អត្ថបទពាណិជ្ជកម្ម
ក្រោយ​ទទួលបាន​ការគាំទ្រ​ច្រើន លើស​ការរំពឹងទុក ពេលនេះ Nokia 6.2 និង Nokia 7.2 មាន​ស្ដុក​ក្នុងប្រទេស​កម្ពុជា​វិញ​ហើយ​! ​​
25, Dec 2019 , 5:22 pm        
រូបភាព
ដោយ: ថ្មីៗ
Nokia 6.2 និង Nokia 7.2 គឺជា​ម៉ូ​ឌែ​ល​ទូរ​សព្ទ​ដៃ​របស់ Nokia ដែល ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពី​សំណាក់​ប្រជាជន​កម្ពុជា ក៏ដូចជា​សកលលោក​។ បន្ទាប់ពី​ការលក់​ដាច់​លើសពី​ការរំពឹងទុក​រហូតដល់​អស់ពី​ស្ដុក​មួយរយៈ ឥឡូវនេះ ការទន្ទឹងរង់ចាំ​រប​ស់​អ្នក​ទាំង​គ្នា បានមក​ដល់​ហើយ​។ ក្រុមហ៊ុន KTH ដែលជា​ក្រុមហ៊ុន​នាំចូល​ទូរ​សព្ទ Nokia នៅ​ប្រទេស​កម្ពុជា បានប្រកាស​នូវ​ការនាំយក​ស្ដុក​ថ្មី​នៃ​ទូរ​សព្ទ​ទាំង ២ ម៉ូ​ឌែ​ល​នេះ គឺ Nokia 6.2 និង Nokia 7.2 មាន​លក់​នៅ​ទីផ្សារ​កម្ពុជា​វិញ​ហើយ​។ លោកអ្នក អា​ចរក​ជាវ​បាន​តាម​បណ្ដា​ហាង​លក់​ទូរ​សព្ទ​ដៃ ក្នុងប្រទេស​កម្ពុជា ដោយ Nokia 6.2 មានតម្លៃ​ត្រឹមតែ 219 ដុល្លារ និង Nokia 7.2 មានតម្លៃ​ត្រឹមតែ 289 ដុល្លារ​បុ​ណ្ណោះ​។ លោកអ្នក ក៏​ទទួលបាន​ជើង​ទម្រ​កាមេរ៉ា យ៉ាង​ស្រស់ស្អាត​ផងដែរ​។​
 
Nokia 7.2 គឺជា​ម៉ូ​ឌែ​ល​ទូរ​សព្ទ ដែល​បាន​បំពាក់​មកជា​មួយ នូវ​កាមេរ៉ា​ខាងក្រោយ ដល់​ទៅ ៣ គ្រាប់ ដោយ​លែ​ន​មេ (Main Camera) មាន​ទំហំ 48 MP, f/1.8, (wide), 1/2", 0.8µm, PDAF អាច​ផ្ដិត​យក​រូបភាព​បាន​ស្រស់ស្អាត នៅ​កន្លែង​ងងឹត​។ ចំណែក​លែ​ន​មួយទៀត 8 MP, f/2.2, 13mm (ultrawide) ដែល​ថតរូប​នៅ​ទីតាំង​ចង្អៀត​បាន​យ៉ាង​ល្អ និង 5 MP, depth sensor សម្រាប់​ថតរូប​ព្រិល​ខាងក្រោយ (Portrait mode) ដែល​គណនា​សាច់​ព្រិល​បាន​យ៉ាង​ស្រស់ស្អាត​។ រីឯ​កាមេរ៉ា​មុខ មាន​ទំហំ​រហូតដល់ 20MP Zeiss optics, HDR ដែលមាន​មុខងារ​ល្អ​លើសពី​ការរំពឹងទុក ដោយមាន​បំពាក់​មុខងារ​ជាច្រើន ទៅតាម​តម្រូវការ​របស់​អ្នកគាំទ្រ​។ Nokia 7.2 ដំណើរការ ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android One ដែល​អាចធ្វើ​បច្ចុប្បន្នភាព​បាន​ផងដែរ​។ 


