អត្ថបទពាណិជ្ជកម្ម
«​ហ្វ្រ៊ូ​តា​ទី​»​ស្ករ​គ្រាប់​រសជាតិ​ថ្មី ស្នាដៃ​ផលិត​របស់​កូន​ខ្មែរ ចេញលក់​ជា​ផ្លូវការ​ហើយ​
06, Jan 2020 , 3:12 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នេះ​ជា​សម្មិទ្ធផល​ថ្មី​មួយទៀត របស់​ក្រុមហ៊ុន អេ​ប្រា​ធី​ហ្វ៊ូ​ដ (​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន​ផលិត​ស្ករ​គ្រាប់​តាម​ស្តង់ដារ​អន្តរជាតិ នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ក្រុមហ៊ុន​ដើម មកពី​សហរដ្ឋអាមេរិក ។
 
​ក្រុមហ៊ុន​បានសម្រេច​ដាក់លក់​ជា​ផ្លូវការ ស្ករ​គ្រាប់​ដែលមាន​ឈ្មោះថា «​ហ្វ្រ៊ូ​តា​ទី​» ដែល​ផ្តោតទៅលើ​រសជាតិ​ផ្លែឈើ​ក្នុងស្រុក ចំនួន​៣​ប្រភេទ រួមមាន​រសជាតិ​ផ្លែ​ព្រីង រសជាតិ​ស្វាយ​-​អំបិល និង​រសជាតិ​អម្ពិល​-​ហឹរ​។ គ្រប់​ផលិតផល​របស់​ក្រុមហ៊ុន ទទួលបាន​ស្តង់ដារ​សុវត្ថិភាព និង​គុណភាព​ម្ហូបអាហារ​អន្តរជាតិ ដូចជា GMP, HACCP, BRC, HALAL និង​ស្តង់ដារ​ជាច្រើន​ទៀត ដើម្បី​ធានា និង​ផ្តល់នូវ​ទំនុកចិត្ត​ជូន​អតិថិជន​។​
 
​ដោយ​មើលឃើញ​ក្តា​នុព​ល នៃ​ការ​ទទួលទាន​ផ្លែឈើ និង​ការលើកស្ទួយ​ផលិតផល​ក្នុងស្រុក ស្ករ​គ្រាប់​ថ្មី ម៉ាក​ហ្វ្រ៊ូ​តា​ទីនេះ ត្រូវបាន​ស្រាវជ្រាវ​ឡើង ដោយ​ការធ្វើ​តេស្ត​សាកល្បង​អស់​រយៈពេល​ជាច្រើន​ខែ ពាក់ព័ន្ធ​ទៅនឹង​រសជាតិ​ផ្លែឈើ វត្ថុធាតុដើម និង​គុណភាព​ក្នុងការ​រក្សាទុក​។ ចំណែកឯ​ការផលិត​ឡើង សុទ្ធសឹងតែ​ជា​ស្នាដៃ​របស់​កូន​ខ្មែរ​សុទ្ធសាធ ដោយ​ផ្តោត​សំខាន់​ទៅលើ​សុវត្ថិភាព​ក្នុងការ​បរិភោគ គុណភាព និង​ចំណង់​ចំណូលចិត្ត ទទួលទាន​របស់​ប្រជាជន​ខ្មែរ​។ 


 
​លោក អរុណ ច​ន​សុន ដែលជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​បាន​មានប្រសាសន៍ថា លោក​ពិត​ជាមាន​មោទកភាព​យ៉ាងខ្លាំង ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​បុគ្គលិក ដែល​បង្កើត​នូវ​ផលិតផល​ស្ករ​គ្រាប់ រសជាតិ​ថ្មី​ដោយ​ជោគជ័យ ដើម្បី​ឲ្យ​អ្នក​ទទួលទាន​ទទួលបាន បទពិសោធន៍​នៃ​ការ​ញ៉ាំ​ដ៏​រីករាយ​។ លោក​សង្ឃឹមថា ប្រជាជន​ខ្មែរ​នឹង​ងាក​មក​គាំទ្រ​ផលិតផល​ស្ករ​គ្រាប់ ដែល​ផលិត​នៅក្នុង​ស្រុក​កាន់តែច្រើន​។​
 
​ចំពោះ​ស្ករ​គ្រាប់​ហ្វ្រ៊ូ​តា​ទី រសជាតិ​ព្រីង គឺមាន​លក្ខណៈពិសេស និង​ប្លែក​មិន​ធ្លាប់មាន​ពីមុនមក ដោយ​យើង​ធ្លាប់តែ​បរិភោគ​ក្នុង​ទម្រង់​ជា​ផ្លែឈើ​ស្រស់ តែ​ពេលនេះ យើង​អាចបង្កើត​ស្ករ​គ្រាប់​រសជាតិ​ផ្លែ​ព្រីង ដែល​អាច​ញ៉ាំ​បាន​គ្រប់​រដូវ​កាល​។ ស្ករ​គ្រាប់​ហ្វ្រ៊ូ​តា​ទី ព្រីង​នេះ គឺមាន​រសជាតិ​ជូរ​ផ្អែម និង​មាន​ក្លិន​យ៉ាង​ប្រហើរ​របស់​ផ្លែ​ព្រីង​ស្រស់ៗ​។​
 
​ចំណែក​ស្ករ​គ្រាប់ ហ្វ្រ៊ូ​តា​ទី រសជាតិ ស្វាយ​-​អំបិល​វិញ ក៏មាន​លក្ខណៈ​ប្លែក​ផងដែរ ព្រោះ​វា​ជា​ផលិតផល​ច្នៃប្រឌិត​ពី​ការនិយម​បរិភោគ​ស្វាយ​ខ្ចី ជាមួយនឹង​អំបិល ទៅជា​ស្ករ​គ្រាប់​ដែល​អាច​ញ៉ាំ​បាន​គ្រប់ពេលវេលា​។ ក៏​ដូចគ្នា​ដែរ ស្ករ​គ្រាប់​ហ្វ្រ៊ូ​តា​ទី ស្វាយ​-​អំបិល​នេះ មាន​រសជាតិ​ជូរ​ផ្អែម និង​ប្រៃ​តិចៗ រួមផ្សំ​ជាមួយនឹង​ក្លិន​ផ្លែស្វាយ​ខ្ចី​យ៉ាង​ក្រអូប គួរ​ឲ្យ​ចង់​ញ៉ាំ​សក្តិសម សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ម្ជូរ​។​


 
​បន្ថែម​ពីនេះ​ទៀត ស្ករ​គ្រាប់​ហ្វ្រ៊ូ​តា​ទី រសជាតិ​អម្ពិល​ហឹរ ក៏មាន​រសជាតិ​អស្ចារ្យ មិន​ចាញ់​រសជាតិ​ដទៃទៀត​ដែរ គឺ​វា​ផ្សំ​ឡើង​ពី​ផ្លែ​អម្ពិល​ទុំ លាយ​ជាមួយ​ម្ទេស ដែលមាន​រសជាតិ​ជូរ​ផ្អែម និង​ហឹរ​តិចៗ ឆ្ងាញ់​គួរ​ឲ្យ​ចង់​ទទួលទាន​។​
 
​ក្រុមហ៊ុន​ផលិត​ស្ករ​គ្រាប់ អេ​ប្រា​ធី​ហ្វ៊ូ​ដ (​ខេ​ម​បូ​ឌា​) បានដាក់​លក់​ជា​ផ្លូវការ នូវ​ផលិតផល​ថ្មី​នេះ ក្នុង​គោលបំណង​លើកស្ទួយ​ផលិតផល​ក្នុងស្រុក និង​ពង្រីក​ទីផ្សារ​បន្ថែម​ឲ្យ​កាន់តែ​ទូលំទូលាយ​។ អតិថិជន​ស្វែងរក​ទិញ និង​សាកល្បង​រសជាតិ​ថ្មី នៃ​ស្ករ​គ្រាប់​ហ្វ្រ៊ូ​តា​ទីនេះ បាន​យ៉ាង​ងាយស្រួល នៅលើ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ សូម​សាកល្បង​ទទួលទាន ស្ករ​គ្រាប់​ដែលមាន​រសជាតិ​ថ្មី និង​ប្លែក​ទាំងនេះ ដើម្បី​លើកស្ទួយ​ផលិតផល​ដែល​ផលិត​ក្នុងស្រុក ជួយ​បង្កើន​ការងារ​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំ​ចូល​។ សូម​ទំនាក់ទំនង​មក 087 300 040 ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម ពី​ផលិតផល​របស់​អេ​ប្រា​ធី​ហ្វ៊ូ​ដ​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com