អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន​សាណូ​ហ្វី ដាក់​សម្ពោធ អាំង​ស៊ុយ​លីន​ថ្មី​ឈ្មោះថា Toujeo នៅ​កម្ពុជា​
23, Dec 2019 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន អា​លី​យ៉ង់​ហ្វា​ម៉ា​កាំ​បូដ សហការ​ជាមួយ​ក្រុមហ៊ុន សាណូ​ហ្វី បានដាក់​សម្ពោធ​ជា​ផ្លូវការ នូវ​ផលិតផល​ឱសថ​ថ្មី​មួយ ឈ្មោះថា Toujeo (​អាំង​ស៊ុយ​លីន​ក្លា​ជីន​៣០០​ឯក​តា​/១​មល​) នៅ​កម្ពុជា កាលពី​ថ្ងៃ​សៅរ៍ ទី​២១ ខែធ្នូ ឆ្នាំ​២០១៩​។ Toujeo ជា​ប្រភេទ​អាំង​ស៊ុយ​លីន​អាណា​ឡូ​ក បា​សាល់​ជំនាន់​ថ្មី មាន​សកម្មភាព​យូរ ប្រើ​១​ដង​ក្នុង​១​ថ្ងៃ ដែល​អាច​គ្រប់គ្រង​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​បានល្អ សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ និង​២​។​
 
​លោក​វេជ្ជបណ្ឌិត កុយ វ៉ាន់​នី ប្រធាន​សមាគម​គ្រូពេទ្យ​ទឹកនោមផ្អែម​និង​ក្រពេញ​កម្ពុជា​បាន​មានប្រសាសន៍ថា ជំងឺ​ទឹកនោមផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ ដែល​ប៉ះពាល់​ប្រជាជន​ខ្មែរ ប្រហែល​២៤៦, ២០០​នាក់ នៅ​ឆ្នាំ​២០១៧ ហើយ​ចំនួន​នៅតែ​បន្ត​កើន​ឡើងជា​រៀងរាល់ឆ្នាំ​។ តាម​លោក​វេជ្ជបណ្ឌិត កុយ វ៉ាន់​នី ជំងឺ​នេះ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​បុគ្គល​ម្នាក់ៗ ដូចនេះ ភាពងាយស្រួល​ក្នុងការ​ព្យាបាល ពិតជា​សំខាន់​ណាស់ និង​មិនគួរ​មើលរំលង ពីព្រោះ​វា​អាចជួយ​អ្នកជំងឺ ឲ្យ​គ្រប់គ្រង​ស្ថានភាព​ជំងឺ​របស់គាត់​បានល្អ​។​
 
​ថ្នាំ​គ្រាប់​សម្រាប់​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម នៅតែ​សំខាន់ និង​ជម្រើស​ដំបូង សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។ ទោះជា​យ៉ាងណាក៏ដោយ ក្នុងពេល​ណាមួយ អ្នកជំងឺ​ទឹកនោមផ្អែម​ជាច្រើន នឹង​ជួប​បញ្ហា​ដែល​ថ្នាំ​គ្រាប់​ទាំងនេះ​មិន​គ្រប់គ្រាន់ ក្នុងការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​គាត់​នឹងត្រូវ​ការប្រើ​បន្ថែម​អាំង​ស៊ុយ​លីន ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​របស់គាត់​។​


 
​លោក​វេជ្ជបណ្ឌិត លឹម ហ៊ុយ ប្រធាន​កិច្ចការ​វេជ្ជសាស្ត្រ និង​បទបញ្ញត្តិ របស់​ក្រុមហ៊ុន អា​លី​យ៉ង់​ហ្វា​ម៉ា​កាំ​បូដ បាន​មានប្រសាសន៍ថា អាំង​ស៊ុយ​លីន​បា​សាល់ គឺជា​ជម្រើស​ដ៏​ល្អ និង​ងាយស្រួល​បំផុត សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ដែល​ត្រូវ​ចាប់ផ្តើម​ព្យាបាល ដោយ​អាំង​ស៊ុយ​លីន​។ លោក​វេជ្ជបណ្ឌិត លឹម ហ៊ុយ ពន្យល់ថា  Toujeo ជា​អាំង​ស៊ុយ​លីន​បា​សាល់ ដែលមាន​សកម្មភាព​យូរ លើសពី​២៤​ម៉ោង អាចបំពេញ​នូវ​តម្រូវការ​របស់​អ្នកជំងឺ ដែល​អាច​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ពេញ​មួយថ្ងៃ​។ «​ការចុះ​ទាប​ជាតិ​ស្ករ​ក្នុង​ឈាម​ជ្រុល គឺជា​កង្វល់​ដ៏​ចម្បង ក្នុងចំណោម​អ្នក​ប្រើ​អាំង​ស៊ុយ​លីន​។ ប៉ុន្តែ Toujeo ត្រូវបាន​បង្ហាញថា មាន​ប្រសិទ្ធភាព​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​បានល្អ ព្រមទាំង​កាត់បន្ថយ​ហានិភ័យ នៃ​ការចុះ​ទាប​ជាតិ​ស្ករ​ក្នុង​ឈាម​ជ្រុល​ទាំង​ពេលយប់ និង​ពេល​ថ្ងៃ​។ ដូចនេះ គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា ដោយ​ទំនុកចិត្ត នូវ​អាំង​ស៊ុយ​លីន​ជំនាន់​ថ្មី​នេះ ដល់​អ្នកជំងឺ​របស់គាត់ ដើម្បី​ទទួលបាន​នូវ​បទពិសោធន៍​ផ្ទាល់​»​។ នេះ​ជាការ​ពន្យល់​បន្ថែម​រប​ស់លោក​វេជ្ជបណ្ឌិត លឹម ហ៊ុយ ។ 
 
Toujeo ត្រូវបាន​អនុម័ត និង​ដាក់​សម្ពោធ​ដំបូង​គេ នៅ​ឆ្នាំ​២០១៥ នៅ​ប្រទេស​អាមេរិក និង​ដាក់​សម្ពោធ​ជា​បន្តបន្ទាប់ នៅ​ពាសពេញ​ពិភពលោក​។ Toujeo ត្រូវបាន​ផលិតឡើង ក្នុង​ទម្រង់​ជា​ប៊ិច​សូ​ឡូ​ស្តា ដែលមាន​ការ​រចនា​ម៉ូត​ឡើងវិញ មាន​ភាពសាមញ្ញ និង​ងាយស្រួល​ប្រើ (Toujeo SoloStar៖ ៤៥០​ឯក​តា​/១​ដើម ប្រៀបធៀប​នឹង Lantus SoloStar៖ ៣០០​ឯក​តា ក្នុង​១​ដើម​)៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com