អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ឆាប់​ឡើង ចាប់ពី​៤​ម៉ឺន​ដុល្លារ អ្នក​អាច​ក្លាយជា​ម្ចាស់​យូ​នី​ត​ដ៏​ស្រស់ស្អាត​មួយ​ក្នុង​ខុន​ដូ New Landmark ខេត្ត​ព្រះសីហនុ​
07, Jan 2020 , 10:54 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនបើ​លោកអ្នក កំពុង​ស្វែងរក​ទិញ​ផ្ទះ​សម្រាប់​លំហែកាយ ឬ​វិនិយោគ​លើ​អន​លន​ទ្រព្យ​នៅ​តំបន់​មាត់សមុទ្រ ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ដែល​កំពុងមាន​ការរីក​ចម្រើន​យ៉ាងខ្លាំង​នោះ ឱកាស​របស់​អ្នក​មកដល់​ហើយ​។ គម្រោង New Landmark កំពុង​ផ្ដល់ជូន​យ៉ាង​ពិសេស​ជាមួយ​តម្លៃ​ចាប់ពី ៤​ម៉ឺន​ដុល្លារ ហើយ​លោកអ្នក នឹង​ក្លាយជា​ម្ចាស់​យូ​នី​ត​មួយ នៅក្នុង​អគារ​ខុន​ដូរ​ដ៏​ស្អាត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​។​
 
​មាន​ចម្ងាយ​ត្រឹម​២០០ ម៉ែត្រ ពី​ឆ្នេរសមុទ្រ​ដ៏​ល្បី​ក្នុង​ខេត្ត​ព្រះសីហនុ គឺ​ឆ្នេរ​អូរ​ឈើទាល​។ គម្រោង New Landmark ស្ថិតនៅលើ​ទីតាំង​មួយ ដែលមាន​សក្ដានុពល​ខ្លាំង​បំផុត ព័ទ្ធជុំវិញ​ដោយ​សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន  ហាង​លក់ទំនិញ ធនាគារ កាស៊ីណូ និង​កន្លែង​កម្សាន្ត​ជាច្រើន​ទៀត​។​
 
​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ របស់​ក្រុមហ៊ុន​ដ៏​ល្បី​មកពី​ប្រទេស​ចិន​លើ​វិស័យ​សំណង់ China Construction Group គម្រោង New Landmark មាន​អគារ​ទំនើប​សរុប​ទាំងអស់​ចំនួន​បួន​រួមមាន ខុន​ដូ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ក្លិប​កម្សាន្ត និង​អគារ​ពាណិជ្ជកម្ម ដែលមាន​ហាង​ទំនិញ ធនាគារ ភោជនីយដ្ឋាន​ចិន និង​អឺរ៉ុប ហាង​កាហ្វេ ហាង​កែ​សម្ផស្ស និង​ស្ប៉ា​។ 
​ជាមួយ​ផ្ទៃដី​អភិវឌ្ឍ​សរុប ២០០,០០០ ម៉ែត្រការ៉េ គម្រោង New Landmark ក៏មាន​សាងសង់​កន្លែង​ហាត់ប្រាណ  អាង​ហែល​ទឺ​ក ទីលាន​វាយ​កូន​ហ្គោល ទីលាន​វាយ​តេ​នី​ស ផ្លូវ​ថ្មើរជើង មជ្ឈមណ្ឌល​វប្បធម៌ សាលប្រជុំ​សាធារណៈ និង​ចំណតរថយន្ត​ក្រោម​ដី​។ 


 
​យូ​នី​ត​នៅក្នុង​ខុន​ដូ​របស់​គម្រោង New Landmark មាន​ទំហំ​ផ្សេងៗ​ពីគ្នា ចាប់ពី​ប្រភេទ​ស្ទូ​ឌី​យោ រហូតដល់​យូ​នី​ត​ដែលមាន​បន្ទប់​គេង​ពីរ ជាមួយ​ទំហំ​ចាប់ពី ៣០ ទៅ​៥១ ម៉ែត្រការ៉េ​។​
​គ្រប់​យូ​នី​ត​នីមួយៗ ត្រូវបាន​ធ្វើការ​រចនា និង​តុបតែង​ដោយ​យកចិត្តទុកដាក់​បំផុត ជាមួយ​ការប្រើប្រាស់ និង​បំពាក់​ឧបករណ៍​បរិក្ខារ​ទំនើប ទាន់សម័យ និង​មានគុណ​ភាពល្អ ដើម្បី​ធានាបាន​នូវ​ផាសុកភាព​របស់​អ្នករស់នៅ និង​ផ្ដល់ជូន​ពួកគេ នូវ​ផ្ទះមួយ​ដែលមាន​គុណភាព​ល្អ​។​
 
​ម្យ៉ាងវិញទៀត បើ​លោកអ្នក​កំពុង​ស្វែងរក​យូ​នី​ត​ធំ​ទូលាយ មាន​បន្ទប់​គេង​ច្រើន​នោះ គម្រោង New Landmark ក៏មាន​ផ្ដល់ជូន​យូ​នី​ត​ដែលមាន​ទំហំ​ធំ​រហូតដល់ ១០៦ ម៉ែត្រការ៉េ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​លក់​យូ​នី​ត​នៅក្នុង​អគារ B ដែលមាន​កម្ពស់​រហូត​ទៅដល់ ៣៧ ជាន់ ដែល​នឹង​បញ្ចប់​ការសាងសង់ នៅ​ឆ្នាំ​២០២១​។ 
 
​អ្វីដែល​កាន់តែ​ពិសេស អ្នករស់នៅ​ក្នុង​អគារ​ខុន​ដូ​នៃ​គម្រោង New Landmark ក៏​អាច​រីករាយ​ជាមួយ​ការបំពាក់​បច្ចេកវិទ្យា​ចុងក្រោយ ដូចជា​ការគ្រប់គ្រង​ការចេញចូល​ដោយ​ប្រព័ន្ធ QR កូដ បើក​សោរ ឬ​ចាក់សោរ​ដោយ​ប្រើប្រាស់​ក្រយៅដៃ និង​ប្រើប្រាស់​អ៊ីនធឺណិត​ដោយ​ឥតគិតថ្លៃ​។ ជាងនេះទៅទៀត នៅក្នុង​អគារ​នេះ ក៏មាន​ដំឡើង​ប្រព័ន្ធ​ចម្រោះ​ទឹក ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នក​ពិសា​ទឹក ចេញពី​ក្បាល​រ៉ូ​ប៊ី​ណេ​ដោយផ្ទាល់​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម អំពី​គម្រោង New Lankmark សូម​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​លេខ ០៩២ ៩២ ១០០០ ឬ អ៊ី​ម៉ែ​ល [email protected].
​ប្រភព ៖ realestate.com.kh










 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com