ពី​ឆ្នាំ​២០២០​តទៅ ក្រសួងទេសចរណ៍​នឹង​ផ្ដល់​អាជ្ញា​បណ្ណ​ដល់​ការី​ទេសចរណ៍ ដើម្បី​ពង្រឹង​ការគ្រប់គ្រង និង​គុណភាព​សេវាកម្ម​
ជាតិ
សង្គមជាតិ
ពី​ឆ្នាំ​២០២០​តទៅ ក្រសួងទេសចរណ៍​នឹង​ផ្ដល់​អាជ្ញា​បណ្ណ​ដល់​ការី​ទេសចរណ៍ ដើម្បី​ពង្រឹង​ការគ្រប់គ្រង និង​គុណភាព​សេវាកម្ម​
14, Dec 2019 , 3:30 pm        
រូបភាព
 លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍។ រូបភាពពីក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍។ រូបភាពពីក្រសួងទេសចរណ៍
 
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ នឹង​ផ្ដល់​អាជ្ញា​បណ្ណ​ដល់​ការី ភ្នាក់ងារទេសចរណ៍ និង​សាខា ចាប់ពី​ឆ្នាំ​២០២០​តទៅ ដើម្បី​ពង្រឹង​ប្រសិន​ទ្ធ​ភាព​គ្រប់គ្រង និង​លើកកម្ពស់​គុណភាព​សេវាកម្ម ក្នុង​គោលដៅ​ទេសចរ​ជាតិ និង​អន្តរជាតិ​។



​បើតាម​សេចក្តីប្រកាស​ចុះ​ថ្ងៃទី​៩ ធ្នូ ការី​ទេសចរណ៍ ត្រូវបាន​បែងចែក​ជា​៣​ប្រភេទ គឺ​ទី​១. ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវ​ចូលមក​កម្សាន្ត​ក្នុងប្រទេស​កម្ពុជា (Inbound Tour Operators) គឺ​សម្រាប់​បុគ្គល​រៀបចំ​ខ្សែ​ទស្សនកិច្ច​ជូន​ភ្ញៀវ​នៅក្រៅ​ប្រទេស​មក​កម្សាន្ត​នៅ​កម្ពុជា​។ ទី​២. ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវ​ទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស (Outbound Tour Operators) គឺ​សម្រាប់​បុគ្គល​ដែលមាន​សញ្ជាតិ​ខ្មែរ ទទួល​រៀបចំ​ខ្សែ​ទស្សនកិច្ច​ដល់​ភ្ញៀវ​ដែល​នៅក្នុង​ប្រទេស ទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស​។ និង​ទី​៣. ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវ​មក​កម្សាន្ត​ក្នុងប្រទេស (Domestic Tour Operators) គឺ​បុគ្គល​មាន​សញ្ជាតិ​ខ្មែរ​រៀបចំ​ខ្សែ​ទស្សនកិច្ច​ជូន​ភ្ញៀវ​កម្សាន្ត​ក្នុងប្រទេស​៕
 
 
 
 
 

Tag:
 ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com