អត្ថបទពាណិជ្ជកម្ម
vivo, oppo និង Xiaomi សហការគ្នា​នាំយក​ប្រព័ន្ធ​បញ្ជូន​ទិន្នន័យ​ឥត​ខ្សែ​រួមមួយ​សម្រាប់​អ្នកប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក​
13, Jan 2020 , 11:15 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​យក្ស​ជាច្រើន​ដូចជា vivo, OPPO និង Xiaomi ប្រកាស​អំពី​ភាពជា​ដៃគូ​របស់​ពួកគេ​ក្នុងការ​នាំយក​នូវ​ប្រព័ន្ធ​ក្នុងការ​ប​ញ្ចូ​ន​ទិន្នន័យ​ឥត​ខ្សែ​លឿន​(wireless file transfer system) ថ្មី​ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​សម្រាប់​អ្នកប្រើប្រាស់​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។ នៅក្នុង​គំនិត​ផ្តួចផ្តើម​នៃ “Peer-to-Peer Transmission Alliance” នោះ ប្រព័ន្ធ​ថ្មី​នេះ​អនុញ្ញាតអោយ​អ្នក​អាចធ្វើ​ការផ្ទេរ​ទិន្នន័យ​នៅលើ​ម៉ាក​យីហោ​ស្មា​ត​ហ្វូ​ន​ផ្សេងគ្នា​បាន​ដោយ​គ្រាន់តែ​ចុច​មួយ Click ប៉ុណ្ណោះ​។
 
​ក្រុមហ៊ុន​បច្ចេកវិទ្យា Vivo, OPPO និង Xiaomi ក៏​ដាក់អោយ​ដំណើរការ​នូវ “Peer-to-Peer Transmission Alliance” ក្នុងការ​ផ្តល់អោយ​អ្នកប្រើប្រាស់​នូវ​បទពិសោធន៍​កាន់តែ​អស្ចារ្យ​បំផុត​ថែមទៀត​ក្នុងការ​ប​ញ្ចូ​ន​ទិន្នន័យ​។ 
 
​សម្រាប់​ប្រព័ន្ធ​ប​ញ្ចូ​ន​ទិន្នន័យ​ឥត​ខ្សែ​ថ្មី (wireless file transfer system) នេះ​នឹង​អនុញ្ញាតអោយ​អ្នកប្រើប្រាស់​ជាច្រើន​អាចធ្វើ​ការងាយស្រួល​ក្នុងការ​ផ្ទេរ​នូវ​ទិន្នន័យ​ជាច្រើន​រវាង​ស្មា​ត​ហ្វូ​ន​ទាំង 3 ម៉ាក នេះ​ដោយ​មិនចាំបាច់​ធ្វើការ​តម្លើង​នូវ​កម្មវិធី third-party app ឬ​នៅលើ Network Date ដែល​មានការ​ទ្រទ្រង់​នូវ Files ជាច្រើន​ប្រភេទ​ផ្សេងគ្នា​ដែលមាន​រូបភាព វីដេអូ តន្ត្រី ឯកសារ និង​ជាច្រើន​ទៀត​។  
 
​ការផ្លាស់ប្តូរ​នេះ គឺមាន​ការដាក់អោយ​ដំណើរការ​នូវ​បច្ចេកវិទ្យា 5G ដែល​សម្រាប់​ទំហំ​របស់ Files ត្រូវគេ​រំពឹងថា​នឹង​ប​ញ្ចូ​ន​បាន​លឿន និង​ការផ្លាស់ប្តូរ​ទៅលើ Content កាន់តែ​សម្បូរបែប​ជាទីបំផុត​។​


 
​លោក Spark Ni អនុប្រធាន​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន  vivo និយាយថា “ vivo, OPPO និង Xiaomi ធ្វើការ​ចែករំលែក​នូវ​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ និង​ភាពជា​ដៃគូរ​ដែល​ពិតជា​ផ្តល់នូវ​ផលប្រយោជន៍​ជាច្រើន​សម្រាប់​អតិថិជន​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។ 
 
​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា VIVO ភាពជា​ដៃគូ​នេះ​ធ្វើការ​ពង្រឹង​ទៅលើ​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​នាំយក​នូវ​បទពិសោធន៍​ដ៏​លឿន សុវត្ថិភាព និង​ឈានមុខ​គេ​នៅក្នុង​ការចែករំលែក​នូវ Files ជាច្រើន​ជាមួយនឹង​មិត្តភក្តិ​ជាច្រើន​របស់​ពួកគេ​ដោយ​ឥត​ខ្សែ​ថែមទៀត​។ យើង​នឹង​បន្ត​ក្នុងការ​នាំយក​នូវ​យុទ្ធសាស្ត្រ​នៃ​ភាពជា​ដៃគូ​សម្រាប់​អ្នកប្រើប្រាស់​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។​”
 
​វិធីសាស្ត្រ​ក្នុងការ​ជម្រុញ​ទៅលើ​ការអភិវឌ្ឍ​ទៅលើ​ឧស្សាហកម្ម​នេះ​ប្រកបដោយ​ផាសុខភាព​បំផុត​
 
