ជាតិ
រថយន្ត
ប្រើ​សេវាកម្ម​ជួសជុល​រថយន្ត ទទួលបាន​បាន​ចុះថ្លៃ​២៥% លើ​ការ​ជាវ​គ្រឿង​លម្អ​រថយន្ត​ពី​ស្តារ អូ​តូ​
30, Dec 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
ឱកាស​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១០ នឹង​ឈានចូល​មកដល់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ ដំណើរ​កម្សាន្ត​ជុំ​គ្រួសារ​តាម​រថយន្ត​ផ្ទាល់ខ្លួន​នៅតាម​បណ្តា​រមណីយដ្ឋាន​នានា ឬ​ដំណើរ​ទៅ​ជួបជុំ​ក្រុមគ្រួសារ​នៅតាម​ខេត្ត និង​ទីជិត​ឆ្ងាយ​ទាំងអស់ លោកអ្នក​មិនត្រូវ​បំភ្លេច​ការត្រួតពិនិត្យរ​ថយ​ន្ត នៅ​ដំណើរ​កម្សាន្ត​នោះឡើយ​។

 
​រោង​ជាង​ជួសជុល​រថយន្ត របស់​ក្រុមហ៊ុន ស្តារ អូ​តូ ត្រូវបាន​បង្កើតឡើង​ស្របទៅតាម​ស្តង់ដារ​សកល របស់​ក្រុមហ៊ុន Mercedes-Benz (MB) ពោលគឺ​ដូចគ្នា​ទៅនឹង​ឯ​បរទេស​តែម្តង​។ រោង​ជាង​ជួសជុល​រថយន្ត​នេះ មាន​បំពាក់​នូវ​ម៉ាស៊ីន​កុំព្យូទ័រ​សម្រាប់​ត្រួតពិនិត្យ​រថយន្ត ឧបករណ៍​ជួសជុល ការប្រើប្រាស់​គ្រឿងបន្លាស់​ថ្មី​ពិតប្រាកដ ព្រមទាំង​មាន​អ្នកបច្ចេកទេស​ជាច្រើន ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ត្រឹមត្រូវ ពី​ក្រុមហ៊ុន Mercedes-Benz​ផងដែរ​។ 
 
​លោកអ្នក​ក៏​អាច​ប្រើប្រាស់​សេវាកម្ម​ជួសជុល​រថយន្ត​ណាមួយ​ក៏បាន នៅ​យានដ្ឋាន​ជួសជុល​រថយន្ត ដ៏​ទំនើប​របស់​ក្រុមហ៊ុន ស្តារ អូ​តូ  ដើម្បី​ឲ្យ​ការធ្វើដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​របស់លោក​អ្នក​នៅ​ក្នុងឱកាស​ឆ្លង​ឆ្នាំ​សកល​នេះ មាន​ភាពសប្បាយ រីករាយ និង​ទទួលបាន​បទពិសោធន៍​ធ្វើដំណើរ​ប្រកបដោយ​គុណភាព សុវត្ថិភាព​។  
 
​សូម​ជម្រាប​ផងដែរ​ថា ចាប់ពី​ធ្នូ ឆ្នាំ​២០១៩​នេះ រាល់​ការប្រើប្រាស់​សេវាកម្ម​ជួសជុល​រថយន្ត ពី​ក្រុមហ៊ុន ស្តារ អូ​តូ លោកអ្នក​នឹង​ទទួលបាន​កា​រប​ញ្ជុះ​តម្លៃ ២៥% លើ​រាល់​ការ​ជាវ​គ្រឿង​លម្អ​រថយន្ត​ម៉ាក Mercedes-Benz ដែលមាន​ជាច្រើន​ប្រភេទ មានដូចជា​បន្តោង​សោរ ប៊ិក នាឡិកា វ៉ែនតា​ខ្មៅ  កូន​ឡានតូចៗ​សម្រាប់​កុមារ កូន​ឡាន​សម្រាប់​តាំង​លម្អ បំពង់​ដាក់​ទឹក ពែង​កាហ្វេ និង​វត្ថុ​ប្រើប្រាស់​ជាច្រើន​ទៀត​។ ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​ទៅកាន់​លេខ 017-231-488 ឬ 023-231-488៕











© រក្សាសិទ្ធិដោយ thmeythmey.com