ជាតិ
វីដេអូ
អ្នកជំនាញកសិកម្មប្រាប់ថា ដាំចេកក្នុងចម្ការល្ហុង នឹងជួយឲ្យល្ហុងកាន់តែបានផលច្រើន
× ភ្នំពេញ៖ ហេតុអ្វីបានជាត្រូវដាំចេកក្នុងចម្ការល្ហុង? ការពិតទៅចេកមានអត្ថប្រយោជន៍ទាំង ដើម ស្លឹក និងផ្លែ។ មិនត្រឹមតែប៉ុណ្ណោះ ការដាំចេកជាមួយល្ហុងក៏បានជួយឲ្យល្ហុងទទួលបានផលច្រើនផងដែរ។ តាមការលើកឡើងរបស់លោក ប៉ែន វណ្ណៈ ដែលមានបទពិសោធលើវិស័យកសិកម្មជាង៩ឆ្នាំ ការដាំចេកជាមួយល្ហុងជួយឲ្យផលច្រើន ការពារល្ហុងពីជំងឺផ្សេងៗ និងមិនមានការបំផ្លាញពីពពួកក្រាម ឬចៃ នៅលើផ្លែ។
ដើម្បីដាំល្ហុងឲ្យបានកាន់តែល្អ លោកអ្នក ត្រូវជ្រើសរើសពូជល្ហុង ដែលអាចទទួលបានទិន្នផលខ្ពស់ ដោយការបន្សុតនិងជំហានបន្ទាប់ គឺការបណ្តុះគ្រាប់។ លោកអ្នក ត្រូវបណ្តុះកូនឲ្យបានល្អ យ៉ាងហោចណាស់មានអាយុចាប់ពី១ខែកន្លះ ឬ២ខែកាន់តែល្អ។ ជាមួយគ្នានេះ ត្រូវដាក់ជី និងថែទាំស្រោចទឹក ធ្វើស្មៅឲ្យបានត្រឹមត្រូវផងដែរ។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖
Tag:
កសិកម្ម
ដាំចេក
ល្ហុង
© រក្សាសិទ្ធិដោយ thmeythmey.com