ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជឿ​ទេ​ដែលថា ញ៉ាំ​កាហ្វេ​ជួយ​ឲ្យ​រាង​ស្លី​ម​បាន​?
03, Jan 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ


សម្រាប់​អ្នក​ដែល​ចង់​ថែរក្សា​រាង​ឲ្យ​នៅ​ស្លី​ម​នោះ ពិតជា​សប្បាយចិត្ត​ជាមិនខាន​នៅពេល​ដឹងថា កាហ្វេ​គឺជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​អាចជួយ​ឲ្យ​ពួកគេ​ទទួលបាន​ជោគជ័យ​។ យោងទៅតាម​គេហទំព័រ Popular Science បាន​ឲ្យ​ដឹងថា កាហ្វេ​មាន​សមត្ថភាព​រំលាយ​ជាតិ​ខ្លាញ់ ហើយក៏​ជំរុញ​ដល់​ការធ្វើសកម្មភាព​រាង​កា​យ​របស់​មនុស្ស​យើង​ផងដែរ​។ ក្នុងការ​ផ្សព្វផ្សាយ​រប​ស់​គេ​បង្ហាញថា សារធាតុ​ផ្តល់​ការ​រំញោច​ក្នុងការ​ហ្វេ​ធ្វើការ​ទៅលើ​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល និង​បង្កើន​ការរំលាយ​អាហារ ព្រមទាំង​ការធ្វើ​អុកស៊ីតកម្ម​របស់​អាស៊ី​ត​ខ្លាញ់ ដូច្នេះ វា​ក៏មាន​ថាមពល​ក្នុង​ការបញ្ចុះ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ដែរ​។ នេះហើយ​គឺជា​ហេតុផល​ដែល​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​ក្នុង​ការរំលាយ​ជាតិ​ខ្លាញ់​។ លើសពីនេះទៅទៀត តាមរយៈ​ការបញ្ចេញ​ជាតិ​ខ្លាញ់​ចេញពី​ជាលិកា​ខ្លាញ់ កាហ្វេ​អ៊ី​ន​ក៏​អាច​ជំរុញ​ដល់​ការហាត់​របស់​កីឡាករ​អត្តពលកម្ម​ដែរ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com