បាក់អគារ៖ អ្នកស្លាប់កើនដល់៣៦នាក់ មានក្មេង៦នាក់
ជាតិ
សង្គមជាតិ
បាក់អគារ៖ អ្នកស្លាប់កើនដល់៣៦នាក់ មានក្មេង៦នាក់
05, Jan 2020 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ
គិតត្រឹមម៉ោង១១កន្លះព្រឹក នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ក្រុមអ្នករុករក យកជនរងគ្រោះចេញពីគំនរអគារដែលបាក់រលំនៅក្រុងកែបបាន៥៩នាក់ហើយ ដោយក្នុងនោះ អ្នកស្លាប់កើនឡើងដល់៣៦នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែប ដែលចេញផ្សាយជាបន្តបន្ទាប់ពីចំនួនជនរងគ្រោះ។



សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្នុងចំណោមអ្នកនៅរស់២៣នាក់ មានស្រី៨នាក់ ហើយក្នុងចំណោមអ្នកស្លាប់ មានស្រី១៤នាក់។ សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ទៀតថា ក្នុងចំណោមអ្នកស្លាប់ មានក្មេង៦នាក់ (ក្មេងស្រី២នាក់)។

ក្រុមអ្នករុករក នៅតែបន្តស្វែងរងជនរងគ្រោះដទៃទៀត ហើយសន្និដ្ឋានថា ប្រតិបត្តិការរុករក អាចនឹងត្រូវបញ្ចប់នៅថ្ងៃទី៥ ខែមករានេះ។ អគារនេះ បានបាក់រលំនៅល្ងាចថ្ងៃទី៣ ខែមករា ក្រោយដំណើរការសាងសង់រួចបាន៩០ភាគរយ៕ 

Tag:
 រលំអគារនៅកែប
© រក្សាសិទ្ធិដោយ thmeythmey.com