អត្ថបទពាណិជ្ជកម្ម
​ក្រោយ​ជោគជ័យ​ជា​បន្តបន្ទាប់ ទីប្រឹក្សា​ផែនការ​ជីវិត AIA ប្តេជ្ញា​ការពារ​គ្រួសារ​កម្ពុជា​ឲ្យ​បាន​កាន់តែច្រើន​
13, Jan 2020 , 2:15 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២០ – ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ម​.​ក (“​អេ អាយ អេ ខេ​ម​បូ​ឌា​”) បានរៀបចំ​កម្មវិធី​ដ៏​ឱឡារិក​មួយ​នៅថ្ងៃនេះ ក្នុង​គោលបំណង​អបអរសាទរ​សមិទ្ធិផល​ជា​វិជ្ជមាន​របស់​ទីប្រឹក្សា​ផែនការ​ជីវិត AIA ក្នុង​ការជួយ​ការពារ​ហិរញ្ញវត្ថុ​នៃ​ប្រជាជន​កម្ពុជា និង​ដើម្បី​លើកទឹកចិត្ត​ឲ្យ​ពួកគាត់​បន្ត​ផ្តល់​ការការពារ​ដល់​ប្រជាជន​កាន់តែច្រើន​បន្ថែមទៀត​ក្នុង​ឆ្នាំ​ថ្មី​នេះ​។ កម្មវិធី​នេះ ត្រូវបាន​រៀបចំឡើង​នៅ​សណ្ឋាគារ Raffles Hotel Le Royal ភ្នំពេញ​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាច្រើន រួមមាន​លោក Tan Hak Leh នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​នៃ​សម្ព័ន្ធ អេ អាយ អេ និង​លោកស្រី Pauline Teoh នាយិកា​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា​។
 
​ចំនុច​សំខាន់​ដែល​ត្រូវបាន​សង្កត់ធ្ងន់​ក្នុង​កម្មវិធី​នេះ គឺ​ការរីកចម្រើន​ដ៏​ធំធេង​របស់​ក្រុមហ៊ុន​។ នេះ​ជាការ​ឆ្លុះបញ្ចាំង​ពី​លទ្ធផល​ការងារ​ដ៏​អស្ចារ្យ​របស់​ទីប្រឹក្សា​ផែនការ​ជីវិត AIA ដែល​បាន​ពង្រីក​វិសាលភាព​របស់ខ្លួន​ដល់​ទៅ​៤​ដង​ធំ​ជាង​ឆ្នាំមុន ជាមួយនឹង​ការរីកចម្រើន​នៃ​អាជីវកម្ម​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់​ក្រុមហ៊ុន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​
 
​លោកស្រី Pauline Teoh នាយិកា​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា «​ឆ្នាំ​២០១៩ គឺជា​ពេលវេលា​ដ៏​ពិ​សេសមួយ​សម្រាប់ អេ អាយ អេ ខេ​ម​បូ​ឌា ដូច្នេះ​វា​ពិតជា​សាក​សម​បំផុត​ដែល​យើង​ចាប់ផ្ដើម​ទំព័រ​ថ្មី​នៃ​ឆ្នាំ​២០២០ ជាមួយនឹង​ការអបអរសាទរ​នូវ​សមិទ្ធិផល​របស់​ឆ្នាំ​ចាស់ និង​ត្រៀមខ្លួន​សម្រេច​ឲ្យ​បាន​នូវ​លទ្ធផល​ឆ្នាំ​ថ្មី ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។ សមិទ្ធិផល ដែល​គួរ​ជាទី​មោទនៈ​នោះ គឺ​ការកើនឡើង​យ៉ាង​គួរ​ឲ្យ​កត់សំគាល់​នៅ​បុព្វលាភ​ប្រចាំឆ្នាំ ដែល​នេះ​ជាការ​ផ្តល់​ទំនុកចិត្ត​យូរអង្វែង​ពី​ប្រជាជន​កម្ពុជា​ចំពោះ អេ អាយ អេ ដើម្បី​ការពារ​សុវត្ថិភាព​ហរិញ្ញវត្ថុ និង​សុខមាលភាព​របស់​ពួកគាត់​ជាច្រើន​ជំនាន់​បន្តទៅ​មុខ​។ ហើយ​យើង​មិនអាច​សម្រេច​សមិទ្ធិផល​នេះ​បាន ដោយ​មិនមាន​អ្នក​រាល់គ្នា​នៅ អេ អាយ អេ ឡើយ ជាពិសេស​គឺ​ទីប្រឹក្សា​ផែនការ​ជីវិត AIA​។​»


 
​ជាការ​ឆ្លុះបញ្ចាំង​ពី​ការថ្លែងអំណរគុណ​នេះ កម្មវិធី​បានប្រកាស​ទីប្រឹក្សា​ផែនការ​ជីវិត AIA ១៩​នាក់ ដែល​ទទួលបាន​សមាជិក​ភាព​បទដ្ឋាន​លំដាប់​ពិភពលោក Million Dollar Round Table (“MDRT”) សម្រាប់​ឆ្នាំ ២០១៩ ដោយមាន​លោកស្រី កែវ សុចិ​ន្តា ដែល​សម្រេចបាន​នូវ​បទដ្ឋាន​លំដាប់​អន្តរជាតិ​កាន់តែ​ខ្ពស់​ជាងនេះទៅទៀត​នោះ គឺ Court of the Table (“COT”) ដល់​ទៅ​២​ឆ្នាំ​ជាប់ៗ​គ្នា​។​
 