​សម្រាប់​ភាពជា​ដៃគូ​នៃ​សម្ព័ន្ធ Peer-to-Peer Transmission Alliance នេះ​គឺជា​ការប្តេជ្ញា​រួមគ្នា​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា Vivo, OPPO និង Xiaomi ក្នុងការ​នាំយក​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​សម្រាប់​ប្រើប្រាស់​នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​នេះ​។ 
 
​ជាមួយគ្នានេះ ក្រុមហ៊ុន​ម៉ាក​យីហោ​ស្មា​ត​ហ្វូ​ន​ទាំង 3 នេះ​នឹង​បន្ត​ក្នុង​ការសហការ​ក្នុងការ​ចែកចាយ​នូវ​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​ជាច្រើន​ក្នុងការ​ពង្រីក​ទៅលើ​ប្រព័ន្ធ Ecosytem របស់ខ្លួន​សម្រាប់​ពេលអនាគត​ផងដែរ​។​
 
​ស្ថេរភាព និង​ការតភ្ជាប់​រហ័ស​ជាមួយនឹង​ការប្រើប្រាស់​ថាមពល​ថ្ម​តិច​
 
​ប្រព័ន្ធ​ផ្ទេរ​ទិន្នន័យ​ឥត​ខ្សែ wireless file transfer system នេះ​ផ្តល់នូវ​បទពិសោធន៍​នៃ​ការប្រើប្រាស់​កាន់តែ​អស្ចារ្យ​នៅលើ​ស្មា​ត​ហ្វូ​ន​ដោយ​វា​មិន​ទាមទារ​អោយមាន​ការប្រើប្រាស់​អ៊ី​ន​ធឺរ​ណិ​ត​នោះទេ​។ វា​ប្រើប្រាស់​នូវ​ប្រព័ន្ធ Bluetooth សម្រាប់ធ្វើ​ការតភ្ជាប់​ទំ​នាក់​ទំនង​រហ័ស និង​បច្ចេកវិទ្យា WiFi P2P (Peer to Peer) technology សម្រាប់ធ្វើ​ការបញ្ជូន​ទិន្នន័យ និង​ការនាំយក​នូវ​ស្ថេរភាព​ក្នុងការ​ប្រើប្រាស់ និង​ការតភ្ជាប់​ល្បឿន​លឿន​រវាង​ឧបករណ៍​ជាច្រើន​ទៀត​ដោយ​ប្រើប្រាស់​នូវ​ថាមពល​ថ្ម​តិច​បំផុត​។ បច្ចេកវិទ្យា​នេះ​មាន​ល្បឿន​នៅក្នុង​ការផ្ទេរ​ជា​មធ្យម 20MB/s​។​
 
​ទន្ទឹមនឹងនេះ​ផងដែរ បច្ចេកវិទ្យា WiFi P2P technology មិនមាន​ការរំខាន​ទៅ​លើ​បច្ចេកវិទ្យា WiFi connection នោះទេ នេះ​មានន័យថា អ្នក​អាចធ្វើ​ការបន្ត​នូវ​សកម្មភាព​ជាច្រើន​របស់​អ្នក​បាន​នៅក្នុងពេល​ប​ញ្ចូ​ន​ទិន្នន័យ​នេះ​បានជា​ធម្មតា​។ អ្នកប្រើប្រាស់​ជាច្រើន​គ្រាន់តែ​ត្រូវធ្វើ​ការបើក​ទៅលើ WiFi និង Bluetooth ឬ​បើក​នូវ​មុខងារ​នេះ​នៅក្រោម “menu”, ហើយ​ជ្រើស​រើសយក​នូវ Files ដែល​ពួកគេ​ចង់​ធ្វើការ​ចែករំលែក​នោះ​។ ប្រសិនបើ​ភាគី​ម្ខាង​ទៀត​មានមុខ​ងារ​នេះ​បើក​ដំណើរការ​ដែរនោះ សម្រាប់ icon នេះ នឹងធ្វើ​ការ​ផុស​ឡើង​ដើម្បី​ជូនដំណឹង​ទៅកាន់​អ្នកប្រើប្រាស់​វិញ​។ នៅពេលដែល​វាទ​ទួល​នូវ​ការបញ្ជាក់​នោះ សម្រាប់ Files ដែល​ត្រូវ​ជ្រើសរើស​ទាំងនេះ​នឹងធ្វើ​កា​រប​ញ្ចូ​ន​។​
 
​ការដាក់អោយ​ដំណើរការ ៖ សម្រាប់​មុខងារ​នេះ​នឹង​ដាក់អោយ​ដំណើរការ​នៅលើ​ផលិតផល​ជាច្រើន​របស់​ក្រុមហ៊ុន vivo នៅក្នុង​ទីផ្សារ​ជាច្រើន​ផ្សេងៗ​គ្នា​ចាប់ពី​ខែកុម្ភៈ​ឆ្នាំ 2020 នេះ​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com