ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ដើម្បី​បាន​រូបភាព​ស្អាត​១​សន្លឹក តើ​អ្នក​គួរ​មាន​វិធីសាស្ត្រ​បែបណា​?
28, Dec 2019 , 9:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បើ​និយាយ​ពី​ការថត​រូបនោះ វា​ពិតជា​មានការ​ងាយស្រួល​សម្រាប់​ពលរដ្ឋ​ទូទៅ ហើយ​អ្នកណា​ក៏​អាច​ថតរូប​បាន​។ ប៉ុន្តែ​បើសិន​ចង់បាន​រូបភាព​មួយ​សន្លឹក​ស្អាត​នោះ គឺ​ត្រូវអនុវត្ត​តាមច្បាប់​នៃ​រូបភាព​។ បើតាម​លោកគ្រូ Miller ដែលមាន​បទពិសោធន៍​លើ​វិស័យ​ថតរូប​ជិត ១០ ឆ្នាំ បាន​ប្រាប់​សារព៍ត៌មាន​ថ្មីៗ​ថា​ក្នុង​វិស័យនេះ​បែងចែក​ជា​បី​ប្រភេទ​៖ ១ Commercial ២ Project និង​ទី​៣ ផ្នែក Travel​។​


 
​ក្នុងនោះ​បើ​យើង​ថត​បែប Landscape ឲ្យ​បានល្អ​ស្អាត​គឺ​ត្រូវ​ថត​ជាមួយនិង​ធម្មជាតិ​ដែលមាន​ពេល​មួយ​ដែល​ផ្ត​ល់ព៍​ត៌​ល្អ​ឲ្យ​យើង បន្ថែម​ពីនេះ​គឺ​យើង​ត្រូវមាន​បច្ចេកទេស​និង​ការចេះ​ចាប់​ប្លង់​ថត​ផងដែរ​។ លោក​បាន​បន្តទៀតថា​រូបភាព​មាន​សារៈសំខាន់​ផ្សេងៗ​គ្នា​ហើយ​បច្ចេកទេស​ក៏​ផ្សេងៗ​គ្នា​ហើយ​មាន​បែបបទ​ខុសៗ​គ្នា​រវាង​រូប​បែប Commercial បែប Project និង​ផ្នែក​Travel ។​

 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ សម្ភាស​រវាង​លោក ប៉ាន់ បូ​នី និង​លោក Miller ដូចតទៅ​៖
 
 
​គួរបញ្ជាក់​ផងដែរ បច្ចុប្បន្ន​វិស័យ Photographer គឺ​កំពុងមាន​ការពេញនិយម​ខ្លាំង​ពី​សំណាក់​យុវជន​នៅ​រាជធានី​ភ្នំពេញ​។ មាន​យុវជន​ខ្លះ​គ្រាន់តែ​ស្រឡាញ់​លើ​វិស័យនេះ​តែប៉ុណ្ណោះ ហើយ​យុវជន​ខ្លះទៀត​ចាប់យក​វិស័យនេះ​ជា​របរ​ប្រចាំថ្ងៃ​តែម្តង​។​
 













Tag:
 ថតរូប​
 ​វិធីសាស្ត្រ​
 Photographer
  MOJO
© រក្សាសិទ្ធិដោយ thmeythmey.com