កំណាព្យ
ជាតិ
ហ៊ាន​ទេ​?
21, Dec 2019 , 1:52 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ បថ្យាវត្ត​

​ហ៊ាន​ហក់​ហ៊ាន​តោង​ហ៊ាន​ឈោង​ហ៊ាន​ឆាប​
​ហ៊ាន​ក្រាញ​មិន​ក្រាប​គ្រប់​គ្រា​ជួប​គ្រោះ​
 
​ហ៊ាន​រលាស់​ប្រាណ​ឈានដល់​ខ្ពង់ខ្ពស់​
​ហ៊ាន​រៀន​ហ៊ាន​រស់​សាង​ឈ្មោះ​ឧ​ត្ត​ម​។​
 
​ហ៊ាន​ចែក​ហែក​ចាយ​កាយកប់​សន្សំ​
​ហ៊ាន​ឧបត្ថម្ភ​ដល់​ជន​ក្រខ្សត់
​ហ៊ាន​ចាត់​ហាត់​ចែង​ហ៊ាន​បែង​ហ៊ាន​បត់​
​ហ៊ាន​ឈប់​ពេល​ហត់​តែ​អត់​បោះបង់​។
​ហ៊ាន​កាត់​ហាត់​កែ​បង្វែរ​ចំណង់​
​ធ្វើ​រឿង​ស្មោះត្រង់​ដើម្បី​សង្គម
​ហ៊ាន​ជូន​យោបល់​កុំ​ខ្វល់​គំនុំ​
​ហ៊ាន​ជួប​ជំនុំ​ហ៊ាន​ជុំ​សិក្សា​។
​ហ៊ាន​ថា​ខ្លួន​ខ្វះ​ច្បាស់​កើន​បញ្ញា​
​មិនយូរ​អាត្មា​ពេញ​ដោយ​វិជ្ជា
​ហ៊ាន​ឆ្លុះ​ខ្លួនឯង​នោះ​យើង​គ្រប់គ្នា​
​អាច​រស់​សុខ​ជា​គ្រប់​គ្រា​ទៅ​ហោង​៕
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com