ជាតិ
សង្គមជាតិ
អាជ្ញាធរប្រាប់ថាមិនរុះរើស្ពានថ្មចាស់ឡើយ
×
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បញ្ជាក់ថា ស្ពានថ្មចាស់ដែលបន្សល់ពីសម័យអាណានិគមបារាំង នឹងត្រូវថែរក្សាទុក។ សាលាខេត្តបានឲ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅយប់ថ្ងៃទី១៩ខែធ្នូនេះ យ៉ាងដូច្នេះថា៖«រដ្ឋបាលខេត្តមានជំហរក្ងនុការអភិវក្សស្ពានថ្មចាស់ដែលជាស្ពានបុរាណមួយនេះឲ្យគង់វង្ស អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភ»។
បើតាមសាលាខេត្តបាត់ដំបង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះត្រួតពិនិត្យ និងរកថវិកាដើម្បីជួសជុលថែទាំងស្ពានថ្មនេះ។ ជាមួយគ្នានេះ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជនចូលរួមក្នុងការសាងសង់ស្ពានថ្មីមួយបន្ថែមទៀតនៅក្បែរស្ពានថ្មបុរាណនេះ ដែលមានរចនាបទប្រហាក់ប្រហែលគ្នា ដើម្បីជួយសម្រួលចរាចរណ៍ទាំងការដឹកជញ្ជូន និងធ្វើដំណើរ។
ស្ពានថ្មនេះ ត្រូវបានស្ថាបនាឡើងក្នុងឆ្នាំ១៩១៦ ដែលមកដល់ពេលនេះមានអាយុកាល១០៣ឆ្នាំហើយ។ នេះបើយោងតាមរដ្ឋបាលខេត្តបាត់ដំបង។ ស្ពាននេះស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងនៅទល់មុខសាលាខេត្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com