ជាតិ
បាក់អគារនៅកែប៖ រកឃើញប្តី-ប្រពន្ធ នៅមានជីវិត នៅម៉ោងជាង២រសៀល
04, Jan 2020 , 2:46 pm        
រូបភាព
នៅម៉ោងជាង២រសៀល ថ្ងៃទី៤ ខែមករានេះ  សមត្ថកិច្ចនិងក្រុមអ្នកជួយសង្គ្រោះ បានរកឃើញប្តី-ប្រពន្ធ២នាក់បន្ថែមទៀត នៅមានជីវិត ហើយបានយកពួកគាត់ចេញពីំគំនរអគារដែលបាក់រលំនៅក្រុងកែប។ ពួកគាត់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។



មកដល់ពេលនេះ គេ រកឃើញជនរងគ្រោះ២៧នាក់ ដោយក្នុងនោះអ្នកនៅមានជីវិត២០នាក់ និងអ្នកស្លាប់៧នាក់។  សមត្ថកិច្ចនិងក្រុមអ្នកជួយសង្គ្រោះ កំពុងបន្តរុករកជនរងគ្រោះផ្សេងទៀត ក្នុងគំនរអគារនោះ៕

Tag:
 បាក់អគារនៅកែប
© រក្សាសិទ្ធិដោយ thmeythmey.com