អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ទឹកដោះគោ​ខាប់ My Boy រកឃើញ​ម្ចាស់​រង្វាន់​ធំ រថយន្ត Ford Ranger ស៊េរី ២០២០
26, Dec 2019 , 10:13 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន My Boy ដែលជា​ក្រុមហ៊ុន​ទឹកដោះគោ​ខាប់​ដ៏​ល្បី​និង​មាន​វត្តមាន​ក្នុងប្រទេស​កម្ពុ​ជាជាង ២​ទសវត្សរ៍ បានធ្វើ​ការចាប់​រង្វាន់​ជា​លើក​ទី​៣ ដើម្បី​ស្វែងរក​ម្ចាស់​រង្វាន់​ធំ រថយន្ត Ford Ranger​ស៊េរី ២០២០ និង​ម្ចាស់​ខ្សែ​កមាស ចំនួន​៣០​រង្វាន់ ព្រមទាំង​បានធ្វើ​ការប្រគល់​រង្វាន់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩ កន្លងទៅនេះ​។
 
​លោក ស៊ីវ សុភាព ដែលជា​អ្នកលក់​បង្អែម​នៅ​ខេត្តតាកែវ គឺជា​ម្ចាស់​រង្វាន់​ធំ រថយន្ត Ford Ranger​ស៊េរី ២០២០​។ លោក​បាន​ឲ្យ​ដឹងថា លោក ក៏ដូចជា​ក្រុមគ្រួសារ​ពិត​ជាមាន​ភាពសប្បាយ​រីករាយ​នៅពេលដែល​ទទួលបានរ​ង្វាន់​ដ៏​ធំ​នេះ​ពី​ក្រុមហ៊ុន​ទឹកដោះគោ​ខាប់ My Boy​។ 
 
​លោក​បាន​បន្ថែមថា​៖ «​ការ​ឈ្នះ​រង្វាន់​លើក​នេះ ពិតជា​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ខកចិត្ត​មែន​។ ខ្ញុំ​ពិតជា​បាន​ព្យាយាម​ដាក់​សន្លឹកឆ្នោត​ក្នុង​ការចាប់​រង្វាន់​នេះ ព្រោះ​ក្រុមគ្រួសារ​ខ្ញុំ​ជា​អ្នកលក់​បង្អែម​ស្រាប់ ជាហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​អាច​សន្សំ​សំបក​សន្លឹក​កំប៉ុង​បាន​ច្រើន​រហូតដល់​រាប់ពាន់​សន្លឹក​។ ខ្ញុំ​ក៏​ចង់​ផ្តាំ​ទៅ​អតិថិជន​ដទៃទៀត ថា​រង្វាន់​នេះ​ពិតជា​មាន​ពិត ដូចនេះ​ប្រសិនបើ​លោកអ្នក​ចង់​មានឱកាស​ឈ្នះ​ដូច​ខ្ញុំ សូម​បន្ត​ដាក់​សន្លឹក​សំបក​កំប៉ុង​សម្រាប់​ការចាប់​រង្វាន់​នៅ​ឆ្នាំក្រោយៗ​ទៀត​»​។ 


 
​លោក Assadej Chanlohakarnkid ជា​អ្នកគ្រប់គ្រង​ផ្នែក​លក់​នៅ​តំបន់​ឥណ្ឌូ​ឆៃ​ណា នៃ​ក្រុមហ៊ុន FrieslandCampina ដែលមាន​ទីតាំងនៅ​ប្រទេស​ហូ​ឡង់ បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​ពិតជា​រីករាយ​ដែល​ក្រុមហ៊ុន My Boy បាន​រកឃើញ​ម្ចាស់​រង្វាន់​ទាំង​៣១​រូប ហើយ​ការចាប់​រង្វាន់​នេះ​គឺ​ក្នុងន័យ​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​របស់​ទឹកដោះគោ​ខាប់ My Boy ដែល​បាន​ប្រើប្រាស់​អស់​រយៈពេល​អង្វែង​មកហើយ ក៏ដូចជា​លើកទឹកចិត្ត​ដល់​អ្នក​ទាំងអស់គ្នា​ឲ្យ​បន្ត​ប្រើប្រាស់​ទឹកដោះគោ My Boy បន្ថែមទៀត​»​។​
 
​អ្នកស្រី យី ផល្លា ដែលជា​អតិថិជន​របស់​មកពី​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា​៖ «​ថ្ងៃនេះ​ខ្ញុំ​មក​ទទួល​រង្វាន់​ខ្សែក ចំនួន​២​តម្លឹង​ពី​ក្រុមហ៊ុន My Boy​។ វា​ពិតជា​សំណាង​របស់ខ្ញុំ​ពីព្រោះ ការចាប់​រង្វាន់​ផ្សងសំណាង​ពី​ទឹកដោះគោ​ខាប់ My Boy  ចាប់បាន​ឈ្មោះ​របស់ខ្ញុំ​ចំនួន​២​លើក ពោលគឺ​ការចាប់​រង្វាន់​លើក​ទី​២ និង​ទី​៣»​។​
 
​អ្នកស្រី​បាន​បន្តថា អ្នកស្រី​ពិតជា​ជឿជាក់​ទៅលើ​គុណភាព​របស់​ទឹកដោះគោ ក៏ដូចជា​ការចែក​រង្វាន់​ពិត​ពី​ក្រុមហ៊ុន​ដល់​អតិថិជន​របស់ខ្លួន ហើយក៏​សូម​ជម្រុញ​និង​លើកទឹកចិត្ត​ដល់​អ្នកប្រើប្រាស់​ទឹកដោះគោ My Boy ដទៃទៀត បន្ត​ចូលរួម​ផ្សងសំណាង​ទាំងអស់គ្នា​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដូច​អ្នកស្រី​។​




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com