អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន vivo V17 បើក​ឲ្យ​អតិថិជន Pre-Order ចាប់ពី​ថ្ងៃនេះ​តទៅ​ជាមួយ​តម្លៃ​ខ្ទង់ $3xx
03, Jan 2020 , 4:12 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo បានធ្វើ​ការប្រកាស និង​បញ្ចេញ​ទៅលើ​រូបភាព​ខ្លះៗ​ទាក់ទង​ទៅនឹង​ការត្រៀម​មកដល់​នៃ​សមាជិក ស៊េរី​ថ្មី​របស់ខ្លួន ដែល​ត្រូវជា​ស្មា​ត​ហ្វូ​ន​នៃ​ត្រកូល v ម៉ូ​ឌែ​ល V17 ដែល​និង​ត្រូវ​បង្ហាញខ្លួន​នៅលើ​ទីផ្សារ​កម្ពុជា​នាពេល​ឆាប់ៗ​នេះ​ផងដែរ​។ ចំពោះ​ស្មា​ត​ហ្វូ​ន​V17 នេះ​គឺ​ត្រូវបាន​បើក​ឲ្យ​ធ្វើការ Pre-Order ចាប់ពី​ថ្ងៃទី 28 នេះ​តទៅ​រហូត​ទៅដល់​ថ្ងៃទី 3 មករា ឆ្នាំ 2020 ជាមួយនឹង​តម្លៃ​ខ្ទង់ $3xx តែប៉ុណ្ណោះ​។ 
 
​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល vivo V17 នេះដែរ គឺ​ត្រូវ​បានបង្ហាញ​មក​ជាមួយនឹង​ជម្រើស​ពណ៌​ថ្មី ហើយ​និង​លក្ខណៈពិសេសៗ​ជាច្រើន​ផងដែរ​ដូចជា​៖ បើ​និយាយ​ទៅកាន់​ពណ៌​របស់ V17 គឺ​ត្រូវ​បានបង្ហាញ​មក​ជាមួយនឹង​ជម្រើស​ពណ៌​ថ្មី 2 ពណ៌​គឺ​ពណ៌​ត្បូង​គុជ​ស  (Crystal White) និង ពណ៌​គុជ​ខៀវ (Admiral Blue)​។ 
 
​រីឯ​ផ្នែក​កាមេរ៉ា​វិញ វា​ត្រូវបាន​បំពាក់​មកជា​មួយ​កាមេរ៉ា​មុខ​ទំហំ 32MP ដែរ​នាំមុខគេ​ជាមួយ​កម្រិត​បង្ហាញ FHD+ ។ សម្រាប់​កាមេរ៉ា​ក្រោយ​មាន​រហូត​ទៅដល់ 4 គ្រាប់​ដែលមាន​រាង​ជា​អក្សរ L កាមេរ៉ា​គោល​ទំហំ 48MP និង​កាមេរ៉ា​ជំនួយ​មុខងារ​ផ្សេងទៀត​មាន​ទំហំ 8MP+2MP+2MP ។ Vivo V17 គឺ​បាន​បំពាក់​មកជា​មួយ​ប្រភេទ​អេក្រង់ Ultra O Screen  មាន​ទំហំ​អេក្រង់ 6.44 អ៊ី​ញ ហើយ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា Super AMOLED ផងដែរ​។ ផលធៀប​អេក្រង់​របស់​ស្មា​ត​ហ្វូ​ន vivo V17 គឺ 20:9 និង​អត្រា​អេក្រង់​ទៅ​រាង​ទាំងមូល​គឺ 91.38%​។ 


 
​ស្មា​ត​ហ្វូ​ន​នេះ ដំណើរការ​ដោយ​ប្រព័ន្ធ octa-core ដែល​រចនា​មក​មាន​ទំហំ  2*Kryo Gold2.0GHz,6*Kryo Silver 1.7GHz​។ ហើយ​វា​ក៏ត្រូវ​បាន​បំពាក់​មកជា​មួយ Ram ទំហំ 8GB និង អង្គ​ផ្ទុក​ទិន្នន័យ 256GB ផងដែរ​។ ចំពោះ​ប្រតិបត្តិការ​នៃ​ការ​ដោះ​សោរ​របស់ V17 វិញ​ត្រូវបាន​បំពាក់​មក​ជាមួយនឹង​បច្ចេកវិទ្យា​ដោះ​សោរ ដោយ​ស្កេ​ន​ក្រយៅដៃ​នៅលើ​ផ្ទៃ​អេក្រង់​។ ស្មា​ត​ហ្វូ​ន vivo V17 មាន​កម្លាំង​ថាមពល​ថ្ម 4500mAh ដែល​ភ្ជាប់​មកជា​មួយ​បច្ចេកវិទ្យា Fast Charging  ។ 
 
​សម្រាប់​តម្លៃ​លក់​របស់​ស្មា​ត​ហ្វូ​ន vivo V17 នេះដែរ​នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី 30 ខែកក្កដា ខាងមុខនេះ​ផងដែរ​។ ជាមួយនឹង​ព្រឹត្តិការណ៍​នៃ​ការសម្ពោធ​នៅឯ​ស​ណ្ធា​គា Sokha Phnom Penh Hotel ដែល​នឹងមាន​ការចូលរួម​ទៅដោយ​កំពូល​តារាចម្រៀង​ជាច្រើន​ដួង​ដូចជា លោក ព្រាប សុច​ត្ថិ កញ្ញា ឡូ​រ៉ា ម៉ម រួមទាំង​តារា​វ័យក្មេង 3 ដួង​មកពី​កម្មវិធី Cambodia idol junior​។ រួមទាំង​មានការ​ចូលរួម​ពី​សំណាក់​តារា​កិត្តិយស​ជាច្រើន​ដួង​ផ្សេងទៀត​ដូចជា​៖ លោក យា​រ៉ូ លោក រៀន​ថត លោក ឈិន ឆឿ​ន និង កញ្ញា សុ​វណ្ណា​ឡាង​។​
 
​សម្រាប់​ព្រឹត្តិការណ៍​នៃ​ការសម្ពោធ vivo 17 នេះដែរ​នឹងធ្វើ​ការផ្សាយ​ផ្ទាល់​ចេញពី​ផេ​ក​ផ្លូវការ​របស់ vivoKH  / Hang Meas Live 24h / khmerload  / khmernote  / popular magazine  ចាប់ពី 6 : 30 យប់​រហូតដល់​ចប់​កម្មវិធី​។​










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Vivo
© រក្សាសិទ្ធិដោយ thmeythmey.com