CDC សម្រេច​ឱ្យ​ក្រុមហ៊ុន​៣ បោះទុន​វិនិយោគ​ជិត​១២​លាន​ដុល្លារ លើ​វិស័យ​កាត់ដេរ​
ជាតិ
សេដ្ឋកិច្ច
CDC សម្រេច​ឱ្យ​ក្រុមហ៊ុន​៣ បោះទុន​វិនិយោគ​ជិត​១២​លាន​ដុល្លារ លើ​វិស័យ​កាត់ដេរ​
19, Dec 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន ចំនួន​៣ បានទទួល​សិទ្ធ​វិនិយោគ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី​១៨ ធ្នូ​។ ក្រុមហ៊ុន​ទាំង​៣​នេះ ចំណាយ​ទុនវិនិយោគ​សរុប​ជិត​១២​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​


 
​ក្រុមហ៊ុន​ទាំង​៣ ដែល​ទទួលបាន​សិទ្ធ​វិនិយោគ​នេះ រួមមាន​៖ ក្រុមហ៊ុន «S W J (CAMBODIA) GARMENT CO., LTD» ដែល​គ្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ នៅ​ភូមិ​ភូមិ​បូរី​កម្មករ សង្កាត់​ច្បារមន ខណ្ឌ​ច្បារមន ខេត្តកំពង់ស្ពឺ ។ ក្រុមហ៊ុន គ្រោង​ទុនវិនិយោគ​ប្រមាណ ៤, ៤​លាន​ដុល្លារ​អាមេរិក​។​
 
​ដោយឡែក​ក្រុមហ៊ុន LEADING STAR (CAMBODIA) GARMENT CO., LTD ដែលមាន​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀកបំពាក់ ត្រៀម​ទុនវិនិយោគ​ប្រមាណ ៥​លាន​ដុល្លារ​អាមេរិក​។ ទីតាំង​វិនិយោគ​នេះ ស្ថិតនៅ​ភូមិ​ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​
 
​ចំណែក​ក្រុមហ៊ុន JAM STAR PACKAGING TECHNOLOGY CO.,LTD. គ្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ប្រអប់ និង​បោះពុម្ព​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទួលសាលា ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ក្រុមហ៊ុន​នេះ មាន​ទុនវិនិយោគ​ប្រមាណ ២,៤​លាន​ដុល្លារ​អាមេរិក ។​
​ក្រុមហ៊ុន​ទាំង​៣​នេះ អាចបង្កើត​ការងារ​បាន​ចំនួន​៣,៧១៥​កន្លែង ដល់​ប្រជាពលរដ្ឋ​៕

Tag:
 ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ជាតិ​
  កាត់ដេរ​
  ឧស្សាហកម្ម​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com