ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
២៥ខេត្ត/រាជធានី
ជាសិស្សថ្នាក់ទី១២ តែ យុវតី ច្រាច់ នី ឆ្លៀតពេលចុងសប្តាហ៍ទៅបង្រៀនកុមារតាមភូមិ
22, Dec 2019 ,
9:29 am
រូបភាព
សកម្មភាព យុវតី ច្រាច់ នី បង្រៀនភាសាអង់គ្លេសដល់កុមារនៅភូមិស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ រូបថតពីហ្វ៊េសបុក Association of Children Dream
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
អ្នកគ្រូ ច្រាច់ នី! តាមពិតទៅ យុវតី វ័យ១៩ឆ្នាំរូបនេះ កំពុងតែរៀនថ្នាក់ទី១២ នៅវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅឡើយទេ។ ដោយសារតែទឹកចិត្តចង់ចែករំលែកចំណេះដឹង ជាពិសេសចំពោះកុមារនៅទីជនបទ ទើប ច្រាច់ នី ប្រើប្រាស់ពេលវេលាចុងសប្តាហ៍ ទៅបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃនៅភូមិដែលស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីផ្ទះរបស់ខ្លួន។
ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ច្រាច់ នី ដែលរស់នៅភូមិខ្នារជើង ឃុំក្រូចគរ ត្រូវធ្វើដំណើរប្រមាណ៣០គីឡូម៉ែត្រ ទៅរៀននៅវិទ្យាល័យក្រឡាញ់ ហើយនៅចុងសប្តាហ៍ សិស្សស្រីដែលឈានដល់ឆ្នាំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រូបនេះ ត្រូវធ្វើដំណើរកាន់តែឆ្ងាយបន្ថែមទៀត ទៅភូមិស្រណាល ឃុំស្រណាល ដើម្បីបង្រៀនភាសាអង់គ្លេសដល់កុមារប្រមាណ២០នាក់។
កញ្ញា ច្រាច់ នី ផ្តល់ទាំងចំណេះ ផ្តល់ទាំងភាពរីករាយដល់កុមារនៅភូមិស្រណាល។
រូបថតពីហ្វ៊េសបុក Association of Children Dream
ខ្សត់ទ្រព្យ តែមិនក្រទឹកចិត្ត! ច្រាច់ នី មិនមែនជាកូនអាជីវករ ឬកូនមន្ត្រីរាជការធូរធានៅក្នុងស្រុកក្រឡាញ់នោះឡើយ។ នាងជាកូនច្បងក្នុងគ្រួសារដែលមានកូនបីនាក់ ដោយឪពុកម្តាយ កំពុងតែបម្រើការងារនៅប្រទេសថៃ។
រៀងរាល់ថ្ងៃសៅរ៍ គ្រូបង្រៀនវ័យ១៩ឆ្នាំរូបនេះ សុខចិត្តខាតរៀនគួរមួយថ្ងៃ ដើម្បីទៅបង្រៀនសិស្សពីម៉ោង១ដល់ម៉ោង៣រសៀល។ យុវតី ច្រាច់ នី ពន្យល់ថា៖ «ទោះបីឆ្នាំនេះ ជាឆ្នាំប្រឡង តែខ្ញុំសុខចិត្តមកបង្រៀនពួកគាត់។ ការបង្រៀននេះ ជាក្ដីស្រឡាញ់ ទោះបីមិនបានប្រាក់ចំណូល ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំធ្វើចេញពីចិត្តរបស់ខ្ញុំ ហើយវាមានក្ដីសុខ នៅពេលក្មេងៗមករៀនច្រើន»។
តាមរូបថតសកម្មភាពដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ច្រាច់ នី បង្រៀនភាសាអង់គ្លេសដល់កុមារតូចៗនៅក្រោមសំណាបផ្ទះអ្នកភូមិ ដោយប្រើដីស និងក្តារខៀនធម្មតា។ ច្រាច់ នី បានប្រឡូកការងារស្ម័គ្រចិត្តក្នុងសហគមន៍នេះ ចាប់ពីខែកញ្ញាមក ក្រោយមានគំនិតផ្តួចផ្តើមរបស់យុវជនម្នាក់ដែលរស់នៅភូមិស្រណាលផ្ទាល់។
ច្រាច់ នី បង្រៀនសិស្សក្រោមសំយាបផ្ទះ អ្នកភូមិ ដោយប្រើដី ស និងក្តារខៀនធម្មតា។
រូបថតពីហ្វ៊េសបុក Association of Children Dream
សប្បាយចិត្តតែខ្លួនឯងក៏មិនអាចទៅរួចនោះដែរ អ្វីដែលជាកម្លាំងចិត្តបន្ថែមសម្រាប់ ច្រាច់ នី នោះ គឺស្នាមញញឹមរបស់សិស្ស និងការគាំទ្រពីសំណាក់អាណាព្យាបាល ដែលជាហេតុនាំឲ្យកញ្ញា តាំងចិត្តថា បន្តបង្រៀនរហូតដល់ខ្លួនប្រឡងជាប់បាក់ឌុប។
ចង់ក្លាយជាគ្រូអង់គ្លេស? នេះជាសកម្មភាពបច្ចុប្បន្នប៉ុណ្ណោះ ប៉ុន្តែទៅថ្ងៃអនាគត កញ្ញា ច្រាច់ នី មានក្តីស្រមៃចង់ក្លាយជាគ្រូបង្រៀនផ្នែកទស្សនវិជ្ជា នៅសាកលវិទ្យាល័យ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សៀមរាប
បង្រៀន
ស្ម័គ្រចិត្ត
អប់រំ
ក្រឡាញ់
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម