អត្ថបទពាណិជ្ជកម្ម
ប្រញាប់​ឡើង​...! កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​មហាអស្ចារ្យ ទិញ​១ ថែម​២ ពី​សាម​សុង Galaxy S10| Note10 សល់​មិន​ដល់​១០​ថ្ងៃ​ទេ​
24, Dec 2019 , 2:51 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៩៖ បើ​គិត​ត្រឹម​ថ្ងៃនេះ​ទៅ គឺ​សល់​មិន​ដល់ ១០ ថ្ងៃ​នោះទេ ដែល​កម្មវិធី​ប្រូ​ម៉ូ​សិន​ថែម​ជូន​ដ៏​ធំ​សម្បើម​អស្ចារ្យ នៃ​ការអបអរ​ខួប​គម្រប់ ១០​ឆ្នាំ នៃ​ការផលិត និង​បញ្ចេញ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន ស៊េរី S ( Samsung Galaxy S10, 10+) និង​អធិរាជ​កំពូល​ស្មា​ត​ហ្វូ​ន​ប៊ិក​ស៊េរី Note ( Samsung Galaxy Note 10, 10+) ក្នុង​ពិភពលោក និង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។ ដើម្បី​គំរប់​ខួប​ដ៏​អស្ចារ្យ​នេះ ក្រុមហ៊ុន សាម​សុង បាន​បង្កើត​កម្មវិធី​ប្រូ​ម៉ូ​សិន ថែម​ជូន​ដ៏​ធំ​សម្បើម​អស្ចារ្យ ទិញ​១ ថែម​២ មិន​ធ្លាប់មាន​ពីមុនមក​! សូម​ប្រញាប់​រួសរាន់​ឡើង​! កម្មវិធី​នេះ សល់​មិន​ដល់​១០​ថ្ងៃ​ទេ​។​
 
​សូមបញ្ជាក់ថា ក្នុងឱកាស​នៃ Power of 10 នេះ រាល់​ការ​ជាវ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10 និង​ស្តេច​ស្មា​ត​ហ្វូ​ន​ប៊ិក Samsung Galaxy Note 10 ចាប់ពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០១៩ អតិថិជន​ទាំងអស់ នឹង​ទទួល​បានការ​ថែម​ជូន Speaker JBL Clip3 មួយគ្រឿង + Wireless Power Bank មួយគ្រឿង​ទៀត ភ្លាមៗ​តែម្តង​។ សរុបទៅ​ចំណាយ​តិច ប៉ុន្តែ​បានមក​វិញ​ដល់​ទៅ ៣​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា Power of 10 គឺ​សំដៅ​ទៅលើ​ខួប​គម្រប់ ១០ ឆ្នាំ នៃ​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​, ការដាក់​សម្ពោធ​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 ដំបូង​គេ​, និង​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី S10, Note 10 ផងដែរ​។ ដូច្នេះ​កុំ​រង់ចាំ​ទៀត​អី​! អ្នក​ទាំងអស់គ្នា អាច​ទិញ​ជា​កាដូ​ឆ្នាំ​ថ្មី​សម្រាប់​ខ្លួនឯង​ក៏បាន ឬ​សម្រាប់​ក្រុមគ្រួសារ ឬ​មនុស្ស​ជាទី​ស្រឡាញ់​ក៏បាន​។ សូមកុំ​ឱ្យ​ប្រូ​ម៉ូ​សិន​ពិសេស​នេះ កន្លង​ផុតពី​ដៃ​ឱ្យសោះ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​មក​សាកសួរ​ដោយផ្ទាល់ តាម​ហាង​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ទូទាំងប្រទេស ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​លេខ​៖ 1800 203 232 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com