កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid តាម​ប្រមាញ់​យក​ប្អូនប្រុស Mbappe ដែលមាន​អាយុ ១៣​ឆ្នាំ​
02, Jan 2020 , 8:39 pm        
រូបភាព
Real Madrid កំពុង​ដាក់​ការចាប់អារម្មណ៍​ខ្លាំង​លើ​ប្អូនប្រុស​របស់ Kylian Mbappe ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Paris Saint-Germain​។ Ethan ដែលមាន​វ័យ​ទើប​១៣​ឆ្នាំ ជា​ប្អូនប្រុស​បង្កើត​របស់ Mbappe និង​កំពុង​លេង​ឲ្យ​ក្រុមយុវជន​របស់ PSG​។​


 
Mbappe ធ្លាប់បាន​ផ្សារភ្ជាប់​ជា​យូរ​មកហើយ​ទៅនឹង​ការផ្លាស់​ទៅកាន់​ក្រុម​យក្ស​អេ​ស្ប៉ា​ញ ខណៈដែល​អ្នកចាត់ការ​ទូទៅ​លោក Zinedine Zidane ក៏បាន​បង្ហាញ​អារម្មណ៍​ចង់បាន​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​យ៉ាងខ្លាំង​ក្លា​ដែរ​។ យ៉ាងណាក៏ដោយ​រហូតមក​ទល់​ពេលនេះ Real នៅ​មិនទាន់​អាចយ​កបាន Mbappe ពី PSG ឡើយ​ដ្បិត​មានតម្លៃ​ខ្លួន​ខ្ពស់កប់ពពក​។​
 
​ស្របពេល​គ្នា​នេះ ក្រុម​ស្តេច​ស​បង្ហាញ​គោ​ដៅ​មួយទៀត ដោយ​បើក​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ប្អូនប្រុស​របស់ Mbappe​។ Ethan កំពុង​ដើរ​តាម​គន្លង​របស់​បងប្រុស​ខ្លួន​ដែលមាន​វ័យ​ទើប ២១​ឆ្នាំ និង​លេចធ្លោ​រួចទៅហើយ​នោះ​។​


 
Ethan បានបង្ហាញ​ខ្លួន​ក្នុង​ការប្រកួត​ពានរង្វាន់ Champions Cup កាលពី​ខែ​មុន ដោយ​លេង​ឲ្យ​ក្រុមយុវជន​របស់ PSG នា​ជំនួប​ទល់នឹង Real Madrid​។ យុវជន​វ័យ​១៣​ឆ្នាំនេះ បានធ្វើ​ឲ្យ​ភាគី​ក្រុម Real ភ្ញាក់ផ្អើល​ចំពោះ​ទម្រង់​លេង​របស់គេ​។​
 
​ដូច Mbappe ដែរ Ethan កំពុង​ដើរទៅ​មុខ​នៅលើ​ផ្លូវ​បងប្រុស​របស់គេ ខណៈ Real ក៏​ត្រៀម​លុយ​ដើម្បី​ចុះ​ហត្ថ​លេខ​យក​យុវជន​វ័យ​១៣​ឆ្នាំនេះ ទៅកាន់​ទឹកដី​អេ​ស្ប៉ា​ញ​ផងដែរ​។ កាលពីដើម​រដូវ​កាល ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Zidane នេះ ធ្លាប់បាន​លួងលោម Mbappe ដើម្បី​ឲ្យ​ទៅ​រួម​ក្រុម​ខ្លួន​នៅ Bernabeu ផងដែរ ដែល​គេ​ជឿជាក់ថា​ហ៊ាន​ផ្តល់​តម្លៃ​ខ្លួន​ដល់​ទៅ ៣៣៥​លាន​ដុល្លារ​អាមេរិក​។ 
 
​ប្រសិនបើ​មាន​វត្តមាន​របស់ Mbappe រួមជាមួយ​ប្អូនប្រុស​របស់គេ​មែន​នោះ មានន័យថា Real នឹង​ក្លាយជា​គោលដៅ​ទាក់ទាញ​របស់​អ្នកគាំទ្រ​កីឡាបាល់ទាត់​នៅ​ជុំវិញ​ពិភពលោក​៕
​សព្វថ្ងៃ Real ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ ក្នុង​តារាង La Liga ដោយ​រកបាន​៣៧​ពិន្ទុ ពី​ការប្រកួត​១៨​លើក តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Barcelona ចំនួន​២​ពិន្ទុ​៕



Tag:
 Kylian Mbappe
  Ethan
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com