ជាតិ
ក្រុង​ខេមរភូមិន្ទ ជួប​បញ្ហា​ខ្វះ​ទឹកស្អាត​ប្រើប្រាស់ ដោយ​ប្រភពទឹក​នៅសល់​តិចតួច​
12, Jan 2020 , 9:29 am        
រូបភាព
​ភ្នំពេញ​៖ បញ្ហា​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​មួយរយៈ​កន្លងទៅនេះ គឺ​ដោយសារតែ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត LYP GROUP ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង កំពុងមាន​បញ្ហា​ប្រឈម ហើយ​ខាង​ក្រុមហ៊ុន​នឹង​កំពុង​តម្លើង​ម៉ូ​ទ័​រ​បូមទឹក​នៅ​ស្រះ​ទឹក រដ្ឋាករទឹក​ចាស់​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តកោះកុង កាលពី​ថ្ងៃទី​១០ ខែមករា​។​



​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត LYP GROUP កំពុងមាន​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា ប្រភពទឹក​នៅ​ទំនប់​ជ្រោះ​តា​ប៉ន​នៅសល់​តិចតួច មិនអាច​បូម​យក​យកមក​ផលិត​បាន​។ មួយវិញទៀត ប្រភពទឹក​នៅ​ស្រះ​ភូមិ​ចាំ​យាម​មាន​ចំនួន​ប្រមាណ ៨០​ម៉ឺន​ម៉ែត្រគូប ហើយ​ទំហំ​ប្រព័ន្ធ​ទុយោ​មេមាន​ទំហំ​តូច ធ្វើ​ឲ្យ​សម្ពាធ​ទឹក​ខ្សោយ​។ 


 រូបភាពពីមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តកោះកុង

​លើសពីនេះទៅទៀត​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត LYP GROUP បាន​បូមទឹក​ពី​ស្រះ​ភូមិ​ចាំ​យាម​យកមក​ផលិត​ជំនួស​វិញ ប៉ុន្តែ​កម្លាំង​បូមទឹក​ក្នុង​មួយ​ម៉ោង​អាច​បូម​បាន​ត្រឹម​ប្រមាណ​២០០​ម៉ែត្រគូប ចំណែកឯ​ការប្រើប្រាស់​ទឹកស្អាត​របស់​ពលរដ្ឋ ក្នុង​មួយ​ម៉ោង​ចន្លោះ​ពី ៤០០​ម៉ែត្រគូប ទៅ​៥០០​ម៉ែត្រគូប​។​
 
​សម្រាប់​ការ​តម្លើង​ម៉ូ​ទ័​រ​បូមទឹក​នៅ​ស្រះ​ទឹក ក្រុមហ៊ុន​ត្រូវ​ប្រើ​រយៈពេល​ប្រមាណ​ជា ២​ថ្ងៃ​ទៀត​ទើប​អាច​ដំណើរការ​បូមទឹក​បាន​៕

Tag:
 មន្ទីរ​ឧស្សាហកម្ម​
  បញ្ហា​ខ្វះ​ទឹកស្អាត​
  កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com