ុន្តែការវាយមានប្រៀបជាង
មុនឡើងដល់វគ្គផ្តាច់ព្រ័ត្រ ចេសា បានទម្លាក់កីឡាការិនីសិង្ហបុរី Teh May Yong នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ បរាជ័យនេះ តម្រូវឲ្យកីឡាការិនីសិង្ហបុរី ត្រូវរង់ចាំប្រកួតជាមួយកីឡាការិនី ដែលឡើងមកពីវគ្គប្រជែងកៅអីឱកាសទី២ (កីឡាការិនីធ្លាក់ក្នុងជុំទី១) ដើម្បីដណ្តើមយកមេដាយសំរឹទ្ធ។ Teh May Yong ទទួលបានមេដាយសំរឹទ្ធ ក្រោយយកឈ្នះកីឡាការិនីឥណ្ឌូណេស៊ី Amalia Nura ក្នុងលទ្ធផល ១០០-០ នៅវគ្គដណ្តើមយកមេដាយសំរឹទ្ធ។
កីឡាការិនីវៀតណាម Duong Thi Thanh Minh ដែលទទួលបានមេដាយសំរឹទ្ធផងនោះ ត្រូវបានកីឡាការិនីខ្មែរ-អាមេរិកខាងលើយកឈ្នះនៅជុំដំបូងក្នុងលទ្ធផល ១០០-០។ ប៉ុន្តែបរាជ័យនេះមិនបានធ្វើឲ្យរូបគេអស់ឱកាសនោះទេ ដោយកីឡាការិនីរូបនេះត្រូវប្រជែងជាមួយកីឡាការិនី ដែលចាញ់នៅជុំដំបូងដូចគ្នា ដើម្បីដណ្តើមកៅអីឡើងទៅប្រជែងដណ្តើមយកមេដាយសំរឹទ្ធ។
កីឡាការិនីវៀតណាម Duong Thi Thanh Minh ចាញ់ ខាន់ ចេសា ១០០-០ ប៉ុន្តែបានយកឈ្នះការប្រកួតក្រោយទៀត នឹងមានឱកាសដណ្តើមមេដាយសំរឹទ្ធ
ប៉ុន្តែដោយសារវិញ្ញាសារនេះ មានកីឡាការិនីតែ៦រូបចូលរួម នាំឲ្យកីឡាការិនីវ័យ២៧ឆ្នាំរូបនេះទទួលបានកៅអីដោយស្វ័យប្រវត្តិ។ បន្ទាប់មក ម្ចាស់មេដាយសំរឹទ្ធកីឡាអាស៊ី Asian Games 2018 នៅឥណ្ឌូណេស៊ីរូបនេះ បានយកឈ្នះកីឡាការិនីថៃ Singchalad Nuchanat ដោយធ្វើបានល្អជាង(Win by Advantages) នៅវគ្គដណ្តើមយកមេដាយសំរឹទ្ធ ដើម្បីទទួលបានមេដាយសំរឹទ្ធ។
ខាន់ ចេសា បានយកឈ្នះកីឡាការិនីសិង្ហបុរី ១០០-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយ Teh May Yong បានឈ្នះនាការប្រកួតដណ្តើមមេដាយសំរឹទ្ធ
សរុបជារួមទាំងម្ចាស់មេដាយប្រាក់ Napolis Jenna Kaila របស់ហ្វីលីពីន និងមេដាយសំរឹទ្ធ Teh May Yong របស់សិង្ហបុរី និង Duong Thi Thanh Minh របស់វៀតណាម សុទ្ធតែចាញ់ក្រោមថ្វីដៃរបស់កីឡាការិនី ខាន់ ចេសា។ កីឡាការិនីវ័យ១៨ឆ្នាំរូបនេះ ជាអ្នករកមេដាយមាសទី៤ឲ្យកម្ពុជានៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីនឆ្នាំនេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ជឺជិតស៊ូ
ខាន់ ចេសា
SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម