ជាតិ
ព្រះមហាក្សត្រ
ព្រះរាជសារ​ប្រទាន​ព្រះរាជ​ពរ​ឆ្នាំ​ថ្មី​រវាង​ម៉ា​ម៉​ង់ និង​ព្រះរាជបុត្រ​
01, Jan 2020 , 3:23 pm        
រូបភាព
ដោយ: ថ្មីៗ
​នា​ទិវា​បុណ្យចូលឆ្នាំថ្មី ឆ្នាំ​សកល​២០២០​នេះ ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​ថ្វាយ​ព្រះរាជសារ និង​ផ្កា​ដ៏​ធំ​ល្អ​ស្រស់ ដល់​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ​។ សម្តេចព្រះ​វររាជ​មាតា ក៏បាន​ថ្វាយ​ព្រះរាជសារ​ដើម្បី​ថ្លែង​ព្រះ​រាជអំណរ​ព្រះ​គុណ​ព្រះរាជបុត្រ​វិញ​ផងដែរ​។​

 
«​សូម​សម្តេច​ព្រះវររាជ​មាតា ជាទីគោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត បាន​ប្រកប​តែ​នឹង​ព្រះ​បរមសុខ​គ្រប់ប្រការ និង​ព្រះ​ពុទ្ធពរ​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ ជា​និរន្ត​ន៍​តរៀង​ទៅ​»​។ ព្រះករុណា ព្រះមហាក្សត្រ មាន​ព្រះរាជចំណារ​យ៉ាង​ដូច្នេះ ដោយ​ព្រះអង្គ បាន​ថ្វាយបង្គំ បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក និង​បុណ្យ​បារមី​អតីត​ក្សត្រ ជាពិសេស​ព្រះ​បរម​រតន​កោដ្ឋ ជួយ​បីបាច់​ថែរក្សា និង​ប្រោះព្រំ​នូវ​ទឹកអម្រឹត​ប្រទាន​ដល់​សម្តេច​ព្រះវររាជ​មាតា​។​
 
​នៅ​ថ្ងៃទី​៣១ ខែធ្នូ ក្រោយ​ទទួលបាន​ព្រះរាជសារ និង​ផ្កា​ដ៏​ធំ​ពី​ព្រះរាជបុត្រ សម្តេចព្រះ​វររាជ​មាតា បាន​ថ្វាយ​ព្រះរាជសារ​តប​ទៅវិញ​។ «​នៅក្នុង​ឱកាស​ដ៏​ល្អ​ប្រពៃ​នេះ ម៉ា​ម៉​ង់ សូម​សំដែង​នូវ​ការកោតសរសើរ​ដ៏​កក់ក្តៅ​ជាទីបំផុត ព្រះរាជបុត្រ​ក្នុងការ​បំពេញភារកិច្ច​ដ៏​ឧត្តុង្គឧត្តម ទទួលបាន​នូវ​មហា​ជោគជ័យ​ក្នុងការ​បម្រើ​ជាតិ មាតុភូមិ និង​ប្រជារាស្ត្រ​កម្ពុជា​»​។​
 
​ស្របពេល​ជាមួយគ្នានេះដែរ សម្តេចព្រះ​មហាក្សត្រី បាន​ប្រទាន​ពរ​ដល់​ប្រជារាស្ត្រ​កម្ពុជា​ដោយ​ក្នុង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ២០២០​នេះ ស្គាល់​តែ​សុខសន្តិភាព វិបុលភាព និង​វ​ឌ្ឍ​នា​ភាព ជា​ដរាប​៕

Tag:
 ឆ្នាំ​សកល​
© រក្សាសិទ្ធិដោយ thmeythmey.com