អត្ថបទពាណិជ្ជកម្ម
មណ្ឌលគិរី​គឺជា​គោលដៅ​ទី​១៦​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ប្រចាំឆ្នាំ​២០១៩
20, Dec 2019 , 5:14 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង បាន​សហការ​ជាមួយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​រដ្ឋបាល​ខេត្តមណ្ឌលគិរី ក្នុងការ​រៀបចំ​សិក្ខាសាលា​នៅ​ខេត្តមណ្ឌលគិរី ដែលជា​គោលដៅ​ទី​១៦​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ព្រមទាំង​លោក ជា បុល្លិកា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​អន្តរការី​មូល​ប​ត្រ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​នៃ​ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​។ ភ្ជាប់​ជាមួយនឹង​ប្រធានបទ «​អ្វី​ជាការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​៖ ការត្រៀមខ្លួន ការវិនិយោគ និង​ការយល់ដឹង​ពាក់ព័ន្ធ​?» សិក្ខាសាលា​តាម​បណ្ដា​ខេត្ត មាន​គោលបំណង​ចែករំលែក​ចំណេះដឹង ជំនាញ បទពិសោធន៍ បទ​ប្បញ្ញា​ត្តិ និង​ឱកាស​វិនិយោគ​ដល់​សាធារណៈជន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។
 
​លោក ជា បុល្លិកា បានផ្ដល់​មតិ​ស្វាគមន៍​ក្នុង​សិក្ខាសាលា​នៅ​ខេត្តមណ្ឌលគិរី​នេះ ហើយ​បានបង្ហាញ​ពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​គោលជំហរ​របស់​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា​ក្នុងការ​ពង្រីក​ការអភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​បន្ថែមទៀត​។ លោក បុល្លិកា ក៏បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​បង្កើន​ចំណេះដឹង និង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការវិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។  
 
​បន្ទាប់មក ឯកឧត្តម ប៉េង សម្បត្តិ បានផ្ដល់​កិត្តិយស​ប្រកាស​បើក​កម្មវិធី​សិក្ខាសាលា​ជា​ផ្លូវការ និង​បានលើកឡើង​ពី​សក្ដានុពល​នៃ​ខេត្ត​របស់លោក និង​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុងការ​អភិវឌ្ឍ​គ្រប់​វិស័យ ជាពិសេស​វិស័យសេដ្ឋកិច្ច​ដែល​ស្ដែង​ឱ្យឃើញ តាមរយៈ​ការធ្វើកំណែទម្រង់​សេដ្ឋកិច្ច ដែល​ជួយ​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុងមាន​កំណើនសេដ្ឋកិច្ច​នៅក្នុង​រង្វង់ ៧% ក្នុង​មួយឆ្នាំ​។ តាមរយៈ​សិក្ខាសាលា​នេះ ឯកឧត្តម ប៉េង សម្បត្តិ ក៏​រំពឹងថា សិក្ខាកាម​នឹង​ទទួលបាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម ជាពិសេស​លើ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​។  


 
លោក Lawrence Kook អភិបាល​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង បានបង្ហាញ​ពី​ក្ដី​រំពឹង​ខ្ពស់​របស់លោក​ទៅលើ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត និង​ជឿជាក់ថា វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​វិនិយោគិន​ដែល​វិនិយោគ​លើ​ផលិតផល​ឧបករណ៍​និ​ស្ស​ន្ទ​ទាំង​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង​។ លោក Lawrence Kook ក៏បាន​ប្ដេជ្ញា​អភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ និង​មានការ​ទទួលស្គាល់​នៅ​ទូទាំង​ពិភពលោក​។​
 
​លោក Lawrence បាន​និយាយថា​៖ «​ត្រឹម​សប្ដាហ៍​ទី​១​នៃ​ឆ្នាំ​២០២០ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា នឹង​បានធ្វើ​ដំណើរ និង​ផ្ដល់​ចំណេះ​ជំនាញ​វិនិយោគ​ដល់​សាធារណៈជន​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់នៃ​ប្រទេស​កម្ពុជា​។ នេះ គឺជា​ប្រវត្តិសាស្ត្រ​ដំបូង និង​គួរឱ្យ​ចាប់អារម្មណ៍​មួយ​នៅ​កម្ពុជា​។ មិនតែប៉ុណ្ណោះ យើង​នឹង​បន្ត​ផ្សព្វផ្សាយ​អំពី​ប្រទេស​កម្ពុជា និង​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យមក​វិនិយោគ​ក្នុង​ដែនដី​សុវណ្ណ​ភូមិ​នេះ ហើយ​វា​គឺជា​អ្វីដែល​យើង​បានធ្វើ​នៅ​ពិព័រណ៍ London Summit 2019 នៅ​ប្រទេស​អង់គ្លេស​នាពេល​ថ្មីៗ​នេះ​»​។​


 
​គិត​មកដល់​បច្ចុប្បន្ន​នេះ  ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ក្នុងការ​រៀបចំ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ក្នុង​ខេត្ត​ចំនួន​២១​រួចមកហើយ រួមមាន​៖ ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង  ខេត្តតាកែវ ខេត្តកំពត ខេត្ត​កែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្ត​ប៉ៃលិន ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកោះកុង​ខេត្ត​ត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី​នេះ​តែម្ដង​។​
 
​នៅលើ​ឆាក​អន្តរជាតិ​វិញ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង ធ្លាប់បាន​ចូលរួម​ពិព័រណ៍ និង​ព្រឹត្តិការណ៍​ហិរញ្ញវត្ថុ​ធំៗ​ដូចជា​៖ ពិព័រណ៍ iFX Expo ឆ្នាំ​២០១៨ នៅ​ប្រទេស​សាយ​ប្រឺស  ពិព័រណ៍ London Summit ឆ្នាំ​២០១៧ ពិព័រណ៍ London Summit ឆ្នាំ​២០១៨ ពិព័រណ៍ London Summit ឆ្នាំ​២០១៩ នៅ​ចក្រភព​អង់គ្លេស និង​ពិព័រណ៍ iFX Expo Aisa ២០១៩​នៅ​ទីក្រុង​ហុងកុង​។ ក្រុមហ៊ុន ក៏មាន​ដៃគូ​សហការ​អន្តរជាតិ​ជាច្រើន​នៅ​ប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស ប្រទេស​ឥណ្ឌូនេស៊ី ប្រទេស​មី​យ៉ាន់​ម៉ា ទីក្រុង​ហុងកុង និង​ទីក្រុង​ឌូ​បៃ​ជាដើម​។​
 
*​ប្រសិនបើ​លោកអ្នក​ចង់ដឹង​ព័ត៌មាន​បន្ថែម ឬ​ចុះឈ្មោះ​ចូលរួម​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ សូម​ទំនាក់ទំនង​មក​ក្រុមហ៊ុន​យើងខ្ញុំ​តាមរយៈ​គេហទំព័រ www.cdx.com.kh ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Cambodian Derivatives Exchange ឬ​ទូរស័ព្ទ​មក​លេខ 023 22 7777៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com