កីឡាជាតិ
ជាតិ
អបអរសាទរ​! កីឡាករ ម៉ឺន មេ​ឃា ដណ្តើមបាន​មេដាយមាស​ជើងឯក​ពិភពលោក​កីឡា​វ៉ូ​វី​ណា​ម​
19, Dec 2019 , 12:03 pm        
រូបភាព
កីឡាករ ភូថង អេ (ម៉ឺន មេឃា) បង្គោលខៀវ ដែលដណ្តើមបានមេដាយមាសក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក ក្រោយយកឈ្នះកីឡាករវៀតណាម Van Tien
កីឡាករ ភូថង អេ (ម៉ឺន មេឃា) បង្គោលខៀវ ដែលដណ្តើមបានមេដាយមាសក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក ក្រោយយកឈ្នះកីឡាករវៀតណាម Van Tien
ដោយ:
​កីឡាករ ភូ​ថង អេ (​ម៉ឺន មេ​ឃា​)​ដណ្តើមបាន​មេដាយមាស​ក្នុងការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ពិភពលោក ក្រោយ​យកឈ្នះ​កីឡាករ​វៀតណាម Van Tien ក្នុងការ​ប្រកួត​ទម្ងន់​៦៤​គីឡូក្រាម​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល ៤-២​។ មេ​ឃា ជា​កីឡា​ករទី​២ ដែល​ដណ្តើមបាន​មេដាយមាស​ឲ្យ​កម្ពុជា បន្ទាប់ពី​ក្រុម​នារី​ដណ្តើមបាន​មេដាយមាស​លើកដំបូង​លើ​វិញ្ញាសា​សម្តែង​។

 
​មុន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​នេះ កូនប្រុស​របស់លោក អេ ភូ​ថង រូបនេះ​បាន​យកឈ្នះ​កីឡាករ​ឡាវ Thamma Vongsa នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​កីឡាករ​វៀតណាម Van Tien យកឈ្នះ​កីឡាករ​ថៃ Traikit Syavet​។ 
 
​គិត​ត្រឹម​ម៉ោង​១១:៣០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ នេះ កម្ពុជា​ដណ្តើមបាន​មេដាយមាស​២ ប្រាក់​៥ និង​សំរឹទ្ធ​២៕









Tag:
 វ៉ូ​វី​ណា​ម​
  ម៉ឺន មេ​ឃា​
  ជើងឯក​ពិភពលោក​
© រក្សាសិទ្ធិដោយ thmeythmey.com