ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្គាល់ “​ឈើអែម​” អត់​? ល្អ​ចំពោះ​សុខភាព​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​ទៀតផង​
23, Dec 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ឈើអែម​ជា​គ្រឿងទេស​មួយ​ប្រភេទ​ដែលមាន​ក្លិន​ឈ្ងុយ​ដែល​ត្រូវបាន​ប្រើ​បន្ថែម​រសជាតិ ក៏ដូចជា​ក្លិន​ក្នុង​អាហារ​និង​ភេសជ្ជៈ​មួយចំនួន​។ គ្រឿងទេស​នេះ​ក៏​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ជាច្រើន​ចំពោះ​សុខភាព​ផងដែរ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ផល​ល្អៗ​នៃ​ការរួមបញ្ចូល​ឈើអែម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ៖
 
១. មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​
 
​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ការពារ​រាងកាយ​ប្រឆាំងនឹង​ការបំផ្លាញ​អុកស៊ីតកម្ម​។ ហើយ​ឈើអែម​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​។ ម្យ៉ាងវិញទៀត​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទាំងនេះ​នៅពេល​រំលាយ​ក៏​អាចជួយ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​មិនឱ្យ​បង្ក​ការបំផ្លាញ​ក្នុង​រាងកាយ​ផងដែរ​។​
 
២. កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​
 
​ការបន្ថែម​ឈើអែម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​នឹង​ជួយ​រាងកាយ​ក្នុងការ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ ឈើអែម​ក៏មាន​ប្រសិទ្ធភាព​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​និង​ខ្លាញ់​មិនល្អ​ទ្រី​គ្លី​សេរី​ដ​ផងដែរ​។​
 
៣. លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​
 
​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​មួយទៀត​នៃ​ឈើអែម គឺ​ប្រយុទ្ធប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​។ ដូច្នេះ​ការទទួល​ទាន​ឈើអែម​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងៗ​ដែល​កើតឡើង​ដោយសារ​ការ​រលាក​ក្នុង​រាងកាយ​ដូចជា​ឈឺក្បាល និង​ឈឺសន្លាក់​ជាដើម​។​
 
៤. ទប់ស្កាត់​ជំងឺមហារីក​

​សមាសធាតុ​ដែល​ផ្ដល់នូវ​រសជាតិ​និង​ក្លិន​ដល់​ឈើអែម​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ជំងឺមហារីក​គួរឱ្យកត់សម្គាល់​
 
៥. បង្កើន​ការ​ប្រតិកម្ម​នឹង​អ័រម៉ូន​អាំង​ស៊ុយ​លីន​
 
​អាំង​ស៊ុយ​លីន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​រាងកាយ​ដែល​ទទួលខុសត្រូវ​គ្រប់គ្រង​ចាត់ចែង​ការដុត​រំលាយ​អាហារ ក៏ដូចជា​ថាមពល​។ វា​ក៏​ទទួលទាន​ខុសត្រូវ​ក្នុងការ​ដឹកជញ្ជូន​ជាតិ​ស្ករ​ក្នុង​ឈាម​ផងដែរ​។ ទោះជា​យ៉ាងណា​មនុស្ស​មួយចំនួន​ដែល​ធន់​នឹង​អាំង​ស៊ុយ​លីន​មិនអាច​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ប្រសើរ​ឡើយ ហើយ​បញ្ហា​នេះ​នឹង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​។ ទោះជា​យ៉ាងណា​ឈើអែម​មាន​ប្រសិទ្ធភាព​បង្កើន​ប្រតិកម្ម​របស់​មនុស្ស​ម្នាក់​ទៅនឹង​អាំង​ស៊ុយ​លីន​ដែល​អាច​ប្រាកដ​បាន​ថា​អ័រម៉ូន​អាំង​ស៊ុយ​លីន​ដំណើរការបាន​ត្រឹមត្រូវ​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​ឈើអែម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com