​សមាជិកភាព MDRT ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​ថា​ជា​បទដ្ឋាន​នៃ​ឧត្តមភាព​ក្នុង​វិស័យ​ធានារ៉ាប់រង​អាយុជីវិត និង​សេវាកម្ម​ហិរញ្ញវត្ថុ ហើយ​ត្រូវបាន​ផ្តល់ជូន​ទីប្រឹក្សា​ផែនការ​ជីវិត​ដោយ​ផ្អែកលើ​ចំណេះដឹង​វិជ្ជាជីវៈ​ដ៏​ហ្មត់ចត់ អាកប្បកិរិយា​ប្រកបដោយ​ក្រមសីលធម៌​ម៉ឺងម៉ាត់ និង​សេវាកម្ម​អតិថិជន​ដ៏​ល្អឥតខ្ចោះ​។ ដើម្បី​អាច​ក្លាយជា​សមាជិក​លំដាប់ COT ទីប្រឹក្សា​ផែនការ​ជីវិត​ទាំងអស់​ចាំបាច់​ត្រូវមាន​ផលិតភាព​អាជីវកម្ម​របស់ខ្លួន ៣​ដង​ខ្ពស់ជាង​លំដាប់ MDRT​។​
 
​លោកស្រី កែវ សុចិ​ន្តា បានលើកឡើង «​ខ្ញុំ​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់​ដែល​ខ្ញុំ​សម្រេចបាន​នូវ​ផលិតភាព​លំដាប់ Court of the Table ក្នុង​រយៈពេល​២​ឆ្នាំ​ជាប់ៗ​គ្នា​។ នេះ​គឺជា​សមិទ្ធិផល​ដ៏​មាន​មោទនៈភាព ហើយ​ខ្ញុំ​មិនអាច​ទទួលបាន​នូវ​ភាពជោគជ័យ​នេះ​បានឡើយ ប្រសិនបើ​គ្មាន​ទំនុកចិត្ត​ពី​អតិថិជន និង​ការជួយ​គាំទ្រ​ពី​ក្រុមការងារ​របស់ខ្ញុំ​និង ក្រុមហ៊ុន អេ អាយ អេ ទាំងមូល​។ ហើយ​ឥឡូវនេះ ខ្ញុំ​ប្តេជ្ញាចិត្ត​សម្រេច​ឲ្យ​បាន​នូវ​ភាពជោគជ័យ​កាន់តែ​ខ្លាំងក្លា​ជាងនេះទៅទៀត​ក្នុង​ឆ្នាំ ២០២០​។​


 
​ខ្លឹមសារ​សំខាន់ៗ​ដែល​បានលើកឡើង​ដោយ លោកស្រី Pauline Teoh និង​លោក Tan Hak Leh បាន​គូស​បង្ហាញ​អំពី​ផែនការ​ជាច្រើន​សម្រាប់​ឆ្នាំនេះ ដោយ​ផ្តោត​សំខាន់​លើ​ការបង្កើត​ដំណោះស្រាយ​ថ្មី ដែល​ផ្តល់​អត្ថប្រយោជន៍​បន្ថែម ព្រមទាំង​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន ដើម្បី​ជួយ​ការពារ​សុវត្ថិភាព​ហរិញ្ញវត្ថុ​របស់​អតិថិជន​រយៈពេល​វែង​។ លើ​ល​ពីនេះ​ទៅទៀត ក៏មាន​ការពង្រឹង​ការប្ដេជ្ញាចិត្ត​របស់ អេ អាយ អេ ខេ​ម​បូ​ឌា ក្នុង​ការជួយ​ប្រជាជន​ឲ្យ​រស់នៅ​ដោយមាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ តាមរយៈ​ការជួយជ្រោមជ្រែង​ពី​បុគ្គលិក ការផ្ដល់ជូន​ថ្មីៗ និង​ការគាំទ្រ​ពី​សម្ព័ន្ធ អេ អាយ អេ និង​ដៃគូ​អាជីវកម្ម​ក្នុងស្រុក រួមមាន​ធនាគារ​កម្ពុជា​សាធារណៈ និង​គ្រឹះស្ថាន​មីក្រូ​ហរិញ្ញវត្ថុ​អម្រឹត​។​
 
​សម្រាប់​ឆ្នាំ ២០២០ នេះ ថ្នាក់ដឹកនាំ​របស់ អេ អាយ អេ ក៏បាន​លើកឡើង​នូវ​គម្រោង​ពង្រីក​វិសាលភាព​បន្ថែម​ក្នុងប្រទេស បន្ទាប់ពី​ការសម្ពោធ​ការិយាល័យ​នៅក្នុង​ខេត្តសៀមរាប​កាលពី​ឆ្នាំ​កន្លងទៅ​ថ្មីៗ​នេះ​។ ការធ្វើ​ដូច្នេះ នឹង​ផ្តល់ជូន​ប្រជាជន​កម្ពុជា​កាន់តែច្រើន​ថែមទៀត នូវ​ឱកាស​ទទួលបាន​សេវាកម្ម​លំដាប់​អន្តរជាតិ និង​ដំណោះស្រាយ​ធានារ៉ាប់រង​អាយុជីវិត​ដែល​ឈានមុខ​គេ​របស់ អេ អាយ អេ​៕




















 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

Tag:
 VR-Planing
© រក្សាសិទ្ធិដោយ thmeythmey.com