 
Nokia 7.2 គឺជា​ស្មា​ត​ហ្វូ​ន​ដែលមាន​រូបរាង​ដ៏​ប្រណិត គួរឱ្យ​ទាក់ទាញ និង​មាន​អេក្រង់​លាតសន្ធឹង ដោយ​ប្រើប្រាស់​លែ​ន​ដំណក់ទឹក ដែល​ធ្វើឱ្យ​អេក្រង់​លាត​ទូលាយ រហូតដល់ 6.3 អ៊ី​ញ​។ អស់​បារម្ភ​ជាមួយនឹង​ង​ការ​ទស្សនា​វីដេអូ ឬ​លេង​ហ្គេម​ទៀតឡើយ​។ បំពាក់​មកជា​មួយ នូវ​បន្ទះ​ឈី​ប Snapdragon 660 Processor ហើយ​មាន​ទំហំ​រ៉េ​ម 6 GB និង​អង្គ​ផ្ទុក​ទិន្នន័យ រហូតដល់ 128 GB​។ ស្របគ្នា​ជាមួយ​ទំហំ​ថ្ម 3500 mAh ដែរ​អាច​កំដរ​លោកអ្នក បាន​រហូតដល់​ទៅ ២​ថ្ងៃ​ឯណោះ​។ Nokia 7.2 មាន​ជម្រើស​ពី​ពណ៌ ព៍ណ​ខ្មៅ និង បៃតង​ Nokia 6.2 វិញ ក៏​មិន​ចាញ់​បងធំ​វា​ប៉ុន្មាន​ដែរ​! Nokia 6.2 មាន​ទំហំ​អេក្រង់ 6.3 អ៊ី​ញ ប្រើ​លែ​ន​តំណក់ទឹក ដែល​អម​ជាមួយ​កា​ម៉េ​រា​ខាងមុខ 8 MP, f/2.0, 1/4", 1.12µm​។ អាច្រមក់​មួយ​នេះ ក៏បាន​បំពាក់​កាមេរ៉ា​ខាងក្រោយ​ដល់​ទៅ ៣ គ្រាប់​ផងដែរ ដោយ​បំពេញ​មុខងារ​ផ្សេងៗ​គ្នា​។ លែ​ន​មេមាន​ទំហំ 16 MP, f/1.8, 27mm (wide), 1.0µm, PDAF​។ ចំណែក​លែ​នទី​២ មាន​ទំហំ 8 MP, f/2.2, 13mm (ultrawide) ដែល​អាច​ថតរូប​បាន​ទូលាយ​នៅ​ទី​ចង្អៀត និង​លែ​នទី​៣ មាន​មុខងារ​ធ្វើឱ្យ​រូបភាព​ព្រិល​ខាងក្រោយ​ដែរ មាន​ទំហំ 5 MP, depth sensor​។ 
 
​នៅលើ​តួខ្លួន​ម៉ូ​ឌែ​ល​មួយ​នេះ បាន​បំពាក់​នៅ​បន្ទះ​ឈី​ប​នាគរាជ Snapdragon Qualcomm SDM636 Snapdragon 636 (14 nm) CPU Octa-core 1.8 GHz Kryo 260 ដែលមាន​ទំហំ​រ៉េ​ម RAM ទំហំ 4GB និង​ទំហំ​ផ្ទុក 64GB, និង​មាន​ទំហំ​ថ្ម​រហូតដល់ 3500mAh ដែល​អាច​កំដរ​លោកអ្នក រហូតដល់​ទៅ ២​ថ្ងៃ​ឯណោះ​។ Nokia 6.2 ក៏មាន​ជម្រើស ២ ពណ៌​ផងដែរ ព៍ណ​ខ្នៅ​រលោង និង ព្រិល​ទឹកកក​។​
 
​គួររំលឹកថា​សម្រាប់​ស្មា​ត​ហ្វូ​ន​ពីរ​ម៉ូ​ឌែ​ល​នេះ នឹង​អាចធ្វើ​បច្ចុប្បន្នភាព​ទៅកាន់ Android 10 ក្នុងពេល​ឆាប់​នេះហើយ​។​
​លោកអ្នក អា​ចរក​ជាវ​ទូរ​សព្ទ​ទាំងពី​ម៉ូ​ឌែ​ល​នេះ នៅតាម​បណ្ដា​ហាង​ទូរ​សព្ទ​នៅ​ទីក្រុង​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ទូទាំងប្រទេស​កម្ពុជា​៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com