ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន! ចេះតែឈឺពោះផ្នែកខាងស្ដាំ អាចមកពីមូលហេតុទាំងនេះ
28, Dec 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​ពោះ​ជា​កន្លែង​ដែល​សរីរាង្គ​សំខាន់ៗ​ជាច្រើន​ស្ថិតនៅ​។​នេះហើយ​ជា​មូលហេតុ​ដែល​នៅពេល​មានការ​ឈឺចាប់ ឬ​អារម្មណ៍​មិន​ស្រួល​ណាមួយ​កើតឡើង​ត្រង់​ផ្នែក​នេះ​អាចជា​រឿង​គួរឱ្យ​ព្រួយបារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​អាចទៅរួច​នៃ​បញ្ហា​ឈឺពោះ​ផ្នែក​ខាងស្ដាំ ៖

 
១. ក្រួស​ក្នុង​ថង់ទឹកប្រមាត់​
 
​នៅក្រោម​ថ្លើម​មាន​សរីរាង្គ​តូច​មួយ​ហៅថា​ប្រមាត់​ជា​កន្លែង​ស្តុក​និង​ផលិត​ទឹកប្រមាត់​មុនពេល​បញ្ចេញ​វា​ចូលទៅក្នុង​ពោះវៀនតូច​។ ហើយ​ដោយសារតែ​ថង់ទឹកប្រមាត់​ស្ថិត​ត្រង់​ផ្នែក​ខាងស្ដាំ​នៃ​ក្នុង​ពោះ នោះ​អ្នកនឹង​ជួបប្រទះ​អា​ការៈឈឺចាប់​ត្រង់​តំបន់​នេះ​នៅពេល​មាន​បញ្ហា​ក្រួស​ក្នុង​ថង់ទឹកប្រមាត់​កើតឡើង​។ រោគសញ្ញា​ដទៃទៀត​នៃ​ជំងឺ​ក្រួស​ក្នុង​ថង់ទឹកប្រមាត់​រួមបញ្ចូល​ទាំង​ចង្អោរ​ចង់​ក្អួត ឬ​ក្អួត​តែម្ដង និង​ពិបាក​រំលាយ​អាហារ​។​
 
២. ដំបៅ​ក្រពះ​
 
​មាន​មូលហេតុ​ច្រើនណាស់​ដែល​បង្កបញ្ហា​ដំបៅ​ក្រពះ ឬ​ដំបៅ​ស្រទាប់​ខាងក្នុង​នៃ​ក្រពះ​។ ក្រៅពី​ឈឺចាប់​ក្នុង​ពោះ ដំបៅ​ក្រពះ​ក៏​បង្ហាញ​រោគសញ្ញា​ផ្សេងទៀត​រួមមាន​ចង្អោរ​ចង់​ក្អួត ពិបាក​រំលាយ​អាហារ ក្អួត ក្រហាយ​ទ្រូង អស់កម្លាំង និង​ជាតិ​ហ្គាស​កើន​លើស​ក្នុង​ពោះ​។​
 
៣. ច្រាល​ទឹក​អាស៊ីត​ក្រពះ​
 
​ក្រៅពី​ក្រហាយ​ទ្រូង​ហើយ​នោះ អាកា​រៈ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ក៏បង្ក​រោគសញ្ញា​មួយចំនួនទៀត​រួមមាន​ឈឺ​ក្នុង​ពោះ ភើ​រញឹក​ហួស ចង្អោរ​ចង់​ក្អួត និង​មាន​អារម្មណ៍​ដូច​លោហៈ​ក្នុង​មាត់​ជាដើម​។​
 
៤. ទល់លាមក​
 
​បញ្ហា​ទល់លាមក​ក៏​អាច​បណ្ដាលឱ្យ​ឈឺ​ក្នុង​ពោះ​ផ្នែក​ខាងស្ដាំ​ផងដែរ​។ ដូច្នេះ​ប្រសិនបើ​អ្នក​មិនបាន​បត់ជើង​យូរថ្ងៃ​នោះ​អ្នក​អាច​នឹង​ជួបប្រទះ​អា​ការៈឈឺ​ក្នុង​ពោះ​ផ្នែក​ខាងស្ដាំ​ជាមិនខាន​។​
 
៥. ជំងឺ​រលាក​ខ្នែងពោះវៀន​
 
​មួយ​ក្នុងចំណោម​អាកា​រៈទូ​ទៅ​នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន គឺ​ការឈឺចាប់​ដែល​ផ្លាស់​ទី​ពី​ផ្ចិត​ទៅ​ផ្នែក​ខាងក្រោម​នៃ​ក្នុង​ពោះ​ខាងស្ដាំ​។ ហើយ​ប្រសិនបើ​មាន​អម​មកជា​មួយ​នូវ​រោគសញ្ញា​ផ្សេងទៀត​ដូចជា​ចង្អោរ​ចង់​ក្អួត ឬ​ក្អួត​តែម្ដង បាត់បង់​ចំណង់​អាហារ ហើមពោះ និង​គ្រុនក្ដៅ ចូរ​ប្រញាប់​ទៅ​ជួប​ពិគ្រោះ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com