ជាតិ
វីដេអូ
បុរស​ម្នាក់ ឈរលើ​ទូក​ប្រឹង​កាយ​សំរាម​ប្លា​ស្ទិ​ក លើ​ប្រឡាយ​បឹងត្របែក នៅ​កណ្ដាលថ្ងៃត្រង់
01, Jan 2020 , 4:15 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោម​កម្ដៅថ្ងៃ នៅ​ម៉ោង​ប្រមាណ​ជិត​១២​ថ្ងៃត្រង់ ថ្ងៃទី​១ មករា​នេះ បុរស​ម្នាក់ កំពុង​ឈរ​កាយ​សម្បក​ដប​ប្លា​ស្ទិ​ក និង​កំប៉ុង នៅលើ​គំនរ​សំរាម​ប្រឡាយ​បឹងត្របែក ដែល​ប្រជាពលរដ្ឋ​មួយចំនួន​បាន​បោះចោល​ទៅក្នុង​ទឹក​។ ដៃ​កាន់​ឈើ ដែលមាន​កន្ត្រង បុរស​ម្នាក់​កំពុង​មមាញឹក​កាយ​សម្បក​ដប និង​កំប៉ុង​យ៉ាងច្រើន​នៅលើ​ប្រឡាយ​មួយ​នេះ​។


 
​បុរស​ដែល​ពាក់​អាវដៃវែង និង​ពាក់មួក​រូបនេះ បាន​ប្រើប្រាស់​ទូក សម្រាប់​ជិះ​ទៅ​កាយ​សម្បក​ដប​ប្លា​ស្ទិ​ក និង​កំប៉ុង​។ សំរាម​នៅលើ​ប្រឡាយ​បឹងត្របែក ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​កាយ​ជាច្រើនលើក​ច្រើនសារ តែ​យ៉ាង​សំរាម​ទាំងនេះ នៅតែ​អណ្ដែត​លើ​ប្រឡាយ​នេះ​ដដែល​។ 
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖
 
 
​សូមបញ្ជាក់ថា សំរាម​នៅ​កម្ពុជា បាន​កើនឡើង​ប្រមាណ​១០​ភាគរយ ក្នុង​មួយឆ្នាំ ហើយ​នៅក្នុង​ឆ្នាំ​២០១៩​នេះ សំរាម​នៅ​កម្ពុ​ជាមាន​ទំហំ​៤​លាន​តោន ដែល​២០​ភាគរយ​គឺជា​សំណល់​ប្លា​ស្ទិ​ក​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា​៕

Tag:
 ប្លា​ស្ទិ​ក​
 ​ប្រឡាយ​បឹងត្របែក
© រក្សាសិទ្ធិដោយ thmeythmey.com