អត្ថបទពាណិជ្ជកម្ម
Nestlé បង្កើន​ទម្លាប់​នៃ​ការរស់នៅ​ប្រកបដោយ​សុខភាព​ល្អ​ជូន​ដល់​ប្រជាជន​កម្ពុជា​
23, Dec 2019 , 2:37 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដំណើរ​ទេសចរណ៍​ទ្រង់ទ្រាយ​ធំ ប្រកបដោយ​ក្តីសប្បាយ​រីក រាយ​មិន​ធ្លាប់មាន​ពីមុនមក​នៅ​ប្រទេស​កម្ពុជា របស់​ក្រុមហ៊ុន Nestlé ដែលមាន​គោលដៅ​លើកកម្ពស់​ទម្លាប់​នៃ​ការរស់នៅ​ប្រកបដោយ​សុខភាព​ល្អ ដែល​នាំទៅដល់​សុខភាព​កាន់តែ​ប្រសើរ ជីវិត​កាន់តែ​រីករាយ បានធ្វើ​ដំណើរ​មកដល់​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល ១ រាជធានី​ភ្នំពេញ​ហើយ​។ ដំណើរ​នេះ បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃទី​២០ ខែធ្នូ បន្ទាប់ពី​បានធ្វើ​ដំណើរ​ទៅកាន់​បណ្តា​ខេត្ត​ចំនួន​៥ ក្នុងអំឡុង​ខែវិច្ឆិកា និង​ខែធ្នូ ឆ្នាំ​២០១៩​។​
 
​យើងទាំងអស់គ្នា តែងតែ​ប្រាថ្នា​ចង់​រស់នៅ​ដែល​ប្រកបដោយ​សេចក្តីសុខសាន្ត ជៀស​ផុតពី​ជំងឺ​ឈឺ​ថ្កាត់​ផ្សេងៗ ប៉ុន្តែ​សំណួរ​សួរថា តើ​យើង​អាច​រក្សាបាន នូវ​សុខ​ភាពល្អ​របស់​យើង​បាន​យ៉ាងដូចម្តេច ដើម្បី​យើង​អាច​សម្រេច​ក្តី​សុបិន​របស់​យើង​មួយ​នេះ​? ហើយ​ថា​តើ​យើង​អាចធ្វើ​អ្វី​បាន​ខ្លះ ជា​រៀងរាល់​ថ្ងៃនេះ ដើម្បី​ឲ្យ​មាន​រាង​ស្អាត រឹងមាំ និង​គ្មាន​ជំងឺ​? មានតែ​ក្រុមហ៊ុន Nestlé មួយគត់ ដែលជា​ក្រុមហ៊ុន​អាហារូបត្ថម្ភ និង​ភេសជ្ជៈ​ដ៏​ធំជាងគេ​បំផុត​មួយ នៅលើ​ពិភពលោក មាន​ប្រភព​កំណើត​មកពី​ប្រទេស​ស្វី​ស ដែល​អាច​បកស្រាយ​នូវ​រាល់​ចម្ងល់​ទាំងអស់នេះ​បាន​។​


 
​ក្រុមហ៊ុន Nestlé តែងតែ​យកចិត្តទុកដាក់ និង​ផ្សារភ្ជាប់​របៀប​រស់នៅ ប្រកបដោយ​សុខភាព​ល្អ និង​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​ឲ្យ​បានល្អ ត្រឹមត្រូវ ទៅក្នុង​របៀបវារៈ នៃប្រតិបត្តិ​ការ​របស់​ខ្លួន​នៅ​ទូទាំង​ពិភពលោក​។ ដូច្នេះហើយ បានជា​ក្រុមហ៊ុន Nestlé សម្រេចចិត្ត​រៀបចំ​នូវ​កម្មវិធី «​ដំណើរ​ទេសចរណ៍ Nestlé សុខភាព​កាន់តែ​ប្រសើរ ជីវិត​កាន់តែ​រីករាយ​» នេះ​ឡើង​។

គោលបំណង គឺ​ដើម្បី​លើកទឹកចិត្ត និង​ជំរុញ​ប្រជាជន​កម្ពុជា ឱ្យ​ក្លាយជា​ម្ចាស់​ជើងឯក​ខាង​សុខភាព ពោល​មាន​សុខភាព​ល្អប្រសើរ ធ្វើ​ឲ្យ​ជីវិត​រស់នៅ​កាន់តែ​សកម្ម​ជាង​មុន និង​ជ្រើសរើស​អាហារូបត្ថម្ភ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​លើកកម្ពស់​សុខុមាលភាព​រាងកាយ និង​សុខភាព​ផ្លូវចិត្ត​។​
 
​ដោយ​នាំមក​ជាមួយ​នូវ​ការលើកកម្ពស់​ការយល់​ដឹង អំពី​អាហារូបត្ថម្ភ​ជូន​ដល់​ប្រជាជន ដំណើរ​ទេសចរណ៍​នេះ បានធ្វើ​ដំណើរ​ទៅតាម​បណ្តា​ខេត្ត​ជាច្រើន​រួចមកហើយ ក្នុងនោះ​រួមមាន​ខេត្តកណ្តាល កំពង់ចាម បាត់ដំបង សៀមរាប និង​ខេត្ត​ត្បូងឃ្មុំ ដោយមាន​អ្នកចូលរួម​រហូតដល់​ទៅ​ប្រមាណ​មួយ​ម៉ឺន​នាក់​ឯណោះ​។​


 
​ព្រឹត្តិការណ៍​ដ៏​ធំ និង​កក្រើក​មិន​ធ្លាប់មាន​ពីមុន​មកនេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឌី​ជេ​ណា​ណា និង​អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ ដែល​បាន​ចែករំលែក​អំពី​គន្លឹះ​មាន​ប្រយោជន៍​ជាច្រើន​ដែល​អាច​អនុវត្តបាន​ប្រចាំថ្ងៃ ដើម្បី​ធ្វើ​ឲ្យ​សុខភាព​កាន់តែ​ប្រសើរ ជីវិត​កាន់តែ​រីករាយ និង​បាន​ពិភាក្សា​អំពី​បញ្ហា​អាហារូបត្ថម្ភ ដែល​ជះឥទ្ធិពល​ដល់​ប្រជាជន​កម្ពុជា រួមទាំង​បញ្ហា​ប្រឈម​ដែល​កំពុង​កើតមាន ទាក់ទង​នឹង​បញ្ហា​កង្វះ​ជាតិ​ដែក និង​កង្វះ​អាហារូបត្ថម្ភ​ផងដែរ​។​
 
​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ក្នុងចំណោម​កុមារ​នៅ​កម្ពុជា នៅតែ​ជា​បញ្ហា​ប្រឈម​ដដែល ហើយ​ក្រុមហ៊ុន Nestlé នឹង​ខិតខំ​បន្ត​ដោះស្រាយ​បញ្ហា​នេះ ដោយ​ការអប់រំ​ប្រជាជន​ក្នុងស្រុក តាមរយៈ​កម្មវិធី​ដំណើរ​ទេសចរណ៍​នេះ និង​ការផ្តល់​ផលិតផល ដែលមាន​មីក្រូ​សារជាតិ​បំប៉ន​ប្រកបដោយ​គុណភាព​ខ្ពស់ សម្រាប់​កុមារ និង​មនុស្សពេញវ័យ តាមរយៈ​ផលិតផល​មួយចំនួន​ដូចជា​ទឹកដោះគោឆៅ​សញ្ញា​ខ្លាឃ្មុំ (Bear Brand) និង​ភេសជ្ជៈ ម៉ៃ​ឡូ ជាដើម​។​


 
​ព្រឹត្តិការណ៍​នេះ នឹង​បិទ​បញ្ចប់​នៅឯ​ខេត្តតាកែវ នា​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៩​ខាងមុខនេះ ដោយ​នឹង​នាំមក​នូវ​កម្មវិធី​កម្សាន្ត​សប្បាយៗ រួម​ជាមួយនឹង​សកម្មភាព​ហាត់ប្រាណ​ជាច្រើន​ដូចជា ការ​រាំលេង និង​ការ​បង្វិល​កង ព្រមទាំង​ការចាប់​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៀតផង​។​
 
​ការពិនិត្យ​សុខភាព​ដោយ​ឥតគិតថ្លៃ អាច​រកបាន​ពេញ​មួយថ្ងៃ ជាមួយនឹង​ការពិនិត្យ​ស​ន្ទ​ស្សន៍​ម៉ាស​រាងកាយ (BMI) និង​ការធ្វើ​តេស្ត​ឆ្អឹង រួមជាមួយ​ដំបូន្មាន​សំខាន់ៗ​ជាច្រើន ដោយ​ផ្អែកលើ​លទ្ធផល និង​គន្លឹះ​សុខភាព​ប្រចាំថ្ងៃ​។ លើសពីនេះទៅទៀត នៅក្នុង​ព្រឹត្តិការណ៍​នេះ សាធារណជន​ក៏​អាច​ភ្លក្ស​បាន​ដោយ​ឥតគិតថ្លៃ និង​សេរី នូវ​រាល់​ផលិតផល ដែលមាន​គុណភាព​ខ្ពស់​ទាំងអស់ ដែល​ផ្តល់ជូន​ដោយ​ក្រុមហ៊ុន​ផងដែរ​។ ដល់​ពេលដែល​ត្រូវ​គិតគូរ​ពី​សុខភាព​របស់លោក​អ្នក​ហើយ សូមកុំ​ឲ្យ​ព្រឹត្តិការណ៍​អប់រំ​ដ៏​មាន​សារសំខាន់​មួយ​នេះ​រំលង​ផុតពី​លោកអ្នក​ឲ្យ​សោះ​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com