ONE Championship
កីឡាជាតិ
ជាតិ
Jonathan Haggerty លើកទឹកចិត្ត​ដល់​កីឡាករ​ជំនាន់​ក្រោយ មុន​ប៉ះ Rodtang
07, Jan 2020 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កីឡាករ​ជើង​ខ្លាំង​មកពី​អង់គ្លេស Jonathan Haggerty ឬ​ហៅ​ក្រៅ «The General» បាន​មើលឃើញថា​ខ្លួន​មានការ​ផ្លាស់ប្ដូរ​ច្រើន និង​មាន​អ្នកគាំទ្រ​យ៉ាង​ពេញទំហឹង​ក្នុងការ​រួមចំណែក​ឲ្យ​រូបគេ​មានឈ្មោះ​បោះ​សំឡេង​ទល់​សព្វថ្ងៃ​។

 
​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion វ័យ​២២​ឆ្នាំ​រូបនេះ​ត្រូវ​ឡើងមក​សងសឹក Rodtang Jitmuangnon ឬ «The Iron Man» នៅក្នុង​កម្មវិធី ONE: A NEW TOMORROW នា​ថ្ងៃទី ១០ មករា ខាង​មុន​នៅ​ក្រុង​បាងកក​។ Jonathan ធំធាត់​នៅ​តំបន់  Wharf Road ស្ថិតនៅ​ក្រុង​ឡុង​ដុង​នៃ​ប្រទេស​អង់គ្លេស​។ តំបន់​នោះ​មិនសូវ​ល្បី​ដូច​កន្លែង​ផ្សេងទៀត​នៃ​ក្រុង​ឡុង​ដុង​ឡើយ ប៉ុន្តែ វា​បានផ្ដល់​ឲ្យ​រូបគេ​នូវ​ភាពសប្បាយ​រីករាយ​កាលពី​កុមារភាព​។ 

 
 
«​តំបន់​ដែល​ខ្ញុំ​នៅរស់​នៅ​កាល​នៅ​កុមារ​ជា​កន្លែងធ្វើការ និង មាន​វប្បធម៌​ជាច្រើន​។ ខ្ញុំ​បាន​ស្គាល់​មនុស្ស​ជាច្រើន​នៅ​ទីនោះ​។ កាលនោះ យើង​គ្រាន់តែ​ធ្វើ​អ្វីដែល​ក្មេងៗ​គួរ​ធ្វើ​។ ពេលខ្លះ​យើង​ជា​ក្មេង​រប៉ិលរប៉ូច ប៉ុន្តែ ជារឿយៗ​យើង​គ្រាន់តែ​ដណ្ដើម​គ្នា​លេង​បាល់ទាត់​ប៉ុណ្ណោះ​»​។ 
 
Haggerty មាន​មិត្ត​ស្និទ្ធស្នាល​ជាច្រើន និង មិនដែល​បង្កបញ្ហា​អ្វី​នោះឡើយ​។ យ៉ាងណាក្ដី ពេល​រូបគេ​កាន់តែ​ធំ គេ​ក៏​បានឃើញ អំពើហិង្សា​ខ្លះ ហើយ​យុវជន​មួយចំនួន​ត្រូវបាន​ចាប់ខ្លួន​។  


«​ពេល​ខ្ញុំ​នៅ​ក្មេង អ្នក​អាច​លេង​បាន​នៅតាម​ផ្លូវ និង ធ្វើ​អ្វីដែល​អ្នក​ចង់​ធ្វើ​។ ប៉ុន្តែ​វា​ជា​រឿង​គ្រោះថ្នាក់​នាពេល​បច្ចុប្បន្ន​។ ខ្ញុំ​គិតថា​កាល​នៅ​ក្មេង គឺ​យើង​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ទាំង​ការគិត និង ការលេង​សើច​»​។ Haggerty រំលឹក​បែបនេះ​។ 
 
Haggerty បន្ត​ផ្ញើ​សារ​ទៅកាន់​កីឡាករ​វ័យក្មេង​ស្រករ​ក្រោយ​ថា ពេលខ្លះ​ពេល​វង្វេងផ្លូវ គឺជា​វិធី​ត្រលប់​មកវិញ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ល្អប្រសើរ​ឡើងទៅ​ថ្ងៃ​អនាគត​។  «The General» គូសបញ្ជាក់ថា​៖«​ពេល​ខ្ញុំ​រស់នៅ​តំបន់​នោះ ខ្ញុំ​ជួប​បទពិសោធន៍​ជាច្រើន​។ ខ្ញុំ​ក៏​ទទួលបាន​កម្លាំងចិត្ត ហើយ​ខ្ញុំ​ជា​ក្មេង​ម្នាក់​ក្នុងចំណោម​ក្មេងៗ​ទាំងឡាយ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ជាម​នុស្ស​សំខាន់​ម្នាក់​»​។ 
 
​បុរស​វ័យ​២២​ឆ្នាំ​សញ្ជាតិ​អង់គ្លេស​រូបនេះ ជា​អ្នកកំណត់​វាសនា​ដោយ​ខ្លួនឯង​នៅពេល​រូបគេ​ដើរ​តាម​គន្លង​ឳ​ពុក​របស់ខ្លួន​ដោយ​ប្រលូក​ចូល​វិស័យ​ក្បាច់គុន​។​
 
 
​ការ​ប្រលូក​ក្នុង​វិស័យ​ក្បាច់គុន មិន​ងាយស្រួល​នោះទេ ហើយ​ភាពជោគជ័យ​ក្នុង​វិស័យ​ក្បាច់គុន​តម្រូវ​ឲ្យ​ធ្វើ​ការងារ​ខ្លាំង និង​លះបង់​ខ្ពស់​។ កីឡាករ​មកពី​ចក្រភព​អង់គ្លេស​មាន​ឆន្ទៈ​ដើម្បី​យក​ពេលវេលា​លើកទឹកចិត្ត​ដល់​កីឡាករ​វ័យ​ក្មេងជំនាន់ក្រោយ​បើសិន​ពួកគេ​ចង់​ក្លាយជា​កីឡាករ​អាជីព​។ 
 
«​ពេលខ្លះ​ខ្ញុំ​ដឹងថា​ពួកគេ​មិន​ចង់​ក្លាយ​ដល់​ចំណុច​នេះ​ទេ ប៉ុន្តែ​អ្នក​ត្រូវ​ជំរុញ​ពួកគេ និង បង្ហាញ​ភាពកក់ក្ដៅ​ដល់​ពួកគេ ហើយ​ត្រូវ​ឲ្យ​ពួក​ផ្ដោតអារម្មណ៍​មានការ​គិត​ត្រឹមត្រូវ មិនមាន​ការបង្ខំ​»​។ អ្នក​ត្រូវ​ទៅ​ហ្វឹកហាត់​ដូច​ខ្ញុំ​ធ្លាប់ធ្វើ​, មាន​មហិច្ឆតា​, និង ការដាក់​គោលដៅ​ជាជាង​ធ្វើតាម​គេ​»​។ Haggerty ថ្លែង​លើកទឹកចិត្ត​បែបនេះ​។ 
 
​បែបណា​ក្ដី សហគមន៍​គឺជា​ការផ្ដោត​សំខាន់​លើ​ការហ្វឹកហាត់​អាជីព​, និង មាន​គ្រូបង្វឹក​ដែល​ណែនាំ​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ទទួលបាន​ជោគជ័យ​លើ​វិស័យ​ក្បាច់គុន ឬ កីឡាប្រដាល់​។ 

 
 
​វា​ជា​រឿង​ពិត​មួយ​ក្នុង​លោក​ទោះ​ក្មេងៗ​មកពី​តំបន់​ណាក៏ដោយ​ពោល​ឲ្យ​តែមាន​ការគិត​វិជ្ជមាន​ក្នុង​ជីវិត នោះ​វា​នឹង​ទទួល​ភាពជោគជ័យ​នៅ​ថ្ងៃមួយ​។ គូប្រជែង​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion សង្កត់ធ្ងន់ថា​៖«​ចំណង់​ចំណូលចិត្ត និង​ការលះបង់ នឹង​បង្ហាញ​អ្នក​ឲ្យ​ដើរ​ក្នុង​ផ្លូវត្រូវ​។ ក្បាច់គុន​អាច​ផ្លាស់ប្ដូរ​ការរស់នៅ​រប​ស់​យើង បើសិន​យើង​ខំប្រឹង និង មានការ​លះបង់​ខ្ពស់​»​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕ 


© រក្សាសិទ្ធិដោយ thmeythmey.com