ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សារធាតុ​ក្នុង​តែ​បៃតង​អាច​ព្យាបាល​ជំងឺរបេង​បាន​
22, Dec 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តាម​ការស្រាវជ្រាវ​ថ្មី​បាន​ឲ្យ​ដឹងថា អង់​ទី​អុកស៊ីដ​ង់​ដែលមាន​ក្នុង​តែ​បៃតង​អាច​ក្លាយទៅជា​គន្លឹះ​ក្នុងការ​ព្យាបាល​ជំងឺរបេង​បាន​។ តាមរយៈ​ការស្រាវជ្រាវ​ក្នុង​មន្ទីរពិសោធន៍ ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Nanyang Technological University ប្រទេស​សិង្ហបូរី បាន​រកឃើញថា សារធាតុ Epigallocatechin Gallate (EGCG) អាច​ទប់ស្កាត់​ការលូតលាស់​របស់​បាក់តេរី​បង្ក​ជំងឺរបេង​បាន​។​សារធាតុ ECGG ធ្វើការ​តាមរយៈ​ការ​តោង​អង់​ហ្ស៊ី​ម​មួយ​ដែល​ផ្តល់​ជា​ថាមពល​ជីវសាស្ត្រ​សម្រាប់​សកម្មភាព​កោសិកា​។​

 
​សាស្ត្រាចារ្យ Gerhard Gruber ដែល​ដឹកនាំ​ការសិក្សា​នេះ​បាន​និយាយថា “​ការរកឃើញ​របស់​យើង​ចំពោះ​សមត្ថភាព EGCG ក្នុងការ​ទប់ស្កាត់​ការលូតលាស់​របស់​មេរោគ​របេង​នេះ នឹង​អាច​ឲ្យ​យើង​មើល​ដឹង​ពី​របៀប​ដែល​យើង​អាច​ពង្រឹង​ដល់​ភាពខ្លាំង​នៃ​សារធាតុ​ម​យ​យ​នេះ ហើយក៏​ដើម្បី​ផលិត​ថ្នាំ​ថ្មី​សម្រាប់​ទប់ស្កាត់​ជំងឺឆ្លង​តាមផ្លូវ​ដង្ហើម​មួយ​នេះដែរ​”​។ យោងទៅតាម​អ្នកស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា កោសិកា​ត្រូវការ​ថាមពល​ច្រើន​ដើម្បី​ដំណើរការ​សំខាន់ៗ​ដូចជា ការបង្កើត​ជញ្ជាំង​កោសិកា​ជាដើម​។ វា​ត្រូវការ​ថាមពល​ពី​ម៉ូលេគុល​ផ្ទុក​ថាមពល​មួយ​ដែល​ធ្វើឡើង​ដោយ​អង់​ហ្ស៊ី​ម​ម្យ៉ាង​ហៅថា កន្លែង​ទទួល Adenosine Triphosphate (ATP)​។ បើ​គ្មាន​ថាមពល​សម្រាប់​សកម្មភាព​កោសិកា​សំខាន់ៗ​ទេ កោសិកា​នឹង​បាត់បង់​លំនឹង និង​ងាប់​ជាមិនខាន​។ 
 
​ដើម្បី​កំណត់​កត្តា​ទាំងឡាយណា​ដែល​ប៉ះពាល់​ដល់​ការផលិត​កន្លែង​ទទួល ATP ចំនួន​នៃ​ការលូតលាស់​ថាមពល​របស់​កោសិកា​បាក់តេរី​មួយ ក្រុម​អ្នកស្រាវជ្រាវ​បាន​សិក្សា​ទៅលើ​មេរោគ Mycobacterium Smegmatis និង Mycobacterium Bovis ដែល​វា​ទាំងពីរ​នេះ​ជា​ត្រកូល​គ្រួសារ​តែមួយ​នឹង​មេរោគ​របេង​ដែរ​។ ត្រកូល​មេរោគ​របេង​នេះ​មាន​លក្ខណៈ​រចនា​សម្ពន្ធ​ដូចគ្នា​។ 
 
​ដំបូង​ឡើយ​ក្រុម​សិក្សា​នេះ​បាន​រកឃើញ​នូវ​ការផ្លាស់ប្តូរ​ជាច្រើន​ចំពោះ​កូដ​ហ្សែ​ន​សម្រាប់​កន្លែង​ទទួល ATP បានជា​អង់​ហ្ស៊ី​ម​មួយ​ដែល​ផលិត​មូ​លេ​គុល​ស្តុក​ថាមពល​តិច​ក្នុង​កោសិកា​បាក់តេរី បន្ថយ​ការលូតលាស់​របស់​កោសិកា និង​ផ្លាស់ប្តូរ​រូបរាង​លូតលាស់​របស់​វា​តែម្តង​។ 
 
​ជាមួយនឹង​ទិន្នន័យ​បែបនេះ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​សារធាតុ ២០​ទៀត​ដែល​អាច​តោង​ទៅនឹង​កន្លែង​ទទួល ATP និង​បង្ក​ជា​ឥទ្ធិពល​ទប់ស្កាត់​ដូចគ្នា បន្ទាប់មក​ធ្វើតេស្ត​វា​បន្ថែមទៀត​។ ក្នុងនោះដែរ មានតែ EGCG ដែលជា​អង់​ទី​អុកស៊ីដ​ង់​ធម្មជាតិ​មួយ​មាន​យ៉ាងច្រើន​ក្នុង​តែ​បៃតង​នោះ បាន​បង្ហាញថា វា​មាន​ឥទ្ធិពល​សំខាន់​ដូចគ្នា​ទៅនឹង​ការបន្ថយ​មូ​លេ​គុល​ស្ទុ​ក​ថាមពល​ក្នុង​កោសិកា​បាក់តេរី​។ 
 
​ក្រុម​អ្នកស្រាវជ្រាវ​ឥឡូវនេះ​កំពុងតែ​រកមើល​ភាពខ្លាំង​បំផុត​នៃ​សកម្មភាព​របស់​សារធាតុ EGCG ក្នុង​ការបង្កើន​ភាពខ្លាំង​ក្នុងការ​តប់​ស្កាត់​បាក់តេរី​បង្ក​ជំងឺរបេង​។ គោលដៅ​របស់​ពួកគេ​គឺ​ដើម្បី​បង្កើតជា​ថ្នាំ​មួយ​ដែល​ទាច​ទប់ស្កាត់​ភាពស៊ាំ​របស់​របេង​ច្រើន​មុខ​ផងដែរ​។ ការស្រាវជ្រាវ​នេះ​ត្រូវបាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Scientific Reports៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com