បច្ច័យ​អាក្រក់​៥​យ៉ាង​ដែល​បណ្តាលមកពី​ដីធ្លី​ឡើងថ្លៃ​!
ពីនេះ ពីនោះ / មិនយល់...!
រូបត្លុក
បច្ច័យ​អាក្រក់​៥​យ៉ាង​ដែល​បណ្តាលមកពី​ដីធ្លី​ឡើងថ្លៃ​!
04, Jan 2020 , 7:59 am        
រូបភាព
 
​ភ្នំពេញ​៖ ដីធ្លី​ឡើងថ្លៃ​ធ្វើ​ឲ្យ​អ្នកមាន​ដីធ្លី​សប្បាយចិត្ត​។ តែ​អ្នក​អត់​ដី​ពិបាកចិត្ត​។ តើ​បច្ច័យ​អាក្រក់​អ្វីខ្លះ​ដែល​បណ្តាលមកពី​ការឡើង​ថ្លៃ​តម្លៃ​អចលនទ្រព្យ​? ចម្លើយ​៖ ទី​១៖ អ្នក​ដែល​មិនទាន់មាន​ផ្ទះសម្បែង​រស់​នៅ​ពិបាក​នឹង​រកប្រាក់​ដើម្បី​ទិញ​។ ទី​២៖ ជម្លោះដីធ្លី​កើនឡើង​កាន់តែច្រើន​។ ទី​៣៖ អ្នកវិនិយោគ​ត្រូវការ​ទុនវិនិយោគ​កាន់តែច្រើន​ដើម្បី​បង្កើត​ជំនួញ​(​ទុន​សម្រាប់​ប្រតិបត្តិការ និង​ទុន​លើ​ទីតាំង​)​។ ទី​៤៖ បង្កើត​ឲ្យ​មាន​អំពើ​«​ពុករលួយ​ខ្លះ​»​ក្នុងការ​រត់ការ​កាត់​ឈ្មោះ និង​ទី​៥៖ បង្កើត​ឲ្យ​មាន​បំណុល​ធនាគារ​កាន់តែច្រើន​(​បំណុល​អាក្រក់ គឺ​កើតឡើង​ដោយ​ការ​មិនបាន​វាយតម្លៃ​ហានិភ័យ​ច្បាស់លាស់​)៕

 

© រក្សាសិទ្ធិដោយ thmeythmey